Header Ads

៦៣.០០០​ដុល្លារធ្លាក់ពីលេីមេឃ !! កម្មករ​អណ្តូងរ៉ែ​មួយ​នៅ​អូស្ត្រាលី គាត់​រើស​បាន​ដុំថ្ម​ពណ៌​លឿង​ស្រាល ទម្ងន់ ៦០០​ក្រាម

កម្មករ​អណ្តូងរ៉ែ​មួយ​នៅ​អូស្ត្រាលី គាត់​រើស​បាន​ដោយ​ចៃដន្យ​នូវ​ដុំថ្ម Opal ពណ៌​ខ្មៅ​ដ៏​កម្រ​មួយ​ដុំ ។ គាត់​រក​ឃើញ​វា​ស្ថិត​នៅ​លាយឡំ​ជាមួយ​ដុំថ្ម​ធម្មតា​ដ៏ទៃទៀត​។ គាត់​មាន​បំណង​រក្សាទុក​វា​ប្រៀប​ដូចជា​វត្ថុ​អនុស្សាវរីយ៍​មួយ​។​

ដុំថ្ម Opal ដ៏​កម្រ​របស់​កម្មករ​អណ្តូងរ៉ែ​ខាងលើ ក្រោយមក​ត្រូវបាន​គេ​ដាក់ឈ្មោះថា “​មហាក្សត្រ​” ហើយ​ត្រូវបាន​ក្រុម​អ្នកជំនាញ​ការប៉ាន់ប្រមាណ​ថា វា​មាន​តម្លៃ​ដល់​ទៅ ៣​លាន​ដុល្លារ​។​Charlie Naysmith អាយុ ៨​ឆ្នាំ នៅ​អង់គ្លេស ពេល​ដើរ​លេង​នៅតាម​ឆ្នេរសមុទ្រ Hengistbury Head នៅ​ជិត Bournemouth បាន​រើស​ដុំថ្ម​ពណ៌​លឿង​ស្រាល ទម្ងន់ ៦០០​ក្រាម ។​

មួយរយៈ​ក្រោយមក​ឪពុក​ម្តាយ​របស់ Naysmith ពិនិត្យឃើញថា វា​ពុំ​មែន​ជា​ដុំ​ថ្ម​ធម្មតា​ទេ តែ​ជា​ផូស៊ីល​របស់​ត្រី​សមុទ្រ​ម្យ៉ាង​ឈ្មោះថា Cachalot គេ​ប្រើប្រាស់​វា​ក្នុង​ឧស្សាហកម្ម​ទឹកអប់ ហើយ “​ដុំថ្ម​” ១​ដុំ​នេះ មាន​តម្លៃ​ដល់​ទៅ ៦៣.០០០​ដុល្លារ ។​

ក្នុងពេល​កម្សាន្ត​លេង​នៅ​អគារ​មួយ​គេបោះបង់​ចោល​នា​ទីក្រុង Windber, Pennsylvania ប្រទេស​អាមេរិក ក្មេងៗ​ទាំងនោះ​រើស​បាន​កាស​ចាស់​នៅក្បែរ​ជញ្ជាំង​មួយ​នៃ​អគារ​។​​ក្រោយមក​ឪពុក​ម្តាយ​របស់​ក្មេងៗ​ទាំងនោះ​បាន​សម្រេចចិត្ត​វាយ​បំបែក​ជញ្ជាំង​ប្រេះស្រាំ​នោះ ហើយ​ក៏​ប្រទះឃើញ​កាក់​ចំនួន​រាប់រយ ក្នុងនោះ​មាន​កាក់​ប្រាក់​ខ្លះ​ជា​ប្រភេទ​ដ៏​កម្រ​។ វា​ពិតជា​មាន​តម្លៃ​យ៉ាងច្រើន ប៉ុន្តែ​ពុំ​ត្រូវបាន​ទម្លាយ​ចេញ​ឡើយ​។

អ្នកប្រមាញ់​ម្នាក់​នៅ​អូស្ត្រាលី បាន​ប្រទះឃើញ​មាស​មួយ​ដុំ​មាន​ជា​រាង​អក្សរ Y ទម្ងន់​ប្រមាណ ៥,៥​គីឡូក្រាម នៅ​ជិត​ប្រជុំជន Ballarat រដ្ឋ Victoria ។​ ​មនុស្ស​ជាច្រើន​ពិតជា​ពុំ​នឹកស្មានថា លើ​លោក​នេះ​បែរជា​មាន​មាស​សុទ្ធ​មួយ​ដុំ​ទម្ងន់​ដល់​ទៅ ៥,៥​គីឡូក្រាម ដែល​ស្ថិត​ពីក្រោម​ផ្ទៃដី​តែ​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ​។​

កាលពី​ឆ្នាំ ១៩៩២ ក្នុងពេល​ដើររក​ពូថៅ​របស់ខ្លួន​ដែល​ជ្រុះ​បាត់​នៅ​វាលស្រែ​កសិករ​ម្នាក់​ឈ្មោះ Peter Whatling បាន​ប្រទះឃើញ​ស្លាបព្រា អលង្ការ​ធ្វើ​អំពី​មាស ប្រាក់ ព្រមទាំង​កាក់​មាសប្រាក់​ជាច្រើន នៅ Hoxne ប្រទេស​អង់គ្លេស ។​

ក្រោយពី​ត្រូវ​បាន​អ្នកឯកទេស​ត្រួតពិនិត្យ​ទើប​ដឹង​ថា​វត្ថុ​ទាំងនេះ​មាន​តាំងពី​ជំនាន់​ចក្រភព​រ៉ូម ។ ឃ្លាំង​ទ្រព្យ​បានមក​ពី​ការដើរ​រក​ពូថៅ​របស់​លោក Whatling មាន​តម្លៃ​ដល់​ទៅ​ជាង ២,២​លាន​ដុល្លារ​ឯណោះ​។​ ​ពិតជា​សំណាង​រត់​រក​មនុស្ស​មែ​ន !!

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments