Header Ads

ញាក់សាច់ !! នារីម្នាក់មានវិបត្តិផ្លូវចិត្ត កាន់កាំភ្លើងចូល ស្នាក់ការកណ្តាលក្រុមហ៊ុនយូធូប បាញ់រះជាច្រើនគ្រាប់ រួចបញ្ជប់ជីវិតខ្លួន...

សហរដ្ឋអាមេរិក៖ មានករណីបាញ់ប្រហារមួយ បានកើតឡើងនៅទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនយក្ស youtube បង្កឡើងដោយស្ត្រីវ័យកណ្តាលម្នាក់ បានដកកាំភ្លើងបាញ់រះ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ហើយក៏បានបាញ់សម្លាប់ខ្លួនឯងជាក្រោយ ដោយហេតុការណ៍នេះ បានធ្វើឲ្យកក្រើកយ៉ាងខ្លាំង នៅក្នុងរដ្ឋកាលីហ្វរនីញ៉ា សហរដ្ឋអាមេរិក ។

យោងតាមប្រភពសារព័ត៌មាននានា បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ មេសា ២០១៨ ម្សិលមិញ ដោយចំណុចកើតហេតុ ស្ថិតនៅក្នុងមូលដ្ឋានទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនដ៏ធំ youtube តែម្តង ហើយបន្ទាប់ពីបាញ់រះរួច នារីជាជនបង្កបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

បើតាមសាក្សី ដែលឃើញហេតុការណ៍ផ្ទាល់ បានរាយការណ៍ថា នៅវេលាកើតហេតុនោះ គេឃើញនារីបង្ក ដែលត្រូវបានគេស្គាល់ថា ឈ្មោះ Nasim Aghdam អាយុ៣៨ឆ្នាំ ពាក់វែនតា ជាមួយនិងកន្សែងរុំក បានកាន់កាំភ្លើងដើរចូលទៅកាន់ អាហារដ្ឋានមួយកន្លែង ដែលនៅក្នុងបរិវេណទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនយូធូប ហើយក៏បានដកកាំភ្លើង បាញ់រះទៅលើហ្វូងមនុស្ស បណ្តាលឲ្យផ្អើលរត់ជាន់គ្នា ហើយនៅមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ថាមានមនុស្សរបួស ឬស្លាប់ នៅឡើយនោះទេ តែគ្រាន់តែដឹងជាបឋមថា មនុស្សយ៉ាងតិច៤នាក់ រងរបួស ។

យោងតាមការសាកសួរ មិត្តប្រុសរបស់នារីដែលជាជនបង្ក បានប្រាប់ប៉ូលិសថា នារីខាងលើមានបញ្ហាផ្លូវចិត្ត ហើយនិងមានទំនាស់ក្នុងគ្រួសារទៀតផងនោះ ទើបឈានទៅដល់ការគិតផ្តេសផ្តាស ប៉ុនប៉ងសម្លាប់មនុស្សដែលនៅជុំវិញខ្លួន ជាពិសេសមិត្តប្រុសរបស់នាងតែម្តង ។

ខណៈពេលនេះសមត្ថកិច្ច និងក្រុមជំនាញ កំពុងតែបើកការស៊ើបអង្កេតពីករណីខាងលើនេះ ដើម្បីធ្វើរបាយការណ៍ថា តើករណីនេះ អាចពាក់ព័ន្ធជាមួយអំពើភារវកម្ម ឬមួយយ៉ាងណា៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments