Header Ads

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ !! មឈូសបុរាណរបស់អេហ្ស៊ីប អាយុ២,៥០០ឆ្នាំ ទើបសម្រេចចិត្តបើកមើល ស្រាប់តែជួបរឿងមិននឹកស្មាន…

(ប្រទេសអូស្ត្រាលី)៖ សាកសព ម៉ាមី (mummy) អេហ្ស៊ីបដែលមាន​អាយុកាលជាង ២,៥០០ឆ្នាំ នៅក្នុងមឈូស​មួយត្រូវបានគេរកឃើញដោយ​ចៃដន្យ ដែលសាកសព ម៉ាមី រកឃើញដោយអ្នកស្រាវជ្រាវ​នៅឯសារមន្ទីរ Nicholson នៃសាកលវិទ្យាល័យ​ស៊ីដនី ដែលធ្វើឲ្យពួកគេ​មានការភ្ញាក់ផ្អើល​ជាខ្លាំង។

នេះបើតាម​បណ្ឌិត Jamie Fraser ដកស្រង់ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។ ថ្លែងនៅក្នុងបទសម្ភាសន៍​ជាមួយ ស៊ីនហួរ នៅថ្ងៃអង្គារនេះ Jamie Fraser ជាអ្នកបុរាណវិទ្យា និងអ្នកដឹកនាំ​ការស្រាវជ្រាវបានឱ្យដឹង​ថា មឈូសខាងលើ​មានដើមកំណើត​មកពីផ្សារ​ដ៏ចំណាស់មួយ​ នៅប្រទេស​អេហ្ស៊ីប ហើយវាត្រូវ​បានទិញ​ក្នុងឆ្នាំ១៨៥៨ ដោយ​លោក Charles Nicholson ដែលជាថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃសាកលវិទ្យាល័យ​ស៊ីដនី ដំបូង​គេម្នាក់។

​កាលពី ឆ្នាំ១៩៤០ មានអ្នកយាមម្នាក់ធ្លាប់បានអះអាងថា នៅក្នុងមឈូសនេះ​គឺទទេស្អាត ប៉ុន្តែនាពេលថ្មីនេះ លោកFraser បានសម្រេចចិត្ត​ថតរូបនៅខាង​ក្រោមមឈូស ដើម្បីធ្វើ​កំណត់ហេតុ ស្រាប់តែពួកគេ​បានរកឃើញ​សាកសព mummy នៅខាង ក្នុងដ៏គួរឱ្យ​ភ្ញាក់ផ្អើល។

មឈូស​ខាងលើ ត្រូវបានធ្វើ​ឡើងសម្រាប់ដាក់​សាកសពស្រ្ដីម្នាក់​ មានឈ្មោះថា មើ ណែស អ៊ីតស៍ (Mer-neith-ites) ហើយគេជឿ​ជាក់ថា ស្ត្រីរូបនេះបានរស់​នៅក្នុង​ប្រទេសអេហ្ស៊ីប នៅអំឡុង​ឆ្នាំ៦០០ មុនគ.ស ដោយសំអាង​លើរចនាបថ​ នៅ​លើ​មឈូស៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments