Header Ads

ចប់ហើយស្រុកយើង !! សិប្បកម្មកែច្នៃកាកសំណល់ប្រេងឆាមួយនេះ គ្មានអនាម័យ និងធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ នគរបាល​ខណ្ឌពោធិ៍សែនជ័យចុះពិនិត្យបានចុះត្រួតពិនិត្យ សិប្បកម្ម​កែច្នៃ​កាកសំណល់​ប្រេង​ឆា​ប្រើ​រួច​មួយ​កន្លែង ត្រូវបានរកឃើញថា ការ​ផលិត​គ្មានអនាម័យ ខុស​ស្តង់ដារ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរទៅដល់អ្នកប្រើប្រាស់ ដែលកាក​សំណល់​ប្រេង​ឆា​ទាំង​នោះ ទិញ​មក​ពី​បណ្តា​ហាងផ្សេងៗ​ក្រោយពីកា​ប្រើប្រាស់ពី ៣ ទៅ ៤ ដង​រួចមកហើយ​ ហើយក៏យក​មក​កែច្នៃវាទ្បើងវិញដើម្បីលក់បន្តទៀត។

សិប្បកម្ម​ដែល​កែច្នៃ​ប្រេង​ឆា​នោះ ពិត​ជា​កខ្វក់​គ្មានអនាម័យ​ទាល់តែ​សោះ ថែម​ទាំង​បាន​ជះ​ក្លិន​អាក្រក់​ប៉ះពាល់​ដល់​សុខភាព​អ្នក​នៅក្បែរ​ខាង​នោះ​ផង​ដែរ។ តាម​ប្រភព​ខ្លះ​ថា ប្រេង​ឆា​ក្រោយ​កែច្នៃ​រួច​នេះ មិន​មែន​យក​ទៅ​លក់​ត្រឹមតែ​បរទេស​ទេ ក៏​ឃើញ​មានលក់​លើ​ទីផ្សារ​ក្នុង​ស្រុក​ខ្លះដែរ។

យ៉ាងណាមិញ កន្លែង​កែច្នៃ​នេះ ទោះ​មាន​ច្បាប់ត្រឹមត្រូវក៏ពិត​មែន តែ​ខាង​អាជ្ញាធរ​និង​ធ្វើ​ការ​ណែនាំ​ម្ចាស់​សិប្បកម្ម​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​កែតម្រូវ​ ឲ្យ​មាន​អនាម័យ​ឡើង​វិញ មិន​ដូច្នោះ​នឹង​ត្រូវ​ប្រឈម​មុខ​តាមផ្លូវច្បាប់៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments