Header Ads

ស្ដែងៗណាស់ !! គ្រូអាគមម្នាក់ សម្ដែងខុសបច្ចេកទេស ត្រូវពស់ថ្លាន់រឹត.ក សល់ដង្ហើមចង្រិត ខណៈអ្នកទស្សនាឈរធ្មឹងមើលធ្វើមិនដឹង ព្រោះស្មានថាជាការសម្ដែង! (មានវីដេអូ)

ឥណ្ឌា៖ គ្រូអាគមជើងខ្លាំងពុកមាត់ស្រមូមម្នាក់ បញ្ចេញក្បាច់គុនសម្ដែងខុសបច្ចេកទេស ទីបំផុតត្រូវពស់ថ្លាន់ធំមួយក្បាលរឹត.ក សល់ដង្ហើមចង្រិត ដួលផ្កាប់មុខនៅនឹងដី ខណៈអ្នកទស្សនាគិតតែពីឈរធ្មឹងមើលធ្វើមិនដឹង ព្រោះស្មានថាជាការសម្ដែង។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃអង្គារ ទី២០ មីនា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ថិតនៅក្នុងទីក្រុងតូច Mau រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ បុរសរងគ្រោះជាគ្រូអាគម ជើងខ្លាំង មិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើនេះ បានបង្អួតក្បាច់គុនរបស់ខ្លួន នៅចំពោះមុខមនុស្សម្នាជាច្រើន ដែលកំពុងតែឈររង់ចាំទស្សនា នៅដងផ្លូវមួយកន្លែង ក្នុងទីក្រុង។

សកម្មភាពរបស់គ្រូអាគមក្នុងថ្ងែកើតហេតុ ដោយនៅក្នុងនោះ គ្រូអាគមស្លៀកខោខូវប៊យ អាវសាច់ក្រណាត់ក្រឡាការ៉ូ ខាងលើនេះ បានយកសត្វពស់ថ្លាន់ធំមួយក្បាល មករុំជុំវិញ.ករបស់ខ្លួនដើម្បីត្រៀមការសម្ដែង។ ប៉ុន្តែមិនទាន់ទាំងបានប៉ុន្មានផង សំណាងមិនល្អ ស្រាប់តែពស់ថ្លាន់មួយក្បាលនោះ សំងំរឹត.កគ្រូអាគមនេះយ៉ាងណែន រហូតទន់ជើងដួលផ្កាមុខនៅនឹងដីតែម្តង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ក្រោយកើតមានសកម្មភាពបែបនេះ គេឃើញគ្រូអាគមរូបនោះ ថែមទាំងបានប្រកាច់ញាក់ខ្លួនប្រាណ ខណៈឯអ្នកឈរទស្សនាវិញ ក៏មិនបានចាប់អារម្មណ៍ ព្រោះស្មានតែថាជាផ្នែកមួយនៃការសម្ដែង ដោយគ្មាននរណាម្នាក់ចូលជួយឡើយ។

សេចក្តីរាយការណ៍បន្តថា បន្ទាប់ពីសង្កេតឃើញថា គ្រូអាគមរូបនេះ ហាក់ទ្រុឌទ្រោមបាត់មាត់ឈឹង មិនងើបមុខឡើងវិញ ភ្លាមៗនោះក៏មានបុរស៣នាក់ បានប្រញាប់ប្រញាល់ស្ទុះទៅចូលជួយ ចាប់ទាញសត្វពស់ថ្លាន់នោះចេញ ពីគ្រូអាគមនេះផងដែរ។

ភ្លាមៗក្រោយកើតហេតុ គ្រូអាគមខាងលើក៏ត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋមួយកន្លែង ដោយទទួលបានការព្យាបាលខ្លះៗ រួចក៏បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេង ក្នុងទីក្រុងផងដែរ។

បើទោះបីជាយ៉ាងណាក្តី មិនទាន់មានប្រភពច្បាស់លាស់ណាមួយ រាយការណ៍ឲ្យដឹងទេថា ពេលនេះស្ថានភាពរបស់គ្រូអាគម ជើងខ្លាំងខាងលើនេះ ទៅជាយ៉ាងណានោះឡើយ ៕

សកម្មភាពរបស់គ្រូអាគមក្នុងថ្ងែកើតហេតុ
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments