Header Ads

គួរឲ្យញញើតណាស់ !! នារីម្នាក់ដួសកូនក្អុករស់ ស្រស់ៗបញ្ចុកកូនប្រុស ដោយអះអាងថា វាអាចជួយ…(មានវីដេអូ)

យោងតាមសារព័ត៌មាន ដេលីមែល បានបង្ហោះវីដេអូមួយ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើបណ្តាញសង្គមហ្វេសប៊ូក ដោយនៅក្នុងវីដេអូឃ្លីបនោះ គេបានឃើញស្ត្រីជាម្តាយម្នាក់ បានដួសកូនក្អុករស់ បញ្ចុកកូនប្រុសតូចរបស់ខ្លួន ដោយមិនញញើតអ្វីបន្តិចសោះ បណ្តាលឲ្យមានការរិះគន់យ៉ាងច្រើន ពីអ្នកលេងបណ្តាញសង្គម។

ហេតុការណ៍ខាងលើ បានកើតឡើងនៅក្នុងប្រទេសចិន ហើយត្រូវបានសារព័ត៌មានដ៏ល្បីៗជាច្រើន បង្ហោះចែកចាយកាលពីពេលថ្មីៗនេះ និងត្រូវបានគេស៊ែរតៗគ្នាជាច្រើនផងដែរ តែគេមិនទាន់ដឹងថា ស្ត្រីរូបនោះឈ្មោះអ្វី ឬទីកន្លែងពិតប្រាកដ ដែលបានកើតឡើងនៅឡើយទេ តែបើតាមវីដេអូឃ្លីប គេអាចសន្និដ្ឋានបានថា ស្ត្រីនោះមិនបានគិតដល់គុណវិបត្តិ នៃសត្វក្អុកនោះឡើយ ប៉ុន្តែបែរជាស្ត្រីខាងលើនេះ អួតថាវាជាឱសថសម្រាប់ជំនួយសុខភាព ដល់កូនរបស់ខ្លួនទៅវិញ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments