Header Ads

អស់បារម្ភហើយ !! ប្រអប់ដៃរបស់អ្នកនឹងប្រែជាមើលទៅក្មេងជាងមុន ១០ ឆ្នាំ ប្រសិនបើអនុវត្តន៍តាមគន្លឹះងាយៗទាំងនេះ

ស្បែកប្រអប់ដៃ គឺឆាប់ចាស់ជាងស្បែកមុខរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ អ្នកអាចជៀសវាងបញ្ហានេះបានប្រសិនបើអ្នកព្យាយាមថែរក្សាឲ្យបានល្អត្រឹមត្រូវ។ ខាងក្រោមជាគន្លឹះមួយចំនួនដើម្បីរក្សាសុខភាពស្បែកដៃឲ្យស្រស់ស្អាតបានយូរ ៖ ១. លាងសម្អាតដៃឲ្យបានត្រឹមត្រូវ ៖ ការលាងសម្អាតដៃជាមួយនឹងទឹកក្ដៅឧណ្ហៗ គឺប្រសើរបំផុត។ កាត់បន្ថយការប្រើប្រាស់សាប៊ូដែលមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី ក៏ព្រោះសាប៊ូដុំអាចធ្វើឲ្យប្រអប់ដៃរបស់អ្នកបាត់បង់នូវសំណើម ហើយចាប់ផ្ដើមរបក។ ជៀសវាងការប្រើទឹកអប់ និងសម្ងួតដៃជាមួយម៉ាស៊ីនសម្ងួតដោយវាក៏អាចនឹងធ្វើឲ្យស្បែកស្ងួត ហើយបណ្ដាលឲ្យរលាកផងដែរ។ សាប៊ូដែលផ្សំឡើងពីប្រេងអូលីវ ឬប្រទាលកន្ទុយក្រពើ គឺជាជម្រើសបំផុតក្នុងការផ្ដល់សំណើមដល់ស្បែកដៃ។

២. ពាក់ស្រោមដៃ ៖ ប្រអប់ដៃរបស់អ្នកតែងស្ថិតនៅក្រោមស្ថានភាពតានតឹងជានិច្ច ដោយសារកត្តាខាងក្រៅដូចជា ភាពត្រជាក់សារធាតុគីមី និងខ្យល់ស្ងួត។ ដើម្បីកាត់បន្ថយការខូចខាតអ្នកគួរតែមានស្រោមដៃជាប់ខ្លួនគ្រប់ពេលវេលា។ ពាក់ស្រោមដៃស្បែក ឬស្រោមដៃរោមសត្វ ឬស្រោមដៃឥតម្រាមសម្រាប់ការពារនៅពេលស្ថិតក្រោមអាកាសធាតុត្រជាក់។ ប្រើប្រាស់ស្រោមដៃជ័រក្នុងពេលធ្វើការងារផ្ទះ ឬលាងសម្អាតរបស់របរក្នុងផ្ទះបាយ (លាងចាន អាងទឹក ឬជូតផ្ទះជាដើម)។

៣. ផ្ដល់សំណើមដល់ប្រអប់ដៃឲ្យបានទៀងទាត់ ៖ លាបគ្រីមដែលមានប្រសិទ្ធិភាពផ្ដល់សំណើមដល់ស្បែកដៃឲ្យបាន ២ ដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)។ ប្រសិនបើអ្នកមានស្បែកស្ងួត ចូរលាបគ្រីមផ្ដល់សំណើមលើដៃនៅរៀងរាល់ពេលលាងសម្អាតដៃរួច។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ បន្ទាប់ពីលាបគ្រីមហើយ ចូរពាក់ស្រោមដៃដែលធ្វើឡើងពីសំឡីកប្បាស រួចចូលគេងទាំងបែបនេះ។ ក្រចករបស់អ្នកក៏ត្រូវការសំណើមដែល ដូច្នេះចូរលាបគ្រីមពីលើផង។ ទទួលទឹកឲ្យបានគ្រប់គ្រាន់ ក៏ព្រោះស្បែកត្រូវការសំណើមទាំងខាងក្នុង និងខាងក្រៅ។

៤. ខាត់ស្បែកប្រអប់ដៃ ៖ ក្រៅពីគ្រីមផ្ដល់សំណើមហើយនោះ ប្រអប់ដៃរបស់អ្នកក៏ត្រូវការការដុសខាត់ ១ សប្តាហ៍ម្ដងផងដែរ។បង្កើតផលិតផលសម្រាប់ខាត់បែបធម្មជាតិ ដោយគ្រាន់តែធ្វើការលាយបញ្ចូលគ្នារវាងផ្លែបឺរ ចំនួនម្ខាង ជាមួយ ផ្នែកពណ៌លឿងនៃស៊ុត ១ គ្រាប់ និងទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ។ កូរឲ្យសព្វជាមុនសិន សឹមលាបល្បាយឲ្យពេញលើប្រអប់ដៃ ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី និងលាងសម្អាតចេញដូចធម្មតាជាមួយទឹកស្អាត។

៥. ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ៖ ដើម្បីជៀសវាងការឡើងយ៉ាងខ្លាំងនៃពណ៌របស់ស្បែក ឬភាពជាំ (hyperpigmentation) ដែលធ្វើឲ្យប្រអប់ដៃមើលទៅចាស់ជាងវ័យមិនរលោងស្អាត ចូរឧស្សាហ៍លាបឡេការពារកម្ដៅថ្ងៃ។ ហើយដើម្បីឲ្យស្បែកប្រអប់ដៃប្រែជាសភ្លឺជាងមុន ចូរលាបល្បាយដែលផ្សំឡើងពីទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ ទឹកដោះគោស្រស់ ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ឲ្យបានទៀងទាត់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments