Header Ads

មនុស្ស​ស្រី​ ទោះ​ស្រឡាញ់​ប្ដី​យ៉ាង​ណា ដាច់​ខាត​​កុំ​នៅ​ទ្រាំ​នឹង​៣​ចំណុច​នេះ​

ក្នុង​នាម​ជា​នារី​ម្នាក់ ទោះ​បី​ជា​ស្រឡាញ់​​ប្តី​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​គួរ​ទ្រាំ​នឹង​ទង្វើ​ទាំង​៣​ខាង​ក្រោម​នេះ​ឱ្យ​សោះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១- ​ពេល​​គេ​លួច​មាន​ស្រី

អ្នក​មិន​គួរ​ចិត្ត​ទន់ ហើយ​អធ្យាស្រ័យ​ឲ្យ​គេ​ទេ ព្រោះ​គេ​អាច​ក្បាត់​នឹង​អ្នក​ម្តង​ទៀត​ក្នុង​ថ្ងៃ​ណា​មួយ​​មិន​ខាន។ គេ​នឹង​គិត​ថា ទោះ​បី​ជា​គេ​មាន​ស្រី​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ឲ្យ​តែ​គេ​ទទួល​ស្គាល់​កំហុស​នៅ​ចំពោះ​មុខ​អ្នក អ្នក​នឹង​អធ្យាស្រ័យ ​ហើយ​មិន​ចេញ​ពី​គេ​នោះ​ទេ។ ដូចនេះ គេ​នៅ​តែ​បន្ត មិន​កែ​ចរិត​នេះ​ចោល​ឡើយ។

ចុចអាន៖ មនុស្ស​ស្រី​ដូច​បាន​ឡើង​ឋានសួគ៌​បើ​បាន​ស្វាមី​ចេះ​គិត​គូរ​ដូច​លោក​ប៉ា​ម្នាក់​នេះ

២- អ្នក​មិន​គួរ​អត់​ទ្រាំ​ឲ្យ​គេ​វាយ​​ទេ

ព្រោះ​អំពើ​ហិង្សា​នេះ​អាច​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត នៅ​ពេល​ដែល​អ្នក​មិន​បញ្ចេញ​​ប្រតិកម្ម​តប​ ហើយ​នៅ​ស្ងៀម​ឲ្យ​គេ​ធ្វើ​បាប។ គេ​នឹង​រឹត​តែ​បាន​ដៃ ព្រោះ​គេ​គិត​ថា អ្នក​ជា​មនុស្ស​ដែល​ងាយ​ធ្វើ​បាប ឲ្យ​គេ​វាយ​តាម​ចិត្ត​ចង់។ ដូច​នេះ គេ​នឹង​តែង​តែ​យក​អ្នក​មក​បញ្ចេញ​កំហឹង នៅ​ពេល​​គេ​មិន​សប្បាយ​ចិត្ត​មិន​ខាន​។ គួរ​​អនុវត្ត​តាម​ច្បាប់ ដោយ​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ ហើយ​មិន​ត្រូវ​ទៅ​ដោះ ឬ​រំសាយ​ពាក្យ​បណ្ដឹង​ដោយ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឡើយ មិន​ដូច្នោះ​ទេ គេ​នៅ​តែ​បាន​ចិត្ត​ប្រព្រឹត្ត​ដដែលៗ។​​

ចុចអាន៖ ១ ចំណុច​ បញ្ជាក់​ពី​ភាព​ខុស​គ្នា​ រវាង​បុរស​តាម​ញ៉ែ​មួយ​គ្រា និង​បុរស​ចង់​រៀបការ​ជាមួយ

៣- អ្នក​មិន​គួរ​អត់​ទ្រាំ​នឹង​ភាព​មិន​ទុក​ចិត្ត​របស់​គេ​ចំពោះ​អ្នក​ឡើយ

ការ​មិន​ទុក​ចិត្ត​នេះ មិន​អាច​រក្សា​មនោសញ្ចេតនា​របស់​អ្នក​បាន​យូរ​នោះ​ទេ។ អ្នក​ទាំង​ពីរ​នឹង​អាច​ដើរ​ដល់​ផ្លូវ​បំបែក បើ​គ្មាន​ជំនឿ​ចិត្ត​ចំពោះ​គ្នា។ ជន​ទី​៣​នឹង​អាច​បំបែក​អ្នក​បាន​យ៉ាង​ងាយ បើ​អ្នក​សង្ស័យ​គ្នា​ច្រើន។

ដូចនេះ បើ​មាន​ចំណុច​៣​ខាង​លើ​នេះ​កើត​ឡើង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក អ្នក​គួរ​តែ​រក​មធ្យោបាយ​ដើម្បី​ដោះ​ស្រាយ ដោយ​មិន​គួរ​ទុក​យូរ​នោះ​ទេ ព្រោះ​អ្នក​ដែល​រង​គ្រោះ​គឺ​មាន​តែ​អ្នក​ និង​កូនៗ​ប៉ុណ្ណោះ៕

**** ព័ត៌មានល្អៗ៖ ថត​ស្លៀក​ក្រមា​បង្ហាញ​គល់ដោះគល់ភ្លៅ ល្បីពេញfacebook អីឡូវត្រូវ……………… ****

ខេត្តបន្ទាយមានជ័យ ៖​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រហែល​ខ្លះ​អាច​ចាំ​មុខ​ក​ញ្ញ​ម្នាក់​ដែល​ហ៊ាន​ស្លៀក​ក្រ​ម៉ា​បង្ហាញ​គ់​ភ្លៅ​បង្ហោះ​តែ​ឥឡូវ​ក​ញ្ញស្រុក​ស្រែ​រូបនេះ​ត្រូវ​ជាប់​ខ្នោះ​បាត់​ហើយ​!​។​កញ្ញា​សៀង ស្រី​ណែ​ត ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ក្រុង​ប៉ោយប៉ែត​ខែត្រ​បន្ទាយមានជ័យ​ត្រូវបាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​

និង​៣០​នាទី ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ ក្នុងករណី​ចែកចាយ​សារធាតុ​គ្រឿងញៀន ដោយ​ខុសច្បាប់ នៅ​ខាងក្រោយ​ដើម​ពោ​ធ៏ ស្ថិតនៅ ភូមិ​ក្បាលកោះ​សង្កាត់​ក្រុង​ប៉ោយប៉ែត ខែត្រ​បន្ទាយមានជ័យ ។

សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុតាង ម៉ា​ទឹកកក​ព​ណ៏​ស​ថ្លា​ចំនួន​មួយថង់ និង​ក្រោយពី​ការឆែកឆេរ​ឃើញ​២០​ថង់ព​ណ៏​ខៀវ និង​ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន ចំនួន​១​គ្រឿង​ព្រមទាំង​ថង់​តូចៗ​ថ្លា​សំរាប់​វិច​ខ្ចប់​មួយចំនួន​ថែមទៀត ។​បើតាម​ភស្តុតាង​មានន័យថា​នាង​ញៀន​ថ្នាំ​ផង​ជួញដូរ​ផង​បាន​ហ៊ាន​បង្ហោះ​រូ​ច​ស៊ិ​ច​ស៊ី​ចឹ​ង​!!​។​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments