Header Ads

ស្ដ្រីម្នាក់​ចង-ក​សម្លាប់ខ្លួនដោយបន្សល់ទុកសំបុត្រ​១សន្លឹក អានហើយទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន

ភ្នំពេញ)​៖ ស្ដ្រីម្នាក់បានដាច់ចិត្តចង-កបញ្ចប់ជីវិតខ្លួន ដោយសារតូចចិត្ត​និយាយអប់រំចង់ឲ្យកូនល្អ មិនចង់ឲ្យកូនដើរក្នុងផ្លូវខុស តែកូនមិនស្តាប់សោះ ធ្វើឲ្យគាត់ពិ​បាកចិត្ត និងខ្មាសញាតិជិតខាង ដោយបានបន្សល់ទុក​សំបុត្រ១​សន្លឹក។

សែនសុខ បញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតនៅឡើងនៅព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ​បន្លាស្អិត សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅចំពោះមុខសពម្តាយដែលស្លាប់បាត់ទៅ កូនៗខំស្រែកយំរកម៉ែ តែការស្រែយំនោះ វាមិនបានធ្វើឲ្យម្តាយស្លាប់បាត់ទៅហើយ​ងើបឡើងវិញនោះទេ ដូច្នេះ​មានសុំខមាលទោស​តាមក្រោយតែប៉ុណ្ណោះ។ ប៉ុន្ដែទោះជាយ៉ាងណា ជុំវិញករណីនេះ ត្រូវបានលោកអធិការ ហូ ម៉េងវ៉ាង បញ្ជាក់ថា ​លោកនឹងប្រាប់លម្អិតនៅពេលក្រោយ ដោយរង់ចាំធ្វើការពិនិត្យសពរួចរាល់សិន៕

**** អានព័ត៌មានល្អៗបន្ថែម៖ ថ្ងៃក្រោយ​ឲ្យ​រាង​! ចោរប្លន់​ម្នាក់រ​ត់រក​ប្រាស​អាយុ បន្ទាប់ពី​ម្ចាស់​ហាង​ប្រើ «​ប្រដាប់​ឈ្នះ​» នេះ​ជះ​ដាក់ (​មាន​វីដេអូ​) ****

នេះ​ជា​ខណៈពេល​ដ៏​រន្ធត់​មួយ ដែល​ប្តី​ប្រពន្ធ​ម្ចាស់​ហាង​មួយ បាន​ព្យាយាម​ប្រយុទ្ធ​តតាំង​នឹង​ចោរ​អំបុក​អំបែង​ម្នាក់ បន្ទាប់ពី​បាន​ទម្លុះ​ចូលក្នុង​ហាង​របស់​ពួកគេ ដោយ​ប្រើ​កាំបិត​ដ៏​ស្រួច​ស​ស្ញា​ច ដើម្បី​គំរាម​ប្លន់​លុយ​ពី​ពួកគេ ។​
យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ចោរ​ឈ្មោះ Paul Christian Callaghan អាយុ ៤៥ ឆ្នាំ ត្រូវ​បានឃើញ​ក្នុង​វីដេអូ​កាមេរ៉ា​ឃ្លាំមើល បាន​ដើរ​បំ​បុក​ចូលក្នុង​ហាង​មួយ ដោយ​ស្លៀកពាក់​គ្រប​បិទបាំង​មុខ ជាមួយ​កាំបិត​នៅ​នឹង​ដៃ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំមុន ។​​ចោរ​រូបនេះ​ភ្លាមៗ​នោះ បានចាប់ផ្តើម​យក​កាំបិត​ភ្ជង់​ស្ត្រី​ម្ចាស់​ហាង​ឈ្មោះ Ramyamuki Ithalayanathan ដោយ​និយាយថា​៖ «​ប្រគល់​លុយ​ទាំងអស់​មួយ​ខ្ញុំ​ភ្លាម​!» ។​
នៅពេលនោះ នាង​បាន​ស្រែកហៅ​ប្តី​របស់​នាង​ឈ្មោះ Thilepan Thillainanathan ហើយ​ប្តី​ប្រពន្ធ​នេះ​ក៏បាន​ចាប់ផ្តើម​តតាំង​ដោយ​ប្រើ​ដំបង និង​គប់​ជណ្តើរ​ដែក ដាក់ Callaghan បណ្តាល​ឲ្យ​រត់​ចេញពី​ហាង​តែម្តង ។
នៅពេល​ចោរ​រូបនេះ​វិលត្រឡប់​មកវិញ ពួកគេ​បាន​យក​ម្សៅ​ម្ទេស​គប់​ដាក់ ប៉ុន្តែ វា​នៅតែ​អាច​គ្រប់គ្រង​ទាញយក​ថត​ដាក់​លុយ និង​ចាកចេញ​ឡើង​ជិះ​កង់ ។ ភ្លាមៗ​នោះ Ramyamuki បាន​ដេញតាម និង​ចាប់ទាញ​ជើង​កង់​ក្រោយ ហើយ​ព្រមទាំង​លើក​ស្លាក​ផ្សាយពាណិជ្ជកម្ម គប់​ទៅលើ​ចោរ​នេះ​ផងដែរ ។ ស្ថិតក្នុង​ស្ថានភាព​ដ៏​អាស្ន​នេះ Callaghan ក៏​គ្រវាស​កាំបិត​ដាក់​នាង និង​ទម្លាក់​ថត​ដាក់​លុយ ហើយ​ជិះ​កង់​ចេញទៅ ។​
ទោះយ៉ាងណា Callaghan ក្រោយមក​ត្រូវបាន​ចាប់ខ្លួន ដោយ​ក្បាល​គ្របដណ្តប់​ដោយ​ម្សៅ​ម្ទេស និង​និយាយថា​៖ «​ឲ្យ​ខ្ញុំ​សុំទោស​ផង នូវ​អ្វីដែល​ខ្ញុំ​បានធ្វើ ។ ហើយ​ខ្ញុំ​ក៏​ពុំបាន​រង​ការឈឺចាប់​ត្រង់​កន្លែង​ណា​នោះដែរ​» ។​​បន្ទាប់​ហេតុការណ៍​នេះ Ramyamuki និយាយថា​៖ «​ពួក​ខ្ញុំ​បាន​រក្សាទុក​ម្សៅ​ម្ទេស​នៅក្នុង​ចង្ក្រាន​បាយ ។ វា​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំងណាស់ ដូច្នេះ វា​នឹងធ្វើ​ឲ្យ​ឈឺចាប់​ក្រ​ហុ​ល​ក្រហាយ​អន្ទះអន្ទែង​យ៉ាងខ្លាំង ប្រសិន​វា​ត្រូវចំ​ភ្នែក​របស់​អ្នកឯង​!!» ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments