Header Ads

អុញនោះ !! លក់ដីបានលុយច្រើន នៅមិនសុខហៅស្រីមកដេក ផ្ទុះហិង្សាចាក់គ្នា ឈាមពេញបន្ទប់ ហើយចោទនាងថា…

ភ្នំពេញ៖ អំពើហិង្សាមួយបានកើតឡើង នៅក្នុងបន្ទប់ជួលមួយ ដោយនារីម្នាក់បានចាក់បុរសម្នាក់ រងរបួសធ្ងន់ តែមិនទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយទេថា ហេតុអ្វីបានជាមានរឿងហិង្សាដល់ថ្នាក់នេះ ។

បើយោងតាមអ្នកដឹងហេតុការណ៍ បានរៀបរាប់ប្រាប់ថា បុរសម្នាក់ ទើបនិងលក់ដីនិងរថយន្ត បានលុយយ៉ាងច្រើន ហើយក៏នឹកចង់រកនារីម្នាក់ មកកំដរផ្លូវភេទ ហើយក៏បានពឹងពាក់អ្នកស្គាល់គ្នា ជួយរកឲ្យ ហើយអ្នកស្គាល់គ្នានោះក៏បាននាំនារីបង្ក ទៅឲ្យបុរសខាងលើ ស្រាប់តែមិនដឹងជាមានរឿងអី ស្រាប់តែកើតអំពើហិង្សា បុរសខាងលើត្រូវបាននារីដែលអ្នកស្គាល់នាំមកឲ្យនោះ ចាក់ប្រហាររងរបួសធ្ងន់ ត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

យោងតាមគេហទំព័រ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ មិនា ២០១៨កន្លងទៅថ្មីៗនេះ សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានទទួលបណ្តឹងពីបុរសម្នាក់ឈ្មោះ ប៊ី សុខគង់ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដោយបានប្តឹងនារីម្នាក់ឈ្មោះ មាន ឆយ៉ី ហៅ ស៊ិន ចរិយា ហៅ កាទ្រីត ពីករណីប៉ុនប៉ងចាក់សម្លាប់ ប្លន់យកទ្រព្យសម្បត្តិ។

នៅក្នុងបណ្តឹងរបស់បុរសឈ្មោះ ប៊ី សុខគង់ បានរៀបរាប់ថា ដំបូងឡើយខ្លួនទើបតែលក់ដី និងឡានបានលុយមួយចំនួន ក៏បានពឹងពាក់បុរសម្នាក់ឈ្មោះ ស្វិត ដែលជាកូនចៅចាស់ ស្គាល់គ្នាជាង២០ឆ្នាំមកហើយ ឲ្យជួយរកនារីម្នាក់មកដេកជាមួយខ្លួន ។ ហើយនៅថ្ងៃទី២៩ មិនា ២០១៨ ឈ្មោះស្វិតនិងប្រពន្ធ ក៏បាននាំនារីឈ្មោះ មាន ឆយី ហៅ កាទ្រីត មកជួបនិងខ្លួន ហើយគាត់ក៏បានទិញម៉ូតូ ម៉ាកវីវ៉ាមួយគ្រឿងឲ្យទៅឈ្មោះស្វិត ក្នុងតម្លៃ២៥០ដុល្លារ ព្រមទាំងទូរស័ព្ទអាយហ្វូនមួយគ្រឿង តម្លៃ១១០ដុល្លារ ឲ្យទៅនារីឈ្មោះ ឆយី នោះផងដែរ ។

នៅថ្ងៃទី២៩ មិនា ២០១៨ ម៉ោងប្រហែល៧យប់ ខ្លួនបានឲ្យលុយទៅប្រពន្ធឈ្មោះ ស្វិត ទិញបង្គានិងស្រាបៀ មកហូបគ្នា៤នាក់ រហូតដល់ម៉ោង១២យប់ ទើបខ្លួនបានប្រាប់ទៅកាន់អ្នកទាំងអស់គ្នា ឲ្យចាកចេញពីផ្ទះខ្លួនចុះ ទុកតែនារីឈ្មោះ ឆយី នៅដេកបន្ទប់ជាមួយខ្លួនបានហើយ ។ ពេលនៅក្នុងបន្ទប់តែ២នាក់ ឆយី បានប្រើខ្លួនឲ្យយកទឹកឲ្យគាត់ផឹក ពេលខ្លួនមកវិញ បើកទ្វារចូលបន្ទប់ ហើយពេលដែលបែរខ្នង ទាញទ្វារបិទចាក់គន្លឹះ ស្រាប់តែនារីឈ្មោះ ឆយី បានស្ទុះមកចាក់ខ្លួន១កាំបិត ពីក្រោយខ្នង និងបន្តចាក់លើក្បាល១កាំបិតទៀត ហើយខ្លួនក៏ប្រតាយប្រតប់គ្នា ជាមួយនារីឈ្មោះ ឆយីនោះ ហើយក៏ត្រូវនាងចាក់ចំកដៃខាងឆ្វេង ១កាំបិតទៀត។

ខ្លួនក៏បានចាប់បោចសក់នារីនោះ បោកផ្តួលទៅលើការ៉ូ ហើយបានសង្កត់កនាងជាប់ និងបានស្រែកហៅឲ្យគេជួយ បន្ទាប់មកខ្លួនក៏ត្រូវបានគេនាំទៅសង្គ្រោះ នៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសភ្លាមៗផងដែរ ។

ចំណែកនារី ឈ្មោះ ឆយី ដែលត្រូវបានបុរសខាងលើចោទប្រកាន់ ថាចង់ធ្វើឃាតប្លន់ទ្រព្យសម្បត្តិនោះ បានរៀបរាប់ថា រូប​នាង​មានអាយុ​១៩​ឆ្នាំ ធ្វើការ​នៅ​ហាង​ម៉ាស្សា កោស​ជប់​១៦៨ ។ កាលពី​ថ្ងៃ​ទី​២៨ ខែ​០៣ ឆ្នាំ​២០១៨ រូប​នាង​ត្រូវ​បាន​បុរស​ម្នាក់ ឈ្មោះ ស្វិត និង​ប្រពន្ធ​ឈ្មោះ ចែ​ធី បបួល​នាង​ទៅ​ផ្ទះ​ពូ របស់​ពួក​គេ ឈ្មោះ ប៊ី សុខ​គង់ ហៅ ពូ​នៅ នៅ​ម្តុំ​ផ្លូវបំបែក​ផ្សារ​ព្រៃ​ទា ដោយ​ជិះ​កង់​បី​។

ពេល​ទៅ​ដល់ ឈ្មោះ​ស្វិត និង​ពូ​នៅ បាន​និយាយ​គ្នា តែ​នាង​មិនដឹង​ថា ពួក​គេ​និយាយ​ពី​អ្វី​នោះ​ទេ ក្រោយមក​ពួក​នាង​ទាំង​០៤​នាក់ បាន​អង្គុយ​ជក់​ថ្នាំ​ញៀន​ជាមួយ​គ្នា ពេល​នោះ​រូប​នាង​ក៏​ឃើញ ឈ្មោះ ប៊ី សុខ​គង់ ហៅ ពូ​នៅ បាន​ឲ្យ​ប្រាក់​១០០​ដុល្លារ ទៅ​ឈ្មោះ​ស្វិត​និង​ប្រពន្ធ ហើយ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ក៏​បាន​នាំ​គ្នា​ចេញ​ទៅ​បាត់​អស់ ទុក​តែ​នាង និង​ប៊ី សុខ​គង់ នៅ​ក្នុង​បន្ទប់​ឡៅតឿ​ជាមួយ​គ្នា។

ពួក​នាង​ក៏​បាន​អង្គុយ​ជជែក​គ្នា ពី​រឿង​គ្រួសារ​ និង​ជក់​ថ្នាំ​ញៀន​ជាមួយ​គ្នា បន្ត​ទៀត​រហូត​ដល់​ជិត​ភ្លឺ ទើប​រូប​នាង​ចេញពីផ្ទះ ប៊ី សុខ​គង់​។ លុះដល់​ម៉ោង​ប្រហែល​០២​រសៀល ថ្ងៃ​ទី​២៩ ខែ​០៣ ឆ្នាំ​២០១៨ រូប​នាង​ក៏​បាន​ត្រឡប់​ចូល​ផ្ទះ​ប៊ី សុខ​គង់ វិញ​ហើយ​ឈ្មោះ ស្វិត​និង​ប្រពន្ធ​គាត់ ​ឈ្មោះ​ចែ​ធី ក៏​បាន​ត្រឡប់​មក​ផ្ទះ​នោះ​ ម្តងទៀត​ផង​ដែរ ក្នុង​ថ្ងៃ​នោះ​ឈ្មោះ ប៊ី សុខ​គង់ បាន​ទៅ​ទិញ​ម៉ូតូ​មួយ​គ្រឿង​ឲ្យ​ឈ្មោះ ស្វិត និង​ទិញ​ទូរស័ព្ទ​ដៃ​ម៉ាក ​អាយ​ហ្វូ​ន​៥​មួយ​គ្រឿង​ ឲ្យ​មក​នាង ហើយ​ក៏​នាំ​គ្នា​ជក់​ថ្នាំ​ញៀន រហូត​ដល់​ម៉ោង​ប្រហែល​១២​យប់ ទើប​ឈ្មោះ ប៊ី សុខ​គង់ បាន​ដេញ​ប្តី​ប្រពន្ធ​ឈ្មោះ​ស្វិត ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ទុក​ឲ្យ​រូប​នាង​នៅ​ជាមួយ​ម្ចាស់ផ្ទះ តែ​ពីរ​នាក់​។

ក្រោយ​ពេល​គេ នាំ​គ្នា​ចេញ​ទៅ​អស់ ឈ្មោះ ប៊ី សុខ​គង់ បាន​យក​ដែក​ស្រួច​វែង​បន្តិច មក​គំរាមឲ្យ​នាង​ដេក​លើ​ពូក និង​នៅ​ឲ្យ​ស្ងៀម នាង​ក៏​ព្រម​អង្គុយ​លើ​ពូក ពេល​នោះ​នាង​បាន​ក្រឡេក​ឃើញ​មានកូន​កំ​បិត​មួយ នៅ​លើ​កៅអី​ឈើ​ក្បែរ​ចុង​គ្រែ នាង​ក៏​ស្ទុះ​ក្រោក ទៅ​ឆក់​យក​កូនកាំបិត​នោះ ចាក់​ទៅ​លើ​ខ្នង​ឈ្មោះ ប៊ី សុខ​គង់​ ១កាំបិត ហើយ​ក្រោយមក​ទៀត​ ក៏​ប្រតាយប្រតប់​គ្នា រហូត​រូប​នាង​ត្រូវ​ឈ្មោះ ប៊ី សុខ​គង់ ចាប់​បោច​សក់ បោក​ក្បាល​ទៅ​នឹង​ឥដ្ឋការ៉ូ និង​ជាន់កផ្ទប់​នឹង​ឥដ្ឋ ហើយ​ចាប់​អូស​នាង ពីលើ​ឡៅតឿ រហូត​ដល់​ក្រោម និង​យក​ខ្សែភ្លើង​ចង​នាង រួច​ស្រែកហៅ​អ្នក​ជិតខាងមក​ជួយ មួយសន្ទុះ​ក្រោយមក ក៏​មាន​សមត្ថកិច្ច​អាវុធហត្ថ​ទៅ​ដល់ ចាប់ខ្លួន​នាង​តែ​ម្តង​។

យោង​តាម​ចម្លើយ​សារភាព​ និង​ភស្តុ​តាង​ស៊ីសង្វាក់ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន ប្តូរ​ការ​ចោទប្រកាន់ ឈ្មោះ មាន ឆ​យ៉ី ហៅ ស៊ិ​ន ចរិយា ហៅ​កា​ទ្រី​ត ពី​ករណី​ប៉ុនប៉ង​ចាក់​សម្លាប់​ ប្លន់​យក​ទ្រព្យសម្បត្តិ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ប៊ី សុខ​គង់ ទៅ​ជា​ករណី ហិ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​គ្រឿងញៀន និង​រក​ឃើញ​ភស្តុ​តាង​ចោទប្រកាន់​ពីរ​នាក់​ប្តី​ប្រពន្ធ​ ឈ្មោះ​ស្វិត​ និង​ឈ្មោះ​ធី ជាប់​ពាក់ព័ន្ធ ករណី​ជួញដូរ​មនុស្ស ​ដោយ​មាន​គោលដៅ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ហើយ​ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃ​ស រង​ចាំ​ថ្ងៃ​បើក​សាវ​នា​ការ​ជំនុំ​ជំ​រះ​ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments