Header Ads

អីយ៉ាស់ !! តារាថៃល្បីៗជិត ៦០ នាក់ អាចដឹកដៃគ្នាដេកគុករួមគ្នា ដោយសារតែប្រព្រឹត្តអំពើខុសច្បាប់ដ៏ធ្ងន់ធ្ងរមួយ

តារាល្បីៗថៃចំនួនប្រាំពីររូបដំបូង នឹងត្រូវបានកោះហៅសម្រាប់ការឆ្លើយសំណួរជុំវិញការចូលរួមរបស់ពួកគេនៅក្នុងការផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងគ្មានគុណភាព និងផលិតផលសម្រកទម្ងន់ផលិតដោយក្រុមហ៊ុន Magic Skin Co ។

តារាចំនួនប្រាំពីររូបនេះរួមមាន Sarunrat “Lydia” Visutthithada, Ungsumalin “Patty” Sirapatsakmetha, Chutavuth “Mark” Pattarakampol, Apissada “Ice” Kreurkongka, Virithipa “VJ Woonsen” Pakdeeprasong, Puttichai “DJ Put” Kasetsin and Ornapha “Ma” Krisadee។

បញ្ជីឈ្មោះនេះត្រូវបានបញ្ជូនទៅកាន់អង្គភាពបង្ក្រាបបទល្មើស ដោយរដ្ឋបាលចំណីអាហារ និងឱសថកាលពីថ្ងៃអង្គារម្សិលមិញ។

ពួកគេស្ថិតក្នុងចំណោមតារាប្រុសស្រីល្បីៗ ៥៦នាក់ផ្សេងទៀត និងតារាដែលមានឥទ្ធិពលក្នុងបណ្តាញផ្សព្វផ្សាយសង្គម ដែលត្រូវបានចោទប្រកាន់ថាបានទទួលសាច់ប្រាក់ពីក្រុមហ៊ុនខាងលើ ដើម្បីផ្សព្វផ្សាយផលិតផលថែរក្សាស្បែក និងផលិតផលសម្រកទម្ងន់ដែលដាក់លើអនឡាញ៕ប្រភព khmeread

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments