Header Ads

គួរឲ្យរន្ធត់ណាស់ !! រថយន្តឡិចស៊ីស បុកឡានដឹកសាំង ផ្ទុះឆេះស្លាប់៥នាក់ភ្លាមៗ សុទ្ធតែអ្នកជិះក្នុងរថយន្ត… (ទស្សនាវីដេអូស្តែងៗ)

ខេត្តកោះកុង៖ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃ២៨ មេសា ២០១៨នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានបណ្តាលឲ្យរថយន្តផ្ទុះឆេះ បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយហេតុការណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

បើតាមប្រភពព័ត៌មាន ពីកន្លើងហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តទាំង២គ្រឿងនេះ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ដោយរថយន្តឡិចស៊ីស RX470 ធ្វើដំណើរពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយ រថយន្តដឹកប្រេងរបស់​ក្រុមហ៊ុន​PTT បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅលើដងផ្លូវ ។

បើតាមការឲ្យដឹងចុងក្រោយ គ្រោះថ្នាក់នេះបានបណ្តាលឲ្យ មានមនុស្សស្លាប់ចំនួន៥នាក់ ដោយអ្នកទាំង៥នាក់នោះ សុទ្ធតែជាអ្នកដែលជិះនៅក្នុងរថយន្ត Lexus RX470 ទាំងអស់ ចំណែកអ្នកបើករថយន្តដឹកសាំង គ្រាន់តែរបួសស្រាលប៉ុណ្ណោះ ។

គេសង្កេតឃើញនៅចំណុច​កើតហេតុ​វិញ គឺកំពុង​​​កកស្ទះ​ចរាចរណ៍​ជា​ខ្លាំង ជា​ពិសេស​រថយន្ត​ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​រាជធានី​ភ្នំពេញ គឺ​​​បើកគើមៗ និង​ឈប់​ទ្រឹង​បន្តកន្ទុយ​គ្នា​យ៉ាង​​វែង ។ ទន្ទឹម​នឹង​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន បាន​និង​​កំពុងធ្វើ​​អន្តរាគមន៍​យ៉ាង​ដុតដៃដុតជើង ដើម្បី​​សម្រួល​ចរាចរ​ផងដែរ ។ ទោះជាយ៉ាងណា នៅមិនទាន់មានព័ត៌មានច្បាស់លាស់ ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ បើមានព័ត៌មានលំអិត យើងខ្ញុំនឹងរាយការណ៍បន្តទៀត ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments