Header Ads

កំរជួបប្រទះហេតុការណ៍បែបនេះណាស់ !! អណ្តើកដេកសុខៗ ស្រាប់តែពស់មករុំយ៉ាងណែន ចុងក្រោយអណ្តើកធ្វើរឿងនឹកស្មានមិនដល់

សត្វអណ្តើកមួយក្បាលកំពុងតែដេកយ៉ាងស្រួលក្នុងវាលស្មៅ ស្រាប់តែមានសត្វពស់មួយក្បាលមកពីណាក៏មិនដឹង វាស្ទុះមករុំស្នូកអណ្តើកយ៉ាងត្របាញ់ មើលទៅទំនងជាគ្មានបំណងល្អជាមួយអណ្តើកទេ។

សត្វពស់នោះវាបានលូនមកសន្សឹមៗ ហើយស្ទុះមករុំអណ្តើក រុំចុះរុំឡើង សត្វអណ្តើកក៏ភ្ញាក់ដឹងខ្លួនល្មម រំពេចនោះអណ្តើកក៏ប្រញាប់រើបំរះ ដោយវាបានប្រើជើងខាងមុខលបៗចាប់ខ្លួនរបស់ពស់ រួចវាក៏សំលឹងមើលពស់យ៉ាងយកចិត្តទុកដាក់ ។ តាមមើលទៅ អណ្តើកមួយក្បាលនេះមិនមែនល្ងង់ឯណា ពស់ល្មមៗអាចនឹងប្រយុទ្ធពិបាកដែរ។

រីឯពស់វិញ មិនទាន់ចុះចាញ់ទេ វាខំរើ ហើយប្រើខ្លួនវា រឹតអណ្តើកម្តងហើយម្តងទៀត គឺថាបំណងរបស់វាតែមួយគត់គឺចង់ស៊ីអណ្តើក។

មិនគួរអោយជឿ ខ្យល់បក់ខ្លាំងណាស់ពេលនោះ ប៉ុន្តែកំលាំងខ្យល់មិនអាចធ្វើឲ្យពស់ចុះចាញ់ទេ ប៉ុន្តែស្រាប់តែចុងក្រោយ អណ្តើកបានលឹបក្បាលចូលទៅក្នុងស្នូកវិញ ឯសត្វពស់នៅតែមិនព្រមដោះលែងអណ្តើកសោះ ។

រឿងនឹកស្មានមិនដល់ក៏កើតឡើងភ្លាម គិតមិនដល់សោះថា ឆ្លៀតពេលដែលសត្វពស់ខំប្រឹងរឹតអណ្តើកឡើងអស់កម្លាំងហើយ អណ្តើកក៏អើតក្បាលចេញមកម្តងទៀត រួចហើយអណ្តើកចាប់ផ្តើមប្រមូលកំលាំង ហើយខាំក្បាលពស់មួយទំហឹង រហូតធ្វើអោយពស់ងាប់បាត់ក្លាយជាសាកសពតែម្តងទៅ។

ម្យ៉ាងដែរចុងក្រោយអណ្តើកក៏មានអាហារពេលល្ងាចយ៉ាងឆ្ងាញ់ ដេកសុខៗក៏មានចំណីមកដល់មាត់តែម្តង រកឯណាបាន !! ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments