Header Ads

មិនគួរអោយជឿ !!! បុរសម្នាក់ផឹកស្រា 1ថ្ងៃ 15ដប និង ដេកជាមួយស្រីសរុប 10.000 នាក់ ដោយសារតែ…

នៅក្នុងកំណត់ត្រាថ្មីមួយដែលនិយាយពីជីវិតរបស់ Ric Flair អ្នកលេងកីឡាកាស រូបនេះបាន រំលឹកពីរឿងរ៉ាវរបស់ខ្លួនដែល បានផឹកស្រាក្នុងមួយថ្ងៃ ១៥ដប ហើយគាត់ប៉ាន់ស្មានថា គាត់ធ្លាប់បាន រួមភេទជាមួយស្រី្តចំនួន ១០០០០ នាក់។ កំណត់ត្រា “Nature Boy” a “30 for 30” បានបង្ហាញជាសាធារណៈនៅថ្ងៃអង្គារ នៅ ESPN។ វាបានបង្ហាញពី អត្តចរិតនៃកាបោកចំបាប់ (កីឡាកាស) ចំនួនជិត ៥០ប្រភេទ ដែលសមាជិកគ្រួសារ និងមិត្តភក្តិកំពុងតែពិភាក្សាអំពី Ric Flair ដែលឈ្មោះពិតរបស់គាត់គឺ Richard Fliehr។

កំណត់ត្រានេះបានបង្ហាញពីការខិតខំព្យាយាមដោះស្រាយចំពោះបញ្ហាដែលតារាម្នាក់នេះមិនអាចមានស្នេហ៍ស្មោះបាន។ គាត់មានប្រពន្ធ៤នាក់ និងធ្លាប់បានសារភាពនៅក្នុងកំណត់ត្រាថា គាត់ជាបុរសម្នាក់ដែលធ្លាប់ ដេកជាមួយមនុស្សស្រីជិត ១០០០០នាក់ ហើយបុរសម្នាក់នោះក៏និយាយទៀតថា ការដែលមានស្នេហ៍ស្មោះ ប្តីមួយប្រពន្ធមួយ គឺធ្វើឱ្យគាត់វេទនាខ្លាំងណាស់។

គាត់បាននិយាយថា “ទុកឱ្យខ្ញុំប្រាប់អ្វីម្យ៉ាង ប្រសិនបើអ្នកកំពុងតែ លេងកីឡាកាស ហើយអ្នកស្ថិតនៅ Hutchinson, Kansas ហើយអ្នកនឹងត្រូវចំណាយពេលវេលាមួយយប់នៅទីនោះ ខ្ញុំនឹងមានអ្វីផ្សេងសម្រាប់ធ្វើ ខ្ញុំនឹងមិនចំណាយពេលមួយយប់នោះនៅម្នាក់ឯងទេ។មិនគ្រាន់តែមានស្រីច្រើនទេ Flair បានសារភាពថា ស្រាក៏មានតួនាទីសំខាន់ណាស់ក្នុងការធ្វើឱ្យជីវិតផ្ទាល់ខ្លួនរបស់គាត់បរាជ័យ។ ជាពិសេសនោះ គាត់ក៏បានរៀបរាប់ទៅដល់គ្រាមួយពេលដែលគាត់បានជួបជាមួយ ពេទ្យចិត្តសាស្ត្រនៅក្នុងកំឡុងឆ្នាំ ១៩៨៩ ដែលពេលនោះពួកគាត់ពិភាក្សាគ្នាពីរឿងផឹកស្រា។

គ្រូពេទ្យសួរថា “តើអ្នកផឹកស្រាប៉ុន្មានក្នុងមួយថ្ងៃ?” ខ្ញុំឆ្លើយថា “ខ្ញុំផឹកយ៉ាងតិចក៏ស្រាបៀរ ១០កំប៉ុង និង ប្រហែលជាមានថែមស្រាក្រឡុកចំនួន ៥កែវទៀត”។ គ្រូពេទ្យនិយាយថា “ចុះតើប៉ុន្មានថ្ងៃទើបអ្នកផឹក បែបនេះ?” ខ្ញុំឆ្លើយថា “រាល់ថ្ងៃ” គ្រូពេទ្យសួរទៀតថា “ហើយតើអ្នកចង់មានន័យយ៉ាងដូចម្តេចដែលផឹករាល់ថ្ងៃ ណ្ណឹង?” ខ្ញុំថា “ខ្ញុំត្រូវទៅធ្វើការរាល់ថ្ងៃ ដូច្នេះខ្ញុំផឹកស្រាបៀរមួយកំប៉ុងនៅក្នុងឡាន នៅពេលដែលខ្ញុំទៅដល់ សណ្ឋាគារខ្ញុំផឹកស្រា Vodka”

គ្រូពេទ្យងើបចេញពីកៅអីហើយសួរថា “អញ្ចឹងអ្នកផឹករាល់ថ្ងៃ ៧ថ្ងៃក្នុងមួយ សប្តាហ៍ និង ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ចុះអ្នកបានធ្វើបែបនេះប៉ុន្មានឆ្នាំហើយ?” ខ្ញុំនិយាយថា “បាទ ឱ្យខ្ញុំគិតមើល បន្តិច ឥលូវគឺឆ្នាំ ១៩៨៩ ហើយខ្ញុំចាប់ផ្តើមផឹកនៅឆ្នាំ ១៩៧២ រាប់មើលទៅលោក គ្រូពេទ្យ ជិត ២០ឆ្នាំហើយ” គ្រូពេទ្យនិយាយថា “វាមិនអាចទៅរួចទាល់តែសោះ” តែខ្ញុំនិយាយថា “វាអាចតើ” នៅពេលដែលខ្ញុំកំពុងតែនិយាយជាមួយនឹងគ្រូពេទ្យនោះ គាត់កំពុងផ្តេកខ្លួនលើសាឡុង ហើយខ្ញុំកំពុងអង្គុយ នៅលើកៅអីនិយាយជាមួយគាត់។

នេះគឺជារឿងធម្មជាតិ ដែលនៅគ្របដណ្តប់ភាពខ្ពង់ខ្ពស់នៃអាជីពជាតារាក៏ដូចជាមនុស្សម្នាឯទៀតដែលនៅជុំវិញគាត់ ដូចជា អ្នកលេងកីឡាកាសអាជីពដទៃទៀត Triple H និង Shawn Michaels ដែលបានព្យាយាមដោះស្រាយជាមួយនឹងភាពអស់សង្ឃឹមក្រោយពេលដែលគាត់បានបាត់បង់កូនរបស់ គាត់នៅឆ្នាំ ២០១៣។ នៅពេល Flair មានអាយុ ៦៨ឆ្នាំ គាត់ត្រូវបានគេដឹកចូលមន្ទីរពេទ្យ និងធ្វើការវះកាត់ជាបន្ទាន់ ហើយ វេជ្ជបណ្ឌិតបានផ្តល់ភាគរយនៃឱកាសសង្ឃឹមរស់របស់គាត់ចំនួន ២០% ។

Flair ថ្លែងនៅក្នុងការសម្ភាសន៍ថ្មីៗនេះជាមួយ The Associated Press ថា “មនុស្សគ្រប់គ្នាបាននិយាយថា នេះគឺជាអព្ភូតហេតុអស្ចារ្យ”។ គាត់បានប្រាប់ទៅ AP ថាគាត់បានបោះបង់ការផឹកស្រាចោលហើយ។ គាត់បានបន្តទៀតថា “ខ្ញុំមិនទាំងចាប់ផ្តើមគិតពីការផឹកស្រាទៀតផង ប្រសិនបើអ្នកលឺថា ខ្ញុំចេញទៅក្រៅផឹក ស្រាទៀតហើយនោះ អ្នកអាចហៅខ្ញុំថា Ric អាទីងមោង ឯងសមនឹងទទួលបានបែបនេះហើយ”។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments