Header Ads

ផ្អើលពេញស្រុកថៃ !!! សត្វអណ្តើកមួយក្បាល ឡើងកាំជណ្តើរទៅគោរព ព្រះពុទ្ធរូប… (ទស្សនាវីដេអូ)

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានការចុះផ្សាយ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ូក តាមរយៈម្ចាស់គណនីម្នាក់ បានបង្ហោះរូបភាពចម្លែកមួយ ដោយគេឃើញអណ្តើកមួយក្បាល បានព្យាយាមឡើងកាំជណ្តើរ ដើម្បីទៅគោរពព្រះពុទ្ធរូបដ៏ល្បីមួយកន្លែង នៅលើសាលាមួយ ក្នុងវត្តសួនខាន់ ស្ថិតក្នុងស្រុកឆាងក្លាង ខេត្តនគររាជសីម៉ា ។

យោងតាមម្ចាស់គណនី ដែលបង្ហោះរូបភាពនេះ បានសរសេរថា សាធុ សាធុ សាធុ!!! សត្វអណ្តើកនេះ តែងតែវារមកកាន់វត្តនេះ ជារៀងរាល់ឆ្នាំ ហើយវីដេអូឃ្លីបនេះ ត្រូវបានគេថត កាលពីថ្ងៃទី១ មេសា ២០១៨ កន្លងមកនេះ ខណៈពេលដែលសត្វអណ្តើកដ៏ធំមួយនោះ បានវារឡើងទៅសំពះ ព្រះពុទ្ធរូបដ៏ល្បីល្បាញនៅលើវត្ត ដែលគេហៅថា “លោកតា វ៉ាចាសិទ្ធ” ។

បើតាមការសាកសួរ ពីអ្នកភូមិនៅម្តុំវត្តខាងលើ បានប្រាប់ឲ្យដឹងថា សត្វអណ្តើកមួយក្បាលនេះ តែងតែវារមកកាន់វត្តនេះ ដើម្បីគោរពព្រះពុទ្ធរូប លោកតា វ៉ាចាសិទ្ធ ជារៀងរាល់ឆ្នាំ ហើយអណ្តើកមួយក្បាលនេះ តែងតែវារមក ក្នុងចន្លោះខែមិនា ដល់ ខែមេសា រាល់ឆ្នាំតែម្តង ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments