Header Ads

អ្នក​ផឹក​ត្រូវ​តែអាន “ពេលផឹកក្រហមខ្លួន” ​សញ្ញា​ដាស់តឿន​ដល់​ជីវិត

អ្នក​ផឹក​ត្រូវ​តែអាន “ពេលផឹកក្រហមខ្លួន” ​សញ្ញា​ដាស់តឿន​ដល់​ជីវិត

តើ​អ្ន​ក​ធ្លាប់​សង្កេតឃើញ​ខ្លួន​ឯង​ឬមិត្តភក្តិនៅក្នុវ​វង់ផឹក ប្រែ​ជា​មុខ​ក្រហម ​ពេល​ដែល​ទទួលទាន​​ជាតិ​អាល់កុល(ស្រា ស្របៀរ)ចូល​ខ្លួន​ដែរ​ឬទេ? ទោះ​ជា​មិន​ទាន់​ស្រវឹង​ក៏​ដោយ ក៏​មុខ​បាន​ប្រែពណ៌​ទៅ​ជា​ក្រហម​ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង​ថា​នេះ​បណ្តាលមក​ពី​គេ​មាន​ស្បែក​ស ទើប​មើល​ទៅ​ឃើញ​ខុស​ពី​អ្នក​ដ៏ទៃ។ តែ​ការពិត​ មុខក្រហម​នៅ​ពេល​ដេល​ផឹក​ស្រាបែប​នេះ​ អាច​ជារោគ​សញ្ញា​​អ្វីមួយ ឬក៏ឈាន​ដល់​មហារីក​ដែរឬទេ?

ទៅរក​ចម្លើយ​ទាំង​អស់​គ្នា!លោកសាស្ត្រាចារ្យ ហ្វ៊ីលីព ចេ-ប្រ៊ូក អ្នក​ជំនាញ​នៃ​ស្ថាប័ន​បន្សាប​ជាតិស្រវឹង​របស់​សហរដ្ឋអាមេរិច​ បាននិយាយ​អោយដឹង​ថា អាការៈក្រហមមុខ​និង​ដងខ្លួន​នៅ​ពេល​ផឹក​គ្រឿង​ស្រវឹង​ទាំង​អ្នក​នៅ​មាន​ស្មារតីនឹងនរ​មិន​ទាន់​ស្រវឹង។លក្ខណៈ​បែប​នេះ​គឺ​បង្ហាញ​ពី​ការ​ប្រត្តិកម្ម (ឬជា​ហ្ស៊ែន​ដែល​កាត់​តាម​តាយាយ) ឬ​កម្សោយអង់ស៊ីម ទឹកក្រពះដែល​ប្រើប្រាស់​ក្នុង​ការ​បន្សាប​ជាតិ​ស្រវឹងដែល​មាន​ឈ្មោះថា ALDH2។​

សាស្ត្រាចារ្យ​ ប្រ៊ូក បាន​បន្ថែម​ទៀត​ថា​អ្នក​ផឹក​ដែល​មាន​វ័យ​ក្មេង​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ថ្នាំ​ជួយ​កែខៃ​អាការៈមុខ​ក្រហម​នេះ និងដើម្បី​អោយ​ពួក​គេ​ផឹក​បាន​ច្រើន​ជាង​មុន​ដោយ​មិន​ក្រហម​មុខ។ ការ​ធ្វើ​បែប​នេះ​វា​មាន​ប្រសិទ្ធ​ភាព​មិន​អោយ​មុខ​ឡើង​ពណ៌​ក្រហម​តែ​បន្តិច​តតែប៉ុណ្ណោះ តែ​អ្នក​កុំភ្លេច​ថា​នេះ​គឺ​ជា​ការ​បង្ករ​អោយ​មាន​ជម្ងឺ​មហារីកនៅ​ថ្ងៃអនាគត។

លោក​សាស្ត្រាចារ្យ​បាន​ប្រាប់​ពី​វិធី2យ៉ាង​ដើម្បី​សង្កេត​ពេលអ្នក​ផឹក​ជាតិ​ស្រវឹង1-​ពេល​ផឹកស្រា-បៀរកែវ​ដំបូង​ក្នុង​ឆាក​ជីវិត តើ​មុខឡើង​ពណ៌ក្រហម​ឬទេ? បើ​ក្រហម​វា​បង្ហាញ​អោយ​ឃើញ​ថា​អ្នក​ផឹក​រូប​នោះ​ ប្រហែល​ជា​ខ្វះអង់ស៊ីម ALDH2 ឬក៏​ជាក្រុម​ដែលមាន​ហានិភ័យ​មហារីកខ្ពស់នៅ​ក្នុង​ប្រព័ន្ធរំលាយ​អាហារ

2-​អ្នក​ធ្លាប់​ផឹក​1-2ឆ្នាំ​រួច​ហើយ ពេលផឹកតើ​មុខ​មាន​ពណ៌ក្រហម​ឬ​អត់ បើ​អត់(តែធ្លាប់ក្រហមពីមុន) វា​បង្ហាញ​ថា​អ្នក​មាន​រោគ​ញៀនស្រាទៅវិញ។អ្នក​ផឹក​ស្រាមុខក្រហម​ប្រឈមនិង​ហានិភ័យ​កើត​មហារីក រីឯ​អ្នក​ផឹក​រហូត​មុខ​លែង​ចេញ​ពណ៌ក្រហមបាន​បង្ហាញ​អំពី​រោគញៀនស្រា ​ប្រឈមខ្លាំងនិងហានិភ័យមហារីក ព្រមទាំងរោគផ្សេងៗទៀតដូចជា រោគរលាកថ្លើម ក្រិនថ្លើម រលាកលំពែង ជាតិពុលរបស់ស្រាក្នុង​ខ្លួន​រ៉ាំរ៉ៃ។

តាម​ការ​សិក្សា​បាន​បង្ហាញ​បន្ថែម​ទៀត​ថា អ្នក​ដែល​ផឹក​ជាតិ​ស្រវឹង​ហើយ​មាន​អាការៈ​ក្រហម​លើ​រាងកាយ​ គឺ​អាច​មក​ពីសម្ពាធឈាម​ឡើង​ខ្ពស់ពីរដង។ ក្រៅ​ពីនេះ​វា​ក៏​ជា​រោគសញ្ញា​មហារីក​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ ព្រោះ​អ្នក​ប្រែពណ៌ខ្លួន​ក្រហម​នៅ​ពេល​ផឹកគឹ​មាន​អង់ស៊ីម​ថ្លើម​មិន​សំបូរ ដូច្នេះ​រាងកាយ​អ្នក​មិន​អាច​កម្ចាត់​ជាតិ​ស្រវឹង​ដូច​អ្នក​ដ៏ទៃ​បានទេ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments