Header Ads

ផ្នូរ​សម្ងាត់​​​ព្រះបាទសូរ្យវរ្ម័នទី ២ ​​ !!! បុរាណវិទូ​សន្និដ្ឋានផ្នូរ​សម្ងាត់​នៅ​កំពូល​អង្គរ​ជាប់​ពាក់ព័ន្ធ​នឹង​​ព្រះ​អាទិត្យ (មានវីដេអូ)

ព្រះ​បាទសូរ្យវរ្ម័ន​ទី ២ ជា​ស្តេច​​ក្នុង​សម័យ​អាណាចក្រ​អង្គរ​ដ៏​ល្បី​និង​មាន​ឥទ្ធិពល​​ដែល​បាន​ចាប់​ផ្តើម​ការ​សាង​អង្គរ​ ដែល​ជា​ប្រាសាទ​បូជាសាសនា​ដ៏​ធំ​លើ​លោក។ពាក់ព័ន្ធ​នឹង​ផ្នូរ​របស់​ទ្រង់​ បុរាណ​វិទូ​លើ​ពិភពលោក​ជា​ច្រើន​ជឿ​ថា​​ គឺ​ស្ថិត​នៅ​ក្នុង​កំពូល​ប្រាសាទ​អង្គរវត្ត ព្រោះ​វា​មាន​ជាប់​ទាក់ទិន​នឹង​បាតុភូត​អស្ចារ្យ​ Equinox ដែល​ព្រះអាទិត្យ​រះ​នៅ​ចំ​ពី​លើ​កំពូល​ប្រាសាទពីរដង​ក្នុង​មួយ​​ឆ្នាំ​។

បើ​តាម​​អ្នក​អភិរក្ស​ប្រាសាទ​បុរាណ​និង​ជា​បុរាណវិទូ​លោក Simon Warrack ​បាន​បញ្ជាក់​ថា ព្រះបាទសូរ្យវរ្ម័នទី ២ មិន​ត្រឹម​តែ​ចង់​ឲ្យ​រាស្រ្ត​ទុក​ទ្រង់​ជា​ស្តេច​​អស្ចារ្យ​នោះ​ទេ តែ​​​​​ចង់​ឲ្យ​ទ្រង់​​​ផ្ទាល់​ត្រូវ​គ្រប់​គ្នា​ចាត់​ទុក​ជា​ព្រះ​មួយ​អង្គ​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​ទើប​បុរាណ​វិទូជា​ច្រើន​ជឿ​ថា នៅ​កំពូល​ប្រាសាទ​អង្គរ​មាន​បន្ទប់​មួយ​សម្រាប់​រក្សា​ផ្នូរ​របស់​ព្រះ​អង្គ ហើយ​ពេល​បាតុភុូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ ពន្លឺ​នឹង​ជ្រៀត​ចូល​ទៅប្រហោង​រន្ធ​នៃ​កំពូល​ប្រាសាទ​រហូត​ចូល​ទៅ​ក្នុង​បន្ទប់​នោះ។

ក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់ និងថ្ងៃមានរយៈពេលស្ទើរតែស្មើគ្នានោះ គឺនៅពេលព្រះអាទិត្យគោចរបាន ១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ ឬ ២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន ១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ ឬ២២ ខែកញ្ញា។

បើ​និយាយ​ពី​បាតុភូត Equinox ដោយគន់គូរតាមក្បួនតារាសាស្ត្រ និងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករបុរាណកសាងអង្គរវត្ត ឲ្យឆ្លុះប្រៀបនឹងចក្រវាឡផង និងវដ្តសង្សាររបស់ចក្រវាទ្បផង ដោយយកប្រាង្គកណ្តាល នៃអង្គរវត្តជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង ១៨៩ថ្ងៃ និងបន្ត ១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលកណ្តាល នៃអង្គរវត្ត២ដង ក្នុងមួយឆ្នាំជាទៀងទាត់។

«សមរាត្រី» ជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង ២៖២១នាទីម៉ោងសកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង ៩៖២១នាទី ប៉ុន្តែព្រឹត្តការណ៍ នៃព្រះអាទិត្យរះទ្បើងតាម និង ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។ ជាការសង្ខេបមកវិញ ការរះឡើង នៃព្រះអាទិត្យតាម និងចំលើកំពូលកណ្តាលរបស់អង្គរវត្ត មិនមែនជារឿងចៃដន្យ ឬ ជាអព្ភូតហេតុនោះទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments