Header Ads

ទីបំផុតថៅកែKTV ជនជាតិចិន ដែលវាយលើស្រីស្អាត Fi Fi បានបញ្ចប់រឿង ជាមួយសំណងទឹកប្រាក់រហូតដល់… (មានវីដេអូ)

(ភ្នំពេញ)៖ ទស្សនិកជនភាគច្រើនប្រហែលជាបានជ្រោបរួចមកហើយថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិន​ម្នាក់ និងជាថៅកែហាងខារ៉ាអូខេយីហោ «QI HAO GONG GOAN» បានបង្ខំឲ្យនារីម្នាក់អង្គុយបំរើភ្ញៀវ ព្រមទាំងឲ្យចេញទៅផងដែរ តែនាងមិនព្រមក៏ដើរចេញក្រៅ ស្រាប់តែថៅកែរូបនេះបានច្រាននាង វាយ និងធាក់មួយជើង ហើយក៏ព្រួតគ្នាវាយថែមទៀតផង ដែលបានបង្កឲ្យមានភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ ទៅ ៩ យប់ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខខារ៉ាអូខេយីហោ QI HAO GONG GOAN ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុននេះបនិ្តច នារីដ៏ស្រស់ស្អាត Fi Fi បានចេញវីដេអូ live មួយដែលនិយាពីថៅកែខារ៉ាអូខេ ជនជាតិចិនម្នាក់ដែលបានវាយតប់គាត់នោះ បានព្រមផ្តិតមេដៃទទួលកំហុស ព្រមជាមួយសំណងជាទឹកប្រាក់ដ៏ច្រើនគួរសមដែ ដោយបញ្ចប់រឿងនេះនៅចំពោះមុខច្បាប់។

ហើយក្នុងនោះ Fi Fi បានសរសេរសារមួយផងដែរថា៖ “សុំបង្ហាញលិខិតទទួលទោសនឹងសំណងទឹកប្រាក់8000$តាមផ្លូវច្បាប់នឹងបញ្ចប់រឿងរបស់ជនបង្ករដែលជាជនជាតិចិន”៕ ប្រភព ៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments