Header Ads

តោះមកមើលវិដេអូបញ្ជាក់ពីគ្រោះថ្នាក់ចរាចរណ៍ Lexus 470 បុកឡានដឹកសាំង PTT នៅផ្លូវជាតិលេខ4 ស្លាប់អស់មួយឡាន

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត Lexus 470 ជាមួយនឹងឡានដឹកសាំង PTT បានបណ្តាលអោយផ្ទុះឆេះស្លាប់អស់មនុស្សមួយឡាន 470 តែម្តង។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅចំនុចផ្លូវជាតិលេខ4 ចន្លោះ​គីឡូម៉ែត្រ​ 141-142 ស្ថិត​នៅ​ក្នុង​ភូមិ​អូរជ្រៅ​ ឃុំ​បឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ កាលពីម៉ោងជិត8ព្រឹក ថ្ងៃទី28 ខែមេសា ឆ្នាំ2018។ បើតាមវិដេអូសុវត្ថិភាព ពីក្នុងរថយន្តមួយគ្រឿង បានបង្ហាញអោយឃើញស្តែងៗថា រថយន្ត Lexus 470 បានបើកបរក្នុងល្បឿនលឿន វ៉ារថយន្តជាច្រើនតែវ៉ាមិនផុត ក៏ជ្រុលទៅបុកឡានដឹកសាំង ផ្ទុះឆេះតែម្តង។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments