Header Ads

ដើម្បីឪពុកជរា ក្មេងស្រី១៨ឆ្នាំ ដ៏ស្រស់ស្អាតម្នាក់ សុខចិត្ត ធ្វើជាងជួសជុលម៉ូតូ

យោងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសថៃ បានធ្វើការចុះផ្សាយរឿងរ៉ាវមួយពិតមួយ ដែលកំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង គឺនិយាយពីនារីវ័យក្មេងម្នាក់បាន ក្លាយខ្លួនជាជាងជួសជុលម៉ូតូយ៉ាងជំនាញ ដោយសារហេតុតែ ព្រោះចង់ជួយការងារឪពុកដែលមានវ័យកាន់តែជរាទៅហើយ។

សិ្ថតក្នុងវ័យ១៨ឆ្នាំ បូករួមទាំងមានសម្រស់ស្រស់ស្អាតទៀតផង អាចនិយាយបានថា វាហាក់ដូចមិនសូវស៊ីជាមួយនឹងការងារដ៏ជំនាញរបស់នាងសោះ។

នាងបាននិយាយប្រាប់សារព័ត៌មានខាងលើឲ្យដឹងថា នាងមានបងប្អូនបីនាក់សុទ្ធតែជាស្រីទាំងអស់ ហើយបងស្រីរបស់នាងទាំងពីរបានចូលធ្វើការរោងចក្រ នៅសល់តែនាងម្នាក់ដែលមិនទាន់ធ្វើការព្រោះនៅក្មេងជាងគេ។ ទោះបីជាមិនចង់ ក៏ត្រូវតែធ្វើ ដោយសារតែជីវភាពគ្រួសារមិនសូវល្អ ហើយឪពុករបស់នាងកាន់តែមានវ័យចំណាស់ទៅហើយទៀតនោះ ជាហេតុធ្វើអោយនាងតែងតែមកជួយកាងាររបស់ឪពុកបន្ទាប់ពីទំនេពីការសិក្សា។

ក្មេងស្រីស្រស់ស្អាតម្នាក់បានបន្តទៀតថា នាងបានជួយការងារជួសជុលម៉ូតូរបស់ឪពុកនាងនេះតាំងពីនាងមានអាយុ១៤ឆ្នាំមកម្លេះ ហើយនាងពិតជាចូលចិត្តជាមួយនឹងការងារនេះណាស់ នាងតែងតែរៀនស្វែងយល់បន្ថែមទៀតពីការជួសជុលម៉ាស៊ីនម៉ូតូអស់នេះទើបវាអាចធ្វើអោយនាងមានភាពស្ទាត់ជំនាញខ្លាំងបែបនេះ ៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments