Header Ads

ថ្មីទៀតហើយ !! ទើបតែចូលធ្វើការខារ៉ាអូខេបានមួយថ្ងៃ ត្រូវភ្ញៀវចាក់សោរបន្ទប់ចាប់រំលោភបាន…(មានវីដេអូ)

ភ្នំពេញ៖ បុរសជាភ្ញៀវម្នាក់ ចូល​ច្រៀងខារ៉ាអូខេ ផឹកស្រាបៀរអស់៥កេស ​ស្រវឹងជោគជ្រាំ ចាប់បង្ខំនារីខារ៉ាអូខេរំលោភ រហូតបានសម្រេច ហើយរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​ ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចខារ៉ាអូខេThe Dream ផ្លូវបេតុងស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ គឹម ស្រីដាវ ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិបឹងគ្រុប ឃុំបឹងគ្រុប ស្រុកល្វាឯម ខេត្តកណ្ដាល បានរៀបរាប់ ទាំងទឹកភ្នែកថា ខ្លួនគ្មានចំណេះដឹងខ្ពង់ខ្ពស់ ​បានសម្រេចចិត្ត មកធ្វើការការនៅហាង ខារ៉ាអូខេThe Dream ដើម្បីបានប្រាក់ចំណូល បង់ថ្លៃបន្ទប់ជួលខ្លះ និងសល់យកទៅរៀនអ៊ុតសក់ ចេះហើយនិងបើកហាង តាមលទ្ធភាពដែលមាន។

ខណៈពេលទើបតែ​ចូលធ្វើការ ថ្ងៃទី១ នៅម៉ោង៨​យប់​ មេការហៅចូលបន្ទប់លេ ខ៨៨៨ ជាន់ទី២ ឲ្យអង្គុយកំដរភ្ញៀវផឹក និងច្រៀងខារ៉ាអូខេ ដោយបុរសជាភ្ញៀវនោះ បានចូលផឹកតាំងពីម៉ោង ៩​ព្រឹក ​មានគ្នា៥ទៅ៧នាក់​ តែពេលផឹកអស់ ជិត៥កេស ​មិត្តភ័ក្រ្តទៅម្ដងមួយអស់ហើយ នៅ​សល់តែ៣នាក់ ក៏បានអោយមេការដូរបន្ទប់តូច ហើយបន្តិចក្រោយមក មិត្តភ័ក្រ្ត២នាក់ ក៏ចូលទៅដេកនៅផ្ទះសំណាក់ អរុណ មន្នីរស្មី នៅជាប់គ្នានិងខារ៉ាអូខេ ដែលជាថៅកែតែមួយ ​គឺនៅសល់តែ២នាក់ជនរងគ្រោះ និងបុរសជនសង្ស័យនោះ និងផឹកជាមួយបុរសនោះ រួច​​បុរសជនសង្ស័យ ឆ្លៀតឪកាសរូបគាត់ស្រវឹងផង ក៏ចាប់អូសដៃគាត់ និងយកដៃលូកស្ទាប ពេញរាងកាយ ទោះបីជាគាត់រើបំរះ ក៏ជនសង្ស័យបាន​ដាល់​ពោះគាត់ ចំនួន៣ដៃ និងគំរាមសម្លាប់ បើមិនអោយរូបគេ រំលោភតាមសម្រួល ទើបត្រូវជនសង្ស័យ ​រំលោភរហូតបានសម្រេច ដោយមិនប្រើស្រោមការពារទេ ។

ប្រភពដដែលបន្តទៀតថា ពេលដែលជនសង្ស័យ រំលោភរួចហើយ សម្ងំដេក រូបគាត់បានលួច​រត់មកហៅសន្តិសុខ ឲ្យជួយអន្តរាគមន៍ ក៏ត្រូវជនសង្ស័យ រត់គេចខ្លួនបាត់ នៅសល់តែម៉ូតូ​មួយគ្រឿង ម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលលេខភ្នំពេញ ១FP ២៧៣៤ ឯមិត្តភក្កិ២នាក់ទៀត ដែលស្នាក់នៅផ្ទះសំណាក់ ហៅមកសួរនាំ ដើម្បីតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់។

បុរសជាមិត្តភក្តិទី១ មានឈ្មោះ លី ជីវី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកងរាជអាវុធហត្ថ ស្នាក់នៅស្រុកមុខកំពូល ខេត្តកណ្ដាល ទី២ឈ្មោះ ម៉ែន សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកងរាជអាវុធហត្ថ ស្នាក់នៅដូចគ្នា បានប្រាប់អ្នកយកព័ត៌មានអោយដឹងថា មុនកើតហេតុ មិត្តភក្កិបានមកបបួលគ្នា ទៅច្រៀងខារ៉ាអូខេ មុនដំបូងតែ៣នាក់ ជិះម៉ូតូហុងដាឌ្រីម ​ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលលេខ ភ្នំពេញ ១FP ២៧៣៤ បានចូលបន្ទប់ច្រៀងលេងកំសាន្ត ដោយបុរសឈ្មោះ ពន្ល ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ទើប​នឹងមកពីធ្វើការនៅប្រទេសថៃ ​និងមានមិត្តភ័ក្រ្តរបស់​ឈ្មោះពន្ល មកបន្តបន្ទាប់រហូតផឹកស៊ី ស្រវឹងលែងដឹងថាមានគ្នាប៉ុន្មាននាក់។

លុះពេលផឹកស៊ីស្រវឹង ហើយ​មិត្តភក្តិរត់ទៅម្ដងមួយៗ រហូតសល់តែ៣នាក់ ផឹកលែងរួច បាននាំគ្នាចូលដេកផ្ទះសំណាក់​២នាក់​ ។

នគរបាលរដ្ឋបាល ចាក់អង្រែលើប្រាប់ថា ក្នុងករណីនារីរងគ្រោះ បានប្ដឹងសមត្ថកិច្ច​ តាមរយៈទូរស័ព្ទថា មានបុរសជាភ្ញៀវ បានប្រើហិង្សាវ៉ៃ និងចាប់រំលោភ បានសំរេចក្រោយមក ក៏ដឹកនាំកម្លាំងចុះអន្តរាគមន៍ ដើម្បី​សួរនាំ តែពេលចុះមកដល់ កន្លែងកើតហេតុ ក៏បានសួរនាំជនរងគ្រោះ ទើបដឹងថា បុរសជនសង្ស័យឈ្មោះ ពន្លក អតីតជាបុគ្គលិកខារ៉ាអូខេនេះ ពីមុនមកដែរ តែបានរត់គេចខ្លួនបាត់ ហើយនៅសល់តែបក្សពួក មិត្តភ័ក្រ្ត២នាក់ ដែលដេកនៅផ្ទះសំណាក់ និងម៉ូតូម៉ាកឌ្រីមមួយគ្រឿង ។

សមត្ថកិច្ចដែលបានបញ្ជាក់ថា បុរសទាំង២នាក់ ជាមិត្តភ័ក្រ្តរបស់ជនសង្ស័យ មិនបានពាក់ព័ន្ធក្នុងករណី រំលោភសេពសន្ឋវៈ គ្រាន់តែ​សួរនាំចប់ និងអោយត្រលប់ទៅផ្ទះវិញ រក្សាទុកតែម៉ូតូម៉ាកហុងដាម៉ាកឌ្រីម​ ជារបស់ជនសង្ស័យ ​រក្សានៅនគរបាលប៉ុស្តិ៍ ជាបណ្ដោះសិន រងចាំកសាងសំណុំរឿង បញ្ជូនទៅអធិការខណ្ឌ ដើម្បីចាត់បន្ត៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments