Header Ads

មិននឹកស្មានសោះ !!! iPhone X ជ្រុះរាយពេញផ្លូវ តែមិនមានអ្នកណាយក សូម្បីតែមួយ ដោយសារ…(វីដេអូ)

យោងតាមសារពត៌មានបានចុះផ្សាយនៅប្រទេសចិន QQ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ បានកើតឡើងនៅលើតាមបណ្តោយផ្លូវល្បឿនលឿននៃតំបន់ Guangxi ភាគខាងត្បូងនៃប្រទេសចិន បណ្ដាលឲ្យមានរថយន្តដឹកអីុរ៉ាន់មួយក្រឡាប់ហើយឆាបឆេះជាអគ្គីភ័យដ៏ធំមួយផង។

ឡានធុនធំមួយដែលក្រឡាប់មានដឹកនូវស្មាតហ្វូនជាច្រើនគ្រឿង។ ក្នុងនោះគេក៏ប្រទះឃើញ iPhone X រាយប៉ាយពេញថ្នល់។ ក្រៅពី iPhone X ក៏មាន iPhone 7 និង iPhone 6 ផងដែរ។ មិនមានការបញ្ជាក់អំពីតម្លៃនៃការខូចខាតនោះទេ ប៉ុន្តែបើតាមរូបភាពបានបង្ហាញ អាចនិយាយបានថាខូចខាតមិនតិចនោះទេ។

តែជាសំណាងមួយដែរ គឺគ្រោះថ្នាក់នេះមិនបានឲ្យមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ បន្ថែមពីនេះ ហេតុការណ៍នេះកើតឡើងនៅតំបន់ដាច់ស្រយាល ហេតុនេះមិនមានជនឆ្លៀតឱកាសមកលួចយកស្មាតហ្វូនដែលជ្រុះឡើយ៕ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments