Header Ads

នារី​ម្នាក់នេះ​ពិតជា​ក្លាហាន​មែន !​! ដែល​ហ៊ាន​ប្រយុទ្ធ​តតាំង​នឹង​ខ្លា បន្ទាប់ពី​លឺសូរ​សម្រែក​…

ស្ត្រី​វ័យក្មេង​ជនជាតិ​ឥណ្ឌា​ម្នាក់ ពិតជា​ក្លាហាន និង​សំណាង​ណាស់ បាន​រួច​ផុតពី​ក្រ​ញ៉ាំ​ខ្លា បន្ទាប់ពី​នាង​បានធ្វើការ​វាយ​ប្រយុទ្ធ​ជាមួយ​ខ្លា​នេះ ដែល​បាន​វាយប្រហារ​សត្វ​ពពែ​របស់​នាង ។​

​យោងតាម BBC ស្ត្រី​ម្នាក់​ឈ្មោះ Rupali Meshram អាយុ ២៣ ឆ្នាំ នៅក្នុង​រដ្ឋ Maharashtra ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា បាន​និយាយថា នៅពេល​នាង​បានលឺ​សម្រែកសត្វ​ពពែ នាង​ក៏បាន​ចេញ​ក្រៅ​ផ្ទះ​រកមើល និង​បានឃើញ​សត្វ​ខ្លា​១​ក្បាល កំពុង​វាយប្រហារ​សត្វ​ពពែ​របស់​នាង​យ៉ាង​សាហាវ ។ ឃើញ​ដូច្នេះ នាង​ពុំ​បានគិត​ខ្លាច​អ្វី​នោះទេ និង​បាន​រើស​ដំបូង​ធំ​មួយ ទៅ​វាយ​សត្វ​ខ្លា​នោះ ប៉ុន្តែ សត្វ​តិរច្ឆាន​នេះ ពុំ​ញញើត​នោះទេ និង​ថែមទាំង​វាយប្រហារ​មកលើ​នាង​ថែម​ទៀតផង ។ ​

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​នោះ ម្តាយ​របស់ Rupali ក៏បាន​រងរបួស​ផងដែរ បន្ទាប់​នាង​បាន​ស្ទុះ​ទៅ​ជួយ​កូនស្រី​របស់ខ្លួន ដែល​កំពុង​វាយ​ប្រយុទ្ធ​នឹង​ខ្លា ។​

ទោះយ៉ាងណា អ្នក​ទាំងពីរ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ហើយ​ឥឡូវនេះ ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ផងដែរ ។ ចំណែក​សត្វ​ពពែ​របស់​ពួកគេ​មិន​ពុំបាន​នៅមាន​ជីវិត​ទេ ព្រោះ​ត្រូវ​ខ្លាខាំ​ងាប់​ទៅ ។​

Meshram បាន​ថត selfie ឲ្យ​ឃើញ​ពី​ផ្ទៃមុខ​របស់​នាង​ពោរពេញ​ដោយ​ឈាម ដែលជា​លទ្ធផល​នៃ​ការ​វាយ​ប្រយុទ្ធ​ជាមួយ​ខ្លា ដែល​បាន​កើតឡើង​កាលពី​សប្តាហ៍​មុន ។​

គ្រូពេទ្យ​ដែល​បាន​ព្យាបាល​នាង បាន​សរសើរ​ចំពោះ «​ភាពក្លាហាន​» របស់​នាង ក្នុងការ​ប្រយុទ្ធ​តតាំង​ជាមួយ​ខ្លា ប៉ុន្តែ និយាយថា នាង​ពិតជា​សំណាង ដែល​ពុំ​ត្រូវបាន​ខាំ​ដោយ​សត្វ​ខ្លា​នោះ ។

Meshram បាន​រងរបួស​ស្រាល​នៅត្រង់​ក្បាល​, ចង្កេះ​, ជើង និង​ដៃ ប៉ុន្តែ ពួកគេ​គ្រាន់តែ​របួស​សើៗ ហើយ​របួស​របស់​នាង​នឹង​អាចជា​សះស្បើយ​ក្នុងពេល​ឆាប់​ខាងមុខនេះ ៕​

**** ព័ត៌មានល្អៗ៖ ​យុទ្ធសាស្ត្រ​ឆ្កួត​មកដល់​ទៀតហើយ​! ស្រី​ស្រស់​បិទ​ស្រោមអនាម័យ​លើ​ផ្ទៃមុខ ព្រោះ​ចង់បង្ហាញ​គុណភាព «​ទឹករំអិល​» ល្អ​សម្រាប​ស្បែក​ ****

អ្នកដំណើរ​នាំគ្នា​ស្រឡាំងកាំង​និយាយ​លែងចេញ ប៉ុន្តែ មានការ​ងឿងឆ្ងល់​ជាខ្លាំង និង​ថតរូប​ស្ត្រី​វ័យក្មេង​ទាំងនេះ ដែល​ត្រូវ​បានឃើញ​ពាក់​ស្រោមអនាម័យ​នៅលើ ផ្ទៃមុខ​, ដើមទ្រូង និង​ដៃ ក្នុងអំឡុងពេល​ធ្វើដំណើ​រ​នៅលើ​រថភ្លើង​ក្រោម​ដី ក្នុង​ទីក្រុង​ប៉េកាំង ។​

​តាមរយៈ​កាយវិការ គេ​បាន​យល់ឃើញថា ស្រី​ស្រស់​វ័យៗ​ក្មេង​សិច​ស៊ី​ទាំងនេះ ហាក់​ចង់បង្ហាញ​ពី​គុណភាព​ល្អ​របស់​ស្រោមអនាម័យ​ទាំងនោះ​សម្រាប់​ស្បែក ដោយ​ដាក់​វា​នៅលើ​ផ្ទៃមុខ ។​

ជាក់ស្តែង ការសម្តែង​នេះ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ “Dxcondom” ដែលជា​ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​ចិន ។​

​ពួកគេ​អនុញ្ញាត​ឲ្យ​តារា​ម៉ូ​ឌែ​ល​ចិន​ទាំងនេះ ពាក់​ស្រោមអនាម័យ​បែបនេះ ដើម្បី​បង្ហាញថា ទឹករំអិល​ដែល​ពួកគេ​ប្រើ គឺ​ល្អ​សម្រាប់​ស្បែក ។​

​ទោះយ៉ាងណា ថ្វីបើ​ជាការ​សម្តែង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ក៏ដោយ តែ​ក៏​ពុំ​មនុស្ស​ទាំងអស់​សុទ្ធតែ​ចាប់អារម្មណ៍​នោះទេ ។ អ្នកប្រើប្រាស់​ម្នាក់​នៅលើ Weibo បាន​សម្តែង​ការ​សោកសៅ​របស់​ពួកគេ ចំពោះ​គំនិត​ខ្វះ​សីលធម៌​នេះ ខណៈដែល​អ្នក​ដទៃទៀត​និយាយថា វា​ជា​យុទ្ធសាស្ត្រ​ដ៏​ថោកទាប​បំផុត​, រីឯ​មនុស្ស​ជាច្រើន​សង្ឃឹមថា ក្រុមហ៊ុន​នេះ​នឹងមិន​ហ៊ាន​ធ្វើបែបនេះ​ម្តងទៀត ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments