Header Ads

ស្រក់​ទឹក​ភ្នែក​ ក្រោយ​​​អាន​សារ​សង្សារ​ជន​រង​គ្រោះស្លាប់ ដោយ​សារ Lexus 470 ​បុក​ឡានសាំង​

ហេតុ​ការណ៍​រន្ទត់​ឡាន Lexus 470 បាន​បើក​បុក​ឡាន​សាំង​ពេញ​ទំហឹង​ក្នុង​ល្បឿន​ជាង ១០០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង តែ​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​ស្រក់​ទឹក​ភ្នែក​គឺសង្សារ​របស់​ជនរងគ្រោះ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ​ឈ្មោះ ធេង ដាវុន បាន​បង្ហោះ​សារ​ដោយ​ភាព​ឈឺចាប់​ក្រោយ​ទទួល​ដំណឹង​រន្ធត់​មួយ​នេះ។

គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Yuri Dano បាន​បង្ហោះ​សារ​វែង​អន្លាយ​ដោយ​ការ​ឈឺចាប់ដូច្នេះ​ថា៖ «ដៃនេះលែងបានកាន់ហើយ អូននឹកបង ហេតុអី? វុនក្រោកមកកាន់ដៃអូនបន្តិចបានទេ? តួ ឈ្នានីស បើបងគេងអត់ក្រោកចឹង តិចអូនខឹងកូរទៅ ម្ចាស់ចិត្តអូន គិតថា គេចអូនរួចមែន? បងចូលចិត្តជិះឡានពេលយប់ បងថាត្រជាក់ស្រួលបើកមិនស្ទះ បងថាចូលចិត្តសមុទ្រ ពេលមិនសប្បាយចិត្តបងអង្គុយមិនចេះធុញទេ បងតែងតែនិយាយថា ចង់អោយបងសប្បាយចិត្ត អូនឯងត្រូវញុំបាយអោយច្រើននិងកុំឈឺ ហើយរស់នៅអោយសប្បាយ បងនិងសប្បាយចិត្ត»។

គណនី​ខាង​លើ​បន្ត​ថា «បងតែងតែបង្ខំអូនញុំបាយ ពេលញុំបាយបងគំរាមបង្ខំ អោយអូនញុំអោយអស់ ពេលខ្លះអូនខឹងបង បងសុខចិត្តបើកឡានមកទាំងយប់ឡើងមកពេញ មកតាមលួងអូន ពីកំពត ពីកំពង់សោម ធ្វើដូចសុីផុយចឹង ប្រាប់ថាកុំបើកឡានលឿនពេកហើយ មនុស្សបងមាត់មិនពិរោះទេ តែចិត្តល្អ ចំពោះមនុស្សជុំខ្លួន ចូលចិត្តជួយគេ ណែនាំគេឃើញមិចថាចឹង។

នាងខ្ញុំស្គាល់គាត់ថ្ងៃទី18.06.2017 ជិតមួយឆ្នាំដែរហើយ គ្រប់រស់ជាតិ ខឹង បែកគ្នា តែខ្ញុំនិងគាត់តែបន្តចាប់ដៃគ្នាដដែរ ហើយ យប់នេះនាងខ្ញុំពិតជាសែនរន្ធត់ចិត្ត បំផុត គឺឃើញតែមុខគាត់ និងសំលេងស្រែកដាក់ខ្ញុំនៅនិងមុខឡើយ ខ្ញុំហៅគាត់ថាមេឌឺ មេប្រចន្ទ ហើយគាត់ឈ្មោះថេង ដាវុន តែគាត់ខឹងខ្ញុំហៅគាត់តួរ ឈ្លានី ព្រោះចូលចិត្តធ្វើអោយខ្ញុំនិងគាត់ខឹង ដើម្បីបានឈ្លោះគ្នា ហើយសើចរហូតពេលមុខខ្ញុំខឹង យំ ។អូនសួរបងថា«មិចស្រលាញ់ចឹង»?បងថាអត់បានស្រលាញ់អូនទេ តែអាណិតអូន ហើយមិនចង់អោយអូនទឹកភ្នែកទេចង់អោយសើចសប្បាយ បងស្អប់អូនបុិនកើតទុក្ខ តើខ្ញុំខុសអីបានយកគេទៅចោលខ្ញុំ»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments