Header Ads

ហាមដាច់ខាត !! រឿងទាំង១៤យ៉ាង ដែលអ្នកមិនគួរបង្ហាញនៅលើ Facebookនោះទេ បើមិនចង់ស្តាយក្រោយនៅពេលក្រោយ

យើងទៅតាមការស្រាវជ្រាវនៅសហរដ្ឋអាមេរិចមួយបានបង្ហាញថា យុវវ័យយ៉ាងហោចណាស់ ៦៩%បានកំពុងតែប្រើប្រាស់បណ្តាញសង្គម។​ មានមនុស្សជាច្រើនណាស់ដែលមិនបានដឹងថា Facebook រឺបណ្តាញសង្គមផ្សេងទៀតកំពុងតែប្រមូលព័ត៏មានផ្ទាល់ខ្លួនរបស់អ្នកជារៀងរាល់ថ្ងៃ ទាំងអ្នកមិនបានដឹងខ្លួន។

ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងប្រាប់លោកអ្នកអំពីប្រការ១៣យ៉ាង ដែលអ្នកមិនគួរតែបង្ហាញ ឬបង្ហោះចូលទៅក្នុងបណ្តាញសង្គម Facebook នោះទេ តោះកុំអោយខាតពេលយូរ ទៅទស្សនាទាំងអស់គ្នា តែកុំភ្លេច ជួយ Share ម្នាក់មួយផងណា៖

14. កុំបង្ហោះ ឬបង្អួតលុយនៅលើបណ្ដាញសង្គម

13. កុំប្រាប់ពីទំនាក់ទំនងស្នេហាស៊ីជម្រៅរបស់អ្នកអោយគេដឹង

រឿងសំងាត់ៗ រឿងកេរ្តិ៏ខ្មាស់ផ្សេងៗ អ្នកមិនគួរមកផុសក្នុង Facebookនោះទេ ព្រោះវាអាចអោយតម្លៃរបស់អ្នកធ្លាក់ទាបដល់ដីតែម្តង។

12. រូបថតថើបគ្នា

អ្នកខ្លះដើម្បីតែចង់អួតអ្នកដទៃថា ខ្លួនមានស្នេហាដ៏ផ្អែមល្ហែមមួយ រឺចង់បង្ហាញក្តីស្រលាញ់ទៅកាន់ដៃគូរបស់ខ្លួន សុខចិត្តផុសរូបថើបគ្នាចូលក្នុងបណ្តាញសង្គម។ អ្នកត្រូវចាំថា ទំនាក់ទំនងស្នេហានៅលើលោកនេះ គ្មានអ្វីថិតថេរនោះទេ ចុះប្រសិនជាថ្ងៃស្អែក រឺខែក្រោយអ្នកបែកគ្នាជាមួយគេ តើរូបថតនោះនឹងទៅជាយ៉ាងណា? ចុះអ្នកត្រូវធ្វើអ្វីបន្តទៀត? អ្នកណាខ្លះព្រមយកអ្នកទៀត?

11. អ្នកមិនគួរថតរូបញញឹមនៅក្នុងបុណ្យសពនោះទេ

មានមនុស្សអគតិមួយចំនួន បានទៅចូលរួមកម្មវិធីបុណ្យសពរបស់គេ ជាកម្មវិធីទុក្ខសោករបស់គេ តែខ្លួនក៏ព្រោះតែចង់បាន Like សុខចិត្តទៅឈរថតញញឹមនៅក្នុងកម្មវិធីគេទៅវិញ វាជារឿងអសីលធម៏មួយដែលអ្នកមិនគួរធ្វើនោះឡើយ។

10. ផុសសកម្មភាពខុសច្បាប់នានា

ប្រសិនជាអ្នកមិនចង់ចូលគុកនោះទេ សូមកុំផុសរឿងដែលអ្នកបានធ្វើខុសច្បាប់ចូលក្នុងFacebookអោយសោះ។ យើងធ្លាប់បានឃើញហើយថា ធ្លាប់មានអ្នកផុសលក់ថ្នាំញៀន រឺចង់បាញ់អ្នកនេះ អ្នកនោះ ចុងក្រោយត្រូវបានប៉ូលីសចាប់ទាំងអស់។

9. កុំសរសេរអ្វីផ្តេសផ្តាស

បើទោះបីអ្នកសរសេរនៅក្នុងន័យលេងសើចក៏ដោយ សូមកុំនិយាយពាក្យសម្តីដែលវៃប្រហារ ឬចោទប្រកាន់អ្នកណាម្នាក់ដែលពាក់ព័ន្ធទៅនឹងរឿងនយោបាយ សាសនាអោយសោះ ព្រោះវាអាចនាំទុកដល់អ្នកបាន។

8. កុំរអ៊ូររឿងការងារ រអ៊ូររឿងមេ

ទោះបីជាអ្នកមិនពេញចិត្តការងារអ្នកយ៉ាងណាក៏ដោយ ស្អប់មេរបស់អ្នកយ៉ាងណាក៏ដោយ សូមកុំយកFacebookធ្វើជាកន្លែងបញ្ចេញកំហឹងអី វាមិនមែនជាទង្វើល្អនោះទេ តែវាបានបង្ហាញពីចរិកអាក្រក់របស់ទៅវិញនោះទេ។ ប្រសិនជាអ្នកមិនពេញចិត្តការងារ ឬមេរបស់អ្នក រកការងារផ្សេងធ្វើជំនួសវិញ ទើបជាដំណោះស្រាយ។ ការរអ៊ូរទាំនៅលើ Facebook វាគ្មានបានជួយអ្វីទេ។

7. ទីតាំងដែលអ្នកកំពុងនៅ

គ្រប់ទូរស័ព្ទទំនើបទាំងអស់សុទ្ធតែបានបំពាក់ជាមួយបច្ចេកវិទ្យា GPS ដែលអាចដឹងថាអ្នកនៅទីណានៅលើផែនដី។ វាមិនមែនជាការល្អនោះទេ នៅពេលដែលអ្នកទៅណាមកណា ហើយតែងតែបង្ហាញទីតាំងGPS អោយអ្នកទាំងអស់គ្នាបានដឹងនោះ។ ជីវិតមនុស្សយើងមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តយើងទាំងអស់នោះទេ ដូច្នេះប្រសិនជាមានជនណាមានបំណងអាក្រក់លើយើង គេអាចធ្វើស៊ីយើងបានយ៉ាងងាយដោយសារតែទីតាំង GPSនេះឯង។

6. គម្រោងដើរលេង

ការផុសគម្រោងដើរលេង ឬរមណីដ្ឋានណាដែលអ្នកនឹងទៅលេងនោះក៏មិនមែនជារឿងល្អដែរ ព្រោះថាអ្នកដែលចង់ធ្វើស៊ីអ្នក គេនឹងអាចរៀបគម្រោងទុកជាមុនម៉ាស្អាត។ ដូច្នេះគួរតែកុំអោយគេដឹងគម្រោងដើរលេងរបស់អ្នកអោយសោះ។

5. កុំបង្ហាញឯកសារអត្តសញ្ញាញអោយគេដឹង

អត្តសញ្ញាញប័ណ្ឌ លិខិតឆ្លងដែន ឬឯកសារអ្វីក៏ដោយអោយតែអាចបញ្ជាក់អត្តសញ្ញាញរបស់អ្នកបាន ចូរកុំផុសវាជាសារធារណះអោយសោះ។ ព្រោះវាជាព័ត៏មានសំងាត់ ហើយទាក់ទងទៅនងសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

4. ព័ត៏មានទាក់ទងនឹងលុយកាក់របស់អ្នក

អ្នកខ្លះព្យាយាមអួតប្រាប់គេ ថាខ្លួនឯងមានលុយច្រើន ដល់ថ្នាក់ផុសរូបលុយ រូបមាសពេជ្រសំញែងគេឯង ប៉ុន្តែពួកគេភ្លេចគិតថា ចោរកំពុងតែស្រក់ទឹកមាត់នឹងលុយរបស់អ្នកហើយ។

3. រូបភាពកម្មវិធីផឹកស៊ី

សូមកុំបំផ្លាញក្រេឌីតរបស់អ្នកដោយការផុសរូបដើរលេងផឹកស៊ីញឹកញាប់នោះ។ គេគ្រាន់តែចូលមើល Profile របស់អ្នក ឃើញសុទ្ធតែរូបភាពផឹកស៊ី ថាតើគេនឹងគិតយ៉ាងម៉េចមកលើអ្នក?

2. រូបឆ្លុះអេកូកូន

សូមកុំផុសរូបអេកូនរបស់អ្នកមុនត្រីមាសទី២អោយសោះ ព្រោះថាឪកាសនៃការរលូតកូនអាចមានច្រើន។ ដូច្នេះប្រសិនជាអ្នកមានគ្រោះថ្នាក់បែបនោះ អ្នកនឹងរិតតែឈើចាប់ ពេលអ្នកឃើញរូបនោះម្តងទៀតនៅលើ Facebookរបស់អ្នក។

1. កាដូថ្លៃ រឺទិញរបស់ថ្លៃៗ

បើអ្នកមិនខ្លាចចោរប្លន់ រឺចោរគាស់ផ្ទះនោះទេ អ្នកអាចបន្តផុសរបៀបនេះទៀតបាន តែបើមិនចង់ទេ គួរតែបញ្ឈប់ រឺលុបរូបពីមុនចោលអោយអស់ទៅ ទើបអាចរក្សាសុវត្ថិភាពរបស់អ្នកបាន។ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments