Header Ads

រន្ធត់ណាស់ !!! រង់ចាំគេមកជួយ៧ថ្ងៃមកហើយ ស្រាប់តែឧទ្ធម្ភាកចក្រមកដល់ បំរុងនិងជួយ ដូចមកធ្លាក់សម្លាប់តែម្តង…

យោងតាមកាសែត ដេលីមែល របស់អង់គ្លេស បានចុះផ្សាយកាលពីពេលថ្មីៗនេះ ពីហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងប្រទេស កូឡុំប៊ី ខណៈពេលដែលឧទ្ធម្ភាគចក្រ ព្យាយាមចុះជួយសង្គ្រោះបុរស២នាក់ នៅនិងកន្លែងកើតហេតុ ។

ខណៈពេលនោះ គេឃើញមានមនុស្ស២នាក់ បានកំពុងតែធ្វើសញ្ញា ដើម្បីឲ្យឧទ្ធម្ភាគចក្រចុះមកជួយពួកគេ ចេញពីកន្លែងកើតហេតុ នៅកណ្តាលព្រៃមួយកន្លែង តែអកុសល្យពេលដែលឧទ្ធម្ភាគចក្រ កំពុងតែសំកាំងចុះរាបដល់ដីទៅហើយ ស្រាប់តែមានបញ្ហាបច្ចេកទេស ក៏បានធ្លាក់ក្រឡាប់ ហើយកង្ហារបស់ឧទ្ធម្ភាគចក្រ បានវ័ធត្រូវបុរសម្នាក់ ស្លាប់ភ្លាមៗ ហើយសង្កត់បុរសម្នាក់ទៀត ស្លាប់នៅនិងកន្លែងផងដែរ។

បុរសដែលស្លាប់ដោយស្លាបចក្រ របស់ឧទ្ធម្ភាគចក្រនោះ មានឈ្មោះ Londono បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយដោយយោងតាមរបាយការណ៍ របស់ប៉ូលិសស៊ើបអង្កេត បានបង្ហាញថា មូលហេតុដែលបណ្តាលឲ្យ ធ្លាក់ឧទ្ធម្ភាគចក្រខាងលើ គឺមកពីបញ្ហាបច្ចេកទេសទាំងស្រុង ។

មុនពេលកើតហេតុ បុរស២នាក់ដែលស្លាប់នោះ បានខូចឧទ្ធម្ភាគចក្រមួយគ្រឿង ដោយសារបញ្ហាបច្ចេកទេស នៅកន្លែងកើតហេតុនោះផងដែរ ហើយបានរង់ចាំរយៈពេល៧ថ្ងៃ ទំរាំមានឧទ្ធម្ភាគចក្រមួយគ្រឿងទៀតមកជួយ។ ទោះជាយ៉ាងណា ក្រុមហ៊ុនឧទ្ធម្ភាគចក្រខាងលើ បានថ្លែងឲ្យដឹងថា មនុស្ស២នាក់ដែលស្លាប់នោះ គឺជាជាងបច្ចេកទេសម្នាក់ និងអ្នកបើកឧទ្ធម្ភាគចក្រម្នាក់ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments