Header Ads

សាហាវមែនសូមប្រុងប្រយ័ត្ន !! ចោរដៃឆើតកាច់ក.ម៉ូតូ នៅខណ្ឌឬស្សីកែវ ប្រើពេលតែ ៥វិនាទីតែប៉ុណ្ណោះ លួចយកម៉ូតូបានសម្រេច (មានវីដេអូ)

បច្ចុប្បន្នករណីចោរកម្មនៅក្នុងប្រទេសកម្ពុជា នៅតែកើតមានដោយទោះបីជាកម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបយ៉ាងណាក្តី។ ដោយមានករណីលួចម៉ូតូ លួចឡាន មិនចេះឈប់ឈរ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នជៀសវាងនូវការបាត់បង់។ ប៉ុន្តែករណីកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះ មានករណីចោរកាច់ក ម៉ូតូ នៅមុខការិយាល័យមួយកន្លែង នៅភូមិបឹងសាឡាង សង្កាត់ឬសី្សកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (បូរីវីឡាទួលសង្កែ)។

ដោយនៅក្នុងវីដេអូបង្ហាញសកម្មភាពក្រុមចោរមានគ្នា ២នាក់ ជិះម៉ូតឌ្រីម ដោយមានគ្នីគ្នាម្នាក់ ចុះទៅកាច់.ក ម៉ូតូ បានសម្រេចដោយប្រើរយៈពេលតែ ៥វិនាទប៉ុណ្ណោះ ក៏លួចបានម៉ូតូម៉ាក Honda dream 2013 ស្លាកលេខ 1K-1530 KAMPONG CHAM ពណ៌ខ្មៅមួយគ្រឿង បានសម្រេចរួចក៏នាំគ្នារត់គេចខ្លួនបាត់។ ខាងក្រោមនេះគឺជាលេខទំនាក់ទំនងម្ចាស់ម៉ូតូ 016377753 / 077377753 សង្ឃឹមថាក្រុមចោរទាំងនោះ សមត្ថកិច្ចនឹងធ្វើការសើុបអង្កេតស្វែងរកម៉ូតូឲ្យជនរងគ្រោះវិញ និងចាប់ខ្លួនជនដៃដល់ទាំងពីរនាក់យកមកផ្តន្ទាទោសតាមច្បាប់។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments