Header Ads

ចម្លែកមែន !! យល់សប្តិគេមកប្រាប់ថាជួយយកដើមគគីរមកទុកលើគោកផង ពេលចុះរាវរកមើលស្រាប់តែឃើញ…

តាមរយៈព័ត៌មានក្នុងស្រុកមួយបានរាយការណ៌ឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោកមេឃុំយោគសានួន ឃុំគុយវ៉ាយ ស្រុកឃីខៈភូមិ ខេត្តសុរិន្ទ បានប្រាប់ឲ្យដឹងថា រូបគាត់បានយល់សប្តិឃើញថា ម្ចាស់ដើមគគីរ បានមកប្រាប់គាត់ថា គេបានរស់នៅក្នុងទឹកអស់រយៈពេល ជាច្រើនរយឆ្នាំមកហើយ ហើយមានអារម្មណ៍ថា រងាខ្លាំងណាស់ ចង់ឲ្យរូបគាត់ ជួយលើកមកលើដីវិញ។

បន្ទាប់ពីយល់សុបិន្តឃើញបែបនេះ រូបគាត់បានទៅសុំឲ្យលោកមេភូមិ នាំសមាជិកភូមិទៅជួយ យកដើមគគីរនៅក្រោមដី ហើយរូបលោកក៏បានប្រកាស មេក្រូក្នុងភូមិ ដើម្បីឲ្យប្រជាជនមកជួយ ជីកដីក្បែរមាត់ទឹក ដើម្បីនាំយកដើមគគីរមួយគល់នោះ មកដាក់នៅលើដីគោក ហើយបានរៀបចំពិធីសែនព្រេន តាមជំនឿរបស់ក្រុមប្រជាពលរដ្ឋ នៅក្នុងភូមិ។ បន្ទាប់មកប្រជាពលរដ្ឋ បាននាំគ្នាមកអុជធូប ព្រមទាំងបួងសួង សុំលាភជ័យដល់ពួកគេផ្ទាល់ ។ ក្រោយពីបានប្រារព្ធពិធី បួងសួងចប់សព្វគ្រប់ហើយ ពលរដ្ឋក្នុងភូមិ បាននាំយកដើមគគីរនោះ ទៅទុកនៅក្នុងសារមន្ទីរ អាងឡាំភក ដែលកំពុងតែកសាងរួចរាល់ ក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើពិធីបួងសួង ។

ប្រជាជនបានប្រាប់ឲ្យដឹងថា មានចំនួនអ្នកចូលមកបួងសួង សុំលេខឆ្នោត យ៉ាងគគ្រឹកគគ្រេង យ៉ាងច្រើនដោយប្រាប់តៗគ្នា ដែលជាជំនឿរបស់បុគ្គលម្នាក់ៗ ហើយចំណែកលេខឆ្នោតដែលបានសុំនោះ គឺជាលេខសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះ ។

តាមការរៀបរាប់របស់លោក មេភូមិខាងលើបានឲ្យដឹងថា កាលពីលោកនៅពីក្មេង ឪពុករបស់គាត់បានធ្លាប់និយាយប្រាប់ថា នៅកន្លែងនេះ ធ្លាប់មានដើមគគីរដ៏ធំមួយដើម នៅក្បែរអាងទឹកនេះ អាយុរបស់ដើមគគីរនោះ មានអាយុប្រហែល១០០ឆ្នាំ ពេលដែលកន្លែងនេះ ត្រូវបានគេផ្លាស់ប្តូរទីកន្លែង រុះរើដី ស្រាប់តែបាត់ដើមគគីរនេះ ដោយមិនដឹងមូលហេតុ ហើយក៏គ្មាននរណាដឹងថា ដើមគគីរនេះ បាត់ទៅណានោះដែរ ទើបតែមេភូមិយល់សប្តិឃើញ កាលពីពេលថ្មីៗនេះតែម្តង ៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments