Header Ads

ព្រឺក្បាលណាស់ !! តម្លើង​កាមេរ៉ា​ក្នុង​បន្ទប់ទឹក ដើម្បី​ឃ្លាំមើល​កូនតូច បែរ​ជា​ប្រទះ​រឿង​មួយ​ពុំ​នឹក​ស្មាន​ដល់​របស់ភរិយា (មានវីដេអូ)

បុរស​ជា​ប្តី​ម្នាក់ ទើប​មាន​កូនតូច ក៏​តម្លើង​កាមេរ៉ា​ក្នុង​បន្ទប់​ទុក​គ្រាន់​ងាយស្រួល​តាមឃ្លាំមើល​កូន​។ ថ្ងៃ​មួយ​គាត់​ក៏​ត្រួតពិនិត្យ​មើល​រូបភាព​ដែល​កាមេរ៉ា​ថត​ទុក​។​

… អ្វីៗ​គឺ​ហួស​ពី​ការ​ស្មាន ធ្វើឲ្យ​លោក​ឡើង​បះសក់​ច្រូង​តែម្តង​! ព្រោះ​គាត់​ឃើញ​ក្នុង​នោះ ថត​ឃើញ​រូបភាព​ភរិយា​ខ្លួន​ដេក​លើ​កម្រាលព្រំ ភ្នែក​ចំណាំង​ចេញ​ពន្លឺ​ចិញ្ចាច ហើយ​ខ្លួន​របស់​គាត់​ចេះ​តែ​រំកិល​ទៅមុខ ហាក់​មាន​អ្វី​… ទាញ​។​

ទង្វើ​របស់​ភរិយា​នេះ ធ្វើឲ្យ​លោកព្រឺ​ឆ្អឹងខ្នង​ខ្ញា​ក​… ប៉ុន្តែ​ក្រោយពី​សាកសួរ​ហេតុផល​ពី​សំណាក់​ភរិយា​ទើប​ដឹងថា ៖ “​ឱ ! ប្រពន្ធ​ខ្ញុំ​អើយ​” ។​

តាមពិត​ទៅ​គឺ​ភ្នែក​របស់​គាត់​ចំណាំង​បែបនេះ​ក្នុង​ស្បៃ​ងងឹត​វា​បណ្តាល​មកពី​ប្រតិកម្ម​ពេល​សំឡឹង​ចំ​កាមេរ៉ា​។ រីឯ​ទង្វើ​ដេក​រំកិល​ខ្លួន​នោះ​គឺ​ដោយសារ​កូន​តូច​ឲ្យតែ​ឃើញ​គាត់​ចេញ​ពី​បន្ទប់​នោះ​វា​ស្រែកយំ​ខ្លាំងៗ​ភ្លាម ដោយ​ខ្លាច​រំខាន​ដំណេក​ប្តី​។ ហេតុនេះ​គាត់​បង្ខំចិត្ត​ត្រូវ​ដេក​រំកិល​ពេល​ចលនា​ចេញ​ទៅ​ក្រៅ​… បន្ទប់ ។​

ពុទ្ធោ​អើយ ! ប្រពន្ធ​និង​ម្តាយ ជា​ទី​ស្រឡាញ់​របស់ខ្ញុំ​និង​កូន​ខ្ញុំ ៕​ ប្រភព៖ Khempire

**** អានព័ត៌មានល្អៗបន្ថែម៖ ការធាត់មិនមែនជាបញ្ហាសម្រាប់នារីក្នុងការលេងស្ទាយម៉ូតសម្លៀកបំពាក់តទៅទៀតឡើយ ****

ម៉ូតសម្លៀកបំពាក់ដ៏ស្រស់ស្អាតមិនមែនសំដៅលើតែនារីដែលមានមាឌស្គម ទើបពាក់ឃើញស្អាតនោះទេ នារីដែលមានសាច់ក៏អាចពាក់បានដែរឲ្យតែរូបនាងចេះរៀបចំក្នុងការស្លៀកពាក់ ក៏ដូចជាការលេងស្ទាយឲ្យបានត្រឹមត្រូវប៉ុណ្ណោះ។ ដូចនេះយើងសូមណែនាំអំពីការលេងស្ទាយមួយចំនួនដើម្បីជួយដល់នារីងាយស្រួលក្នុងការសម្រេចចិត្ត៖

១. សាកនូវអ្វីដែលថ្មីសម្រាប់ខ្លួន៖ ជាការពិតណាស់នារីដែលមានសាច់ រឺក៏ធាត់ពុំហ៊ានស្លៀកសំពត់ឡើយ ព្រោះពួកគេយល់ឃើញថាការស្លៀកសំពត់អាចមើលមកឃើញជើងដ៏ធំរបស់ពួកគេ តែអ្នកយល់ខុសហើយចូរកុំខ្វល់ពីអ្នកដទៃហើយសាកនូវអ្វីដែលខ្លួនយល់ឃើញថាល្អ។

២. គួររកទិញសម្លៀកបំពាក់ ក៏ដូចជារៀបចំស្ទាយដោយរបៀបណា៖ ពិតជាងាយស្រួលណាស់នៅក្នុងសម័យថ្មីនេះបើសិនជាអ្នកចង់បានអ្វី រឺក៏ចង់ដឹងអ្វីមួយអ្នកអាចរកមើលនៅក្នុងបណ្ដាញសង្គម រឺក៏ចូលមើលនៅតាមអ៊ីនធឺណិតដែលអាចជួយអ្នកបាន។

៣. កុំចាប់អារម្មណ៍ពីអ្នកដទៃ៖ នៅពេលដែលអ្នកធ្វើអ្វីមួយចាំតែគិតពីសម្ដីអ្នកជុំវិញខ្លួននោះ អ្នកមិនអាចស្វែងរកនូវអ្វីដែលជាចំណងចំណូលចិត្តសម្រាប់ខ្លួនបានទេ ហេតុនេះអ្នកគួរតែរៀនធ្វើជាខ្លួនឯង នឹងធ្វើអ្វីទៅតាមចិត្តស្រលាញ់របស់ខ្លួន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments