Header Ads

រន្ធត់ខ្លាំងណាស់ !! រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវភ្នំ សម្លាប់សិស្សក្មេងៗជិត៣០នាក់

ឥណ្ឌា៖ រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងបានបើកធ្លាក់ចេញពីផ្លូវ និងបានបង្កឲ្យមនុស្ស៣០នាក់បានស្លាប់។ ហេតុការណ៍នេះបាន កើតឡើងនៅក្នុងរដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា ហើយកន្លែងដែលរថយន្តធ្លាក់ចុះទៅនោះគឺជាជ្រលងភ្នំមួយដែល មានឈ្មោះថា Kangra។

បើតាមអាជ្ញាធរប៉ូលិសបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះមានចំនួន២៧នាក់ជាកូនសិស្សសាលា ម្នាក់ជាអ្នកបើកបរ និង០២នាក់ទៀតជាគ្រូបង្រៀន។ ក្នុងចំណោមសិស្សទាំងអស់នោះគឺជាកូនប្រជាពលរដ្ឋដែលរស់នៅ ក្បែរតំបន់កើតហេតុនោះ ហើយពួកគេទាំងអស់សុទ្ធតែមានអាយុក្រោយម១៣ឆ្នាំ។

បើតាមការស៊ើបអង្គេតរ​បស់ប៉ូលិសជំនាញ បានរកឃើញថា រថយន្តក្រុងមួយនេះបានបើកបរក្នុងល្បឿនលឿន ហើយដោយវាជារថយន្តចាស់ហ្វ្រាំងរបស់វាហាក់មិនដំណើរការប្រក្រតី ដែលស្ថិតនៅក្នុងស្ថានភាពមិនអាចគ្រប់គ្រងបាន ទើបបណ្តាលឲ្យរថយន្តកក្រឡាប់ចូលក្នុងជ្រលងភ្នំតែម្តង៕

**** អានអត្តបទល្អៗបន្ថែម៖ ម្តាយមិនចាប់អារម្មណ៍ ពេលឮកូនប្រាប់ថា “បើមានជាតិក្រោយពិត សូមធ្វើជាកូនម៉ែទៀត” ស្រាប់តែ… ****

បុរសម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន បន្ទាប់ពីតូចចិត្តនិងខ្លួនឯង ដែលមានជំងឺបេះដូងប្រចាំកាយ​ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះល្វែងលេខ ១៥៧A (ជាការិយាល័យលក់ ផ្ទះល្វែងនិងដីឡូត៍បង់រំលស់ ជី អិម អ ធី អ៊ិនវេសម៊ិន ) តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះម៉ៅ ឡា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិក មីក្រូហិរញវត្ថុស្ថាបនា ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បើតាមសម្តីពីបុរសម្នាក់ ដែលត្រូវជាប្អូនប្រុសបង្កើត​ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែមេសា គាត់និងប្អូនប្រុស រួមទាំងម្តាយធម៌ម្នាក់ទៀត ​បានឡើងទៅរៀបចំ ចូលសំរាកជុំគ្នានៅជាន់ទី១ ហើយប្អូនប្រុស​បាននិយាយ ទៅកាន់ម្តាយធម៌របស់ខ្លួនថា “ម៉ែ យើងប្រហែលជាជិត លែងបានជួបមុខគ្នាទៀតហើយ ហើយមិនដឹងថា ជាតិណាយើងបានជួបគ្នាទៀតទេ ​បើមានជាតិក្រោយពិតមែន ខ្ញុំសូមធ្វើជាកូនបង្កើតរបស់ម៉ែចុះ”។

រួចម្តាយធម៌របស់គាត់ បាននិយាយតបទៅវិញថា “កុំនិយាយអញ្ចឹងកូន កុំគិតច្រើនពេក” បន្ទាប់មកពួកគាត់ ក៏បាននាំគ្នាសំរាកទៅ។ លុះដល់វេលាកើតហេតុ ពេលដែលគាត់ភ្ញាក់ដឹងខ្លួនស្រាប់តែមិនឃើញប្អូនប្រុស ដែលដេកនៅជិតគ្នា ​គាត់ក៏បានងើបដើររក ស្រាប់តែឃើញ​ចងក និងក្រណាត់ភួយ ជាប់ទៅនិងប្រលោះឥដ្ឋព្រឹលបន្ទប់ទឹក នៅជាន់ផ្ទាល់ដី។ ភ្លាមៗនោះ គាត់ក៏បានស្រែកឆោឡោ ហើយបានដោះប្អូនប្រុសចុះមកខាងក្រោម ព្រោះ​គិតថានៅមានដង្ហើម តែជាអកុសលបុរសរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តថា ប្អូនប្រុសរបស់គាត់ មានជំងឺបេះដូងប្រចាំកាយ តាំងពីក្មេងមកម្ល៉េះ រហូតពេលបុរសរងគ្រោះ មានអាយុ១៥ឆ្នាំ គាត់ក៏បានធ្វើការព្យាបាលវះកាត់ ដោយបានជោគជ័យ ហើយជំងឺនោះក៏បានជាសះស្បើយ​ ។ ​រហូតមកដល់ពេលបច្ចុប្បន្ន​ ជំងឺនោះក៏បានរើឡើងលើខ្លួន បុរសរងគ្រោះវិញម្តងទៀត ទើបបណ្តាលអោយប្អូនគាត់ មានគំនិតគិតខ្លីរហូតឈានទៅការធ្វើអត្តឃាត ចងកស្លាប់ខ្លួនតែម្តងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញ អោយចុះមកធ្វើកុសលវិច័យ លើខ្លួនសពបុរសរងគ្រោះឃើញថា ពិតជាស្លាប់ដោយសារតែការចងក សម្លាប់ខ្លួនពិតប្រាកដមែន បន្ទាប់មកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯខេត្តកំពង់ធំ ដែលជាស្រុកកំណើត៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments