Header Ads

រឿងពិត !! បុរសម្នាក់បានប្រពន្ធ ២សាច់សស្អាតដូចតារា ពេលដឹងមូលហេតុបានប្រពន្ធស្អាត ម្នាក់ៗច្រណែនគ្រប់គ្នា

ថៃ៖ ប្រសិនបើសួរថា “តើស្នេហាជាអ្វី?” មនុស្សភាគច្រើនតែងតែឆ្លើយថា គឺការលះបង់ដើម្បីឲ្យមនុស្សដែលយើងស្រលាញ់មានសុភមង្គល ក្ដីស្នេហារបស់គ្រួសារនេះក៏ដូចគ្នា ពេលនេះពួកគាត់ទាំងបី ប្រុសម្នាក់ និងស្រីពីរនាក់ កំពុងតែកក្រើកពេញហ្វេសប៊ុក ក្រោយពីនារីម្នាក់ បានបង្ហោះរូបភាពក្នុងអំឡុងពេលទិវានៃក្តីស្រឡាញ់ ដោយនាងបានបង្ហាញស្វាមីរបស់ខ្លួន ដែលមានភរិយាពីរនាក់ នោះគឺខ្លួននាងនិងនារីម្នាក់ទៀត ប៉ុន្ដែអ្នកទាំងបីរស់នៅជាមួយគ្នាមានសុភមង្គល គ្មានបញ្ហាក្នុងគ្រួសារទេ ពីព្រោះគ្រប់គ្នាក៏ពេញចិត្តរស់នៅបែបនេះ។

អ្នកលេងហ្វេសប៊ុកកំពុងតែច្រណែន បុរសម្នាក់នេះជាខ្លាំង ក្រោយពីគាត់បានថតរូបជាមួយភរិយា២នាក់ អាចនិយាយបានថា ម្នាក់សាច់សស្អាត ទ្រលុកទ្រលន់ ដើមទ្រូងគន់មើលមិនណាយ ម្នាក់ទៀតចង្កេះរាងរាងដូចតារា បានឱបកាលណាពេញដៃតែម្ដង អាចនិយាយបានថាវាមិនមែនជារឿងកើតឡើងដោយញឹកញាប់នោះទេ ហើយក៏គ្មានអ្នកណាសុខចិត្តរស់នៅបែបនេះដែរ ប៉ុន្ដែអ្នកទាំង៣នេះមិនគិតដូច្នោះឡើយ ព្រោះពួកគេចេះយល់ចិត្តគ្នាទៅវិញទៅមក ចេះជួយគ្នារកស៊ី ។

ភរិយារបស់គាត់ម្នាក់ បានសរសេររៀបរាប់ថា៖ “គ្រប់យ៉ាងជារឿងពិត ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ ហើយក៏សូមអរគុណសម្រាប់អ្នកដែលបានស៊ែររឿងរបស់ខ្ញុំច្រើនយ៉ាងនេះ” នាងបាននិយាយប្រាប់ថា ស្វាមីរបស់នាងឈ្មោះ បាំងលី តាមពិតទៅគាត់មានភរិយា ៣ នាក់ ប៉ុន្ដែភរិយាដើមបានស្លាប់បាត់បង់ជីវិតជាង១០ឆ្នាំទៅហើយ។

ពេលនេះជួយគ្នារកស៊ី មានឈ្លោះគ្នាខ្លះដែរ ប៉ុន្ដែបាននិយាយសម្រុះសម្រួលគ្នា ចេះយល់ចិត្តគ្នា ពេលនេះមានកូនទាំងអស់ចំនួន ៩ នាក់ ភរិយាដើមដែលស្លាប់ទៅមានកូន ៣ នាក់ ចំណែកនាងមានកូន ៣ នាក់ រួម ៣ នាក់ទៀតគឺកូនរបស់នារីម្នាក់ទៀត នាងបានទៀតបញ្ជាក់ថា ស្នេហានេះមែនមែនព្រោះលុយទេ ប៉ុន្ដែបើព្រោះលុយគឺនៅមិនបានដល់ ១៤ ឆ្នាំនោះទេ។

អស្ចារ្យមែន! ឆាតទៅសួរបុរសម្នាក់នេះសាកមើល តើជាតិមុនគាត់ធ្វើបុណ្យអ្វី បានជាមានភរិយា ២ នាក់ក្នុងពេលតែមួយ សុទ្ធតែស្អាតៗ អ្វីទាំងនេះបានបង្ហាញឲ្យឃើញថា គ្រាន់តែចេះយល់ចិត្តគ្នាទៅវិញទៅមក បើកចិត្តឲ្យទូលាយ ក៏អាចរស់នៅជាមួយគ្នាមានសុភមង្គលហើយ៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments