Header Ads

សង្វេគណាស់ !! លោកយាយអត់អីហូប ដាច់បាយរហូតដើរស្លាប់ កណ្តាលវាលស្រែ គ្មានអ្នកដឹង...

ខេត្តព្រះវិហារ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញ លោកយាយម្នាក់ ដែលគេដឹងថា ដើរង្វេងព្រៃ រហូតដាច់បាយស្លាប់ ដែលករណីនេះបានកើតឡើងនៅ នៅ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចចំការអំពៅ ការដ្ឋានទី៩ របស់ក្រុមហ៊ុន ឡានហ្វេង ក្នុងភូមិសាស្ត្រ ភូមិស្រែព្រាង ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ប្រភពពីនគរបាលមូលដ្ឋានបានឱ្យដឹងថា សាកសពមានឈ្មោះ អ៊ិន យឿន ភេទស្រី អាយុ ៧៦ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ក្រោយ ពីកម្លាំងជំនាញចុះធ្វើកោសល្យវិច័យ មិនបានរកឃើញស្លាកស្នាមអ្វីដែលគួរឱ្យសង្ស័យឡើយ ហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

**** អានអត្តបទល្អៗបន្ថែម៖ ថ្ងៃនេះលោកបណ្ឌិត ស៊ុយ សារ៉េត ត្រូវគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ប្រទេសថៃហើយ ខណៈដែលរបួសនៅតែធ្ងន់ ****

វៀតណាម៖ បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសវៀតណាម អស់រយៈពេលជិត ២ខែមកនេះ ព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ស៊ុយ សារ៉េត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្តនៅប្រទេសថៃ ដោយសារតែស្ថានភាពរបួសនៅតែធ្ងន់ធ្ងរ នេះបើយោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ ។

លោក ផែង វណ្ណៈ បានបញ្ជាក់ថា លោក ស៊ុយ សារ៉េត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ប្រទេសថៃ ដើម្បី ព្យាបាល កន្លែងរបួសចំនួនបួនចំណុចដែល នៅតែធ្ងន់ធ្ងរដដែល ។ ១. បញ្ហាត្រចៀកឆ្វេងថ្លង់ស្ដាប់អត់ឮ ២. ភ្នែក ឆ្វេង មើលស្រវាំងឃើញព្រាល ទឹក ភ្នែក ហូរក្ដៅហើយឈឺ ( បែកសសៃកែវភ្នែក ) ៣. ឆ្អឹង ថ្ពាល់ឆ្វេងបាក់ឆ្អឹង ប្រម៉ាណ ៨០% ៤. ក្រអូមមាត់នឹងធ្មេញបាក់អស់ចំនួន ១១ ធ្មេញ នៅវិលមុខ ឈឺក្បាលរកក្អួតម្ដងម្កាល ។ សូមទេវតាឆ្នាំថ្មីតាមថែរក្សាលោកគ្រូអោយបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់មកបង្រៀនសិស្សវិញ ។

សូមរំឮកថា ​លោក ស៊ុយ សារ៉េត សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានប្រជាពលរដ្ឋ ព្រួតវាយបែកឈាម ពេញរថយន្តរងរបួសធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោ ង៥និង១០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចក្បែរសាលាអន្តរជាតិប៊ែលធី តាមបណ្តោយផ្លូវ១៥៦ កែងនិងផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌសែនសុខ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments