Header Ads

អីក៏អស្ចារ្យម្ល៉េះ !!! មានរថយន្តទំនើបជិះ គ្រាន់តែអ្នករើសអេតចាយក្រលេកមើលមុខបន្តិច ដកកាំភ្លើងពីចង្កេះចុះវាយបែកក្បាល

ខ្លាំងបាត់ !!! មានរថយន្តទំនើបជិះ គ្រាន់តែអ្នករើសអេតចាយក្រលេកមើលមុខបន្តិច ដកកាំភ្លើងពីចង្កេះចុះវាយបែកក្បាល

ភ្នំពេញ៖ កាលពីវេលាម៉ោង ជាង ១១ ថ្ងៃត្រង់ ថ្ងៃទី ២៤ មេសា ឆ្នាំ ២០១៨ មានករណីបុរសម្នាក់បានចុះពីរថយន្តស្ព័រដ៏ទំនើប ហើយដកកាំភ្លើងវាយទៅលើអ្នករើសអេតចាយ នៅក្បែខុនដូររបស់ជនបង្ករស្ថិតនៅផ្លូវលេខ ៣៦៨ សង្កាត់ បឹងកេងកង ៣ ខណ្ឌ ចំការមន រាជធានី ហើយបើតាមប្រភពពីលោក ផែង វណ្ណៈ បានឱ្យដឹងថា នៅយប់ថ្ងៃដដែលនោះ ពោលគឺយប់ថ្ងៃទី ២៤ ខែមេសា ឯកឧត្តម នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ រាជធានី ភ្នំពេញ ចុះស្រាវជ្រាវ ដើម្បីឃាត់ខ្លួនជនបង្កមកចាត់ការតាមច្បាប់ ។

ពាក់ព័ន្ធជាមួយករណីខាងលើ សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាម្ចាស់ខុនដូរ និង ជាម្ចាស់រថយន្ត ស្ព័រ Chevrolet Camaro ពាក់ស្លាកលេខ ភ្នំពេញ 2AP-8989 បានបើករថយន្តដោយជាន់សំលេងខ្លាំងៗ ។ ពេលនោះកម្មកររើសអេតចាយនៅក្បែនោះ ក៏ក្រលេកមើលមុខ ពេលឃើញកម្មករមើលមុខ ម្ចាស់រថយន្តបានបើកត្រលប់រថយន្តមកវិញ ហើយចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លីនៅនឹងដៃ វាយកម្មករនោះបែកក្បាលតែម្ដង ។

ជនរងគ្រោះមានឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ មុខរបរកម្មកររើសអេដចាយ រងរបួសបែកក្បាលដេរច្រើនថ្នេរ ។ ចំណែកជនបង្ករត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា ឈ្មោះ ប៉ិច តុងហេង ជាម្ចាស់ខុនដូ និង ជាម្ចាស់រថយន្តស្ព័រ មានទីលំនៅផ្ទះលេខ ៥៨ ផ្លូវ ៣៦៨ ភូមិ ៣៨ សង្កាត់ បឹងកេងកង ៣ ខណ្ឌ ចំការមន ។

ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅ នគរបាលមូលដ្ឋានដោយទាមទារសំណង ១០០០០ ដុល្លារ និង សំណូមពរឱ្យសមត្ថកិច្ចចាត់ការជនល្មើសតាមច្បាប់ ។ លោកនាយប៉ុស្តិ បឹងកេងកង ៣ បានឱ្យដឹងថា លោកបានទទួលពាក្យបណ្ដឹងជនរងគ្រោះរួចហើយ ហើយបានកោះហៅជនបង្ករឈ្មោះ ប៉ិច តុងហេង អិយចូលខ្លួនមកបំភ្លឺនៅម៉ោង ២ រសៀលថ្ងៃនេះ ៕

**** ព័ត៌មានល្អៗ៖ គ្រោះថ្នាក់ណាស់ !!!! មួយប៉ព្រិចភ្នែកសោះ មនុស្សស្លាប់រហូតដល់១៧នាក់ ដោយសារតែក្រឡាប់ទូកង ចំពេលដែល… (មានវីដេអូ) ****

បរទេស៖ យោងតាមកាសែត AP បានចុះផ្សាយគ្រោះថ្នាក់ ទូកប្រណាំងមួយ ស្ថិតនៅក្នុងពិធីប្រណាំងទូក ខ្នាតតូចមួយស្ថិតនៅក្នុងស្ទឹងមួយឈ្មោះ Taohua ក្រុង Guilin ភាគខាងត្បូងប្រទេសចិន ។

គ្រោះថ្នាក់នេះ កើតឡើងខណៈពេលដែលក្រុម អុំទូកបានហ្វឹកហាត់ជាក្រុម ស្រាប់តែទូកអណ្តែតចំខ្សែរទឹកគួចខ្លាំង ធ្វើឲ្យក្រឡាប់គួចមនុស្ស ជិះនៅលើទូកជាច្រើននាក់ ក្នុងនោះចំនួន១៧នាក់ លង់ស្លាប់នៅក្នុងគំនួចទឹកនោះតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ មេសា ២០១៨ ខណៈពេលដែលក្រុមកីឡាករ អុំទូកបានកំពុងធ្វើការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនប្រកួតថ្ងៃខាងមុខ ។ វីដេអូឃ្លីបបានបង្ហាញពីសកម្មភាព ដែលទូក.ង បានក្រឡាប់លិចទៅក្នុងទឹក ហើយកីឡាករអ៊ុំទូកទាំងអស់ ចំនួន៦០នាក់បានធ្លាក់ទៅក្នុងទឹក ហើយពួកគេទាំងអស់នោះ មិនបានពាក់អាវពោងការពារសុវត្ថិភាពនោះឡើយ ហើយក្រុមជួយសង្គ្រោះ បានធ្វើការជួយមនុស្ស ដែលនៅក្នុងទឹកបានចំនួន៤៣នាក់ ។

បន្ទាប់ពីកើតហេតុរួច ក្រុមប៉ូលិសបានចាប់ខ្លួន អ្នកគ្រប់គ្រងចំនួន២នាក់ ដើម្បីនាំយកមកសួរចម្លើយ ។ ហេតុការណ៍ខាងលើ កើតឡើងនៅក្នុងរដូវកាល ប្រណាំងទូកប្រពៃណីចិន ហៅថា (ទូក.ងនាគ) ដែលនឹងប្រារព្ធធ្វើនៅទូទាំងប្រទេស រៀងរាល់ឆ្នាំ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments