Header Ads

ជ្រុះ​សក់​ពុំខាន ពេល​មើល​វីដេអូ​នេះ ព្រោះ​ខ្មោច​ស្រី​ម្នាក់​តាម​លង​អ្នក​បើកឡាន​កន្លែង​ផ្លូវ​ស្ងាត់​ស្តែងៗ ដល់​ថ្នាក់​ឈប់​មិន​ហ៊ាន​បន្តដំណើរ​! (​មាន​វីដេអូ​)

ជ្រុះ​សក់​ពុំខាន ពេល​មើល​វីដេអូ​នេះ ព្រោះ​ខ្មោច​ស្រី​ម្នាក់​តាម​លង​អ្នក​បើកឡាន​កន្លែង​ផ្លូវ​ស្ងាត់​ស្តែងៗ ដល់​ថ្នាក់​ឈប់​មិន​ហ៊ាន​បន្តដំណើរ​! (​មាន​វីដេអូ​)

យោងតាម​ប្រភពព័ត៌មាន​មួយ​របស់​ម៉ាឡេស៊ី បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​ព្រឺ​សក់​ក្បាល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៣ និង ២៥ នាទី​ទៀបភ្លឺ ថ្ងៃទី​២៨ ខែមីនា ។ បុរស​ម្នាក់​ឈ្មោះ Megat បាន​និយាយថា គាត់​កំពុង​បើកបរ​រថយន្ត​ស្ថិតនៅលើ​ដងផ្លូវ​មួយ​ក្នុង Jalan Bukit Lengkok, ស្រុក Kulim, រដ្ឋ Kedah, ប្រទេស​ម៉ាឡេស៊ី ។​

វីដេអូ​បានចាប់ផ្តើម ដោយ​រថយន្ត​១​គ្រឿង បាន​បើក​ឆ្លងកាត់​ផ្លូវ​ជនបទ​ងងឹត​ស្ងាត់ជ្រងំ អមដោយ​ដើមឈើ​សងខាង ។ នៅលើ​ដងផ្លូវ​នោះ មានតែ​ចង្កៀង​ភ្លើង​រថយន្ត​ប៉ុណ្ណោះ ដោយ​ពុំ​ឃើញ​មាន​ប្រភព​ភ្លើង​ដទៃទៀត​នៅ​សងខាង​ផ្លូវ​ឡើយ ។​

រំពេច​នោះ ស្រាប់តែ​ឃើញ​ស្ត្រី​ម្នាក់​បានបង្ហាញ​ខ្នង​ដើរ​បោះជំហាន​ថ្នម​យឺតៗ ស្ថិតនៅ​ផ្នែក​ខាងឆ្វេង​នៃ​ដងផ្លូវ​តែម្តង ។ Megat និង​អ្នកដំណើរ​ម្នាក់ទៀត ពិតជា​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ព្រោះតែ​មនុស្ស​ស្រី​ប​នេះ ដែល​ស្លៀក​សម្លៀកបំពាក់​អាវ​ក្រហម និង​សំពត់​វែង ប៉ុន្តែ ពុំ​ឃើញ​មាន​ក្បាល​នោះទេ ដោយ​ផ្នែក​ក្បាល​របស់​នាង គឺមាន​សភាព​ងងឹតឈឹង​តែម្តង ។

Megat បាន​បាត់បង់​ទំនុកចិត្ត ប៉ុន្តែ នៅតែ​បន្ត​បើករថយន្ត​ឆ្ពោះ​មុខ ។ បើក​ឆ្លងកាត់​បាន​ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ ស្រាប់តែ​ឃើញ​មនុស្ស​ស្រី​នេះ​បាន​បង្ហាញខ្លួន​នៅ​ពីមុខ​រថយន្ត​ជាថ្មី ដោយ​បោះជំហាន​យឺតៗ​ក្នុងទិសដៅ​តាម​ចិញ្ចើមថ្នល់ ។​

ប៉ុន្តែ នៅពេល​គាត់​បើករថយន្ត​បាន​ចម្ងាយ​ប្រហែល ៥០ ម៉ែត្រ ស្រាប់តែ​មនុស្ស​ស្រី​នេះ បានបង្ហាញ​ខ្លួន​ម្តងទៀត ។ ដែល​លើក​ទី​៣​នេះ គាត់​ជាន់​ហ្វ្រាំងរថយន្ត​ប៊ិះ​តែ​នឹង​បុក ខណៈ​មនុស្ស​ស្រី​នេះ បង្ហាញខ្លួន​ពីមុខ​រថយន្ត​របស់គាត់​កៀក​ភ្លាមៗ ។​​ទោះយ៉ាងណា វីដេអូ​នេះ​បានបញ្ចប់​ត្រឹម Megat បាន​ឈប់​រថយន្ត ដើម្បី​ឲ្យ​ដាច់​ឆ្ងាយ​ពី «​ខ្មោច​ស្រី​» នេះ ៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments