Header Ads

ដឹងការពិតព្រឺឆ្អឹងខ្នង !!! សិស្សដួលសន្លប់ស្ទើររាល់ថ្ងៃ មិនដឹងមូលហេតុ ចុងក្រោយសង្ស័យថាមកពីធ្វើសាលាលើផ្នូរខ្មោច

បរទេស៖ ក្មេងស្រីដែលសិស្សសាលាម្នាក់ នៅភាគខាងជើងនៃប្រទេសប៉េរូ បានប្រកាច់ភ្លាមៗដោយមិនដឹងមូលហេតុ។តាមប្រភពព័ត៌មានបានអោយដឹងថា មានក្មេងៗរាប់សិបនាក់មកហើយដែលបានដួលសន្លប់បែបនេះ ដែលវាបានកើតឡើងដំបូងកាលពីអំឡុងខែមេសា កន្លងទៅនេះ។ សិស្សសាលារងគ្រោះដែលបានដួលសន្លប់ធ្ងន់ធ្ងរជាងគេមានអាយុចន្លោះចាប់ពី 11 ដល់ 14 ឆ្នាំ ។

សាលាកើតហេតុនៅក្នុងវីដេអូដែលគេថតបាននេះ បានបង្ហាញពីសិស្សសាលាម្នាក់បានយំស្រែកយ៉ាងខ្លាំងដែលមនុស្សជាច្រើនគិតថា នាងកំពុងតែមមើ មមាយ។បណ្ឌិត Antony Choy បានប្រាប់ទូរទស្សន៍ឆានែលជាតិ Panamericana ថាពួកលោកពិតជាមិនយល់ពិតមែនថា ហេតុអីក៏មានក្មេងៗសិស្សសាលាចេះតែបន្តប្រកាច់បែបនេះ។ យើងដឹងហើយថា វាបានកើតឡើងដំបូងកាលពីថ្ងៃទី29 ខែមេសា ហើយមកទល់នឹងឥឡូវគឺមានសិស្សជិត 80 នាក់ហើយដែលមានអាការៈចម្លែកនេះ។

អ្នកស្រី Elsa de Pizango ដែលកូនរបស់គាត់ធ្លាប់ជួបរឿងដ៏អាក្រក់នេះដែរ បានអោយដឹងថា កូនស្រីរបស់គាត់ក៏ធ្លាប់ដួលសន្លប់នៅសាលារៀនបែបនេះដែរ ហើយក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យនោះ កូនរបស់អ្នកស្រីមិននិយាយអ្វីឡើយចេះតែនៅស្ងៀម ហើយថែមទាំងបែកពពុះមាត់ទៀត។

ចំណែកឯសិស្សម្នាក់ទៀតដែលធ្លាប់ជួបរឿងនេះផ្ទាល់បាននិយាយថា វាពិតជាពិបាកនិយាយខ្លាំងណាស់ គឺថានៅពេលមុនដួលសន្លប់នេះគឺមានបុរសម្នាក់មានពាក់ខោអាវខ្មៅ មានពុកចង្ការធំរត់ដេញពីក្រោយហើយ នាងហាក់មានអារម្មណ៏ថា បុរសរូបនេះមកច្របាច់.ករបស់នាងអញ្ចឹង។នាងមិនចាំអ្វីច្រើនទេ តែមិត្តភក្តរបស់នាង បាននិយាយប្រាប់នាងថា ក្នុងអំឡុងពេលនោះរូបនាងស្រែកខ្លាំងណាស់ ។សិស្សម្នាក់ទៀតបានបន្ថែមថា នាងបានថប់ដង្ហើម ហើយហាក់ដូចជាមាននណាម្នាក់មកច្របាច់.ក ហើយនាងក៏បានស្រែកដូចអ្នកសិស្សឯទៀតដែរ។

ទាក់ទិននឹងហេតុការណ៏នេះដែរ ក្រុមអ្នកជំនាញមានការលំបាកខ្លាំងណាស់ចំពោះការបកស្រាយនិងពន្យល់នូវរឿងនេះ ព្រោះថា ទីតាំងសាលាកើតហេតុនេះ ពីមុនគឺជាកន្លែងដែលគេបញ្ចុះសព។ ហើយចំណែកឯអ្នកស្រុកបាននិយាយថា វាគឺជាព្រលឹងខ្មោចបីសាចដែលនៅទីនោះចូលហើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments