Header Ads

នឹកស្មានមិនដល់ !!! ឆ្កែមួយក្បាលច្រឡំជិះយន្តហោះឆ្លងទ្វីប រហូតដល់ទៅ 9,600 គីឡូម៉ែត្រ លទ្ធផលចុងក្រោយ….

ដេលីម៉េល បានរាយការណ៍ថា ក្រោយពីកើតហេតុក្រុមហ៊ុនអាកាសចរណ៍យូណៃតេតអ៊ែរឡាញបានបញ្ជូនសុនខរបស់គ្រួសារជនជាតិអាមរិកច្រឡំ ធ្វើអោយវាត្រូវជិះយន្តហោះឆ្ងាយទៅដល់ជប៉ុនរយៈចម្ងាយ 9,600គីឡូមែត្រ ។

ថ្មីៗនេះ ដេលីម៉េលបានរូបភាពពិសេសបំផុតថា ក្រុមហ៊ុនអាកាសចរណ៍នេះបានប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនដ៏ប្រណិតមួយគ្រឿងលំដាប់ Bussiness Class នាំសុខនឈ្មោះ អឺកូ នោះត្រឡប់ទៅផ្ទះវិញ ព្រមទាំងផ្ដល់សេវាលំដាប់វីអាយភី មានទាំងទឹក និងអាហារនៅលើយន្តហោះ រួមទាំងទឹកប្រាប់ថវិកាផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍លើនេះដល់ទៅ 100,000ដុល្លារ ។

អឺកូ សុនខពូជអាល្លឺម៉ង់ត្រូវធ្វើដំណើរឆ្លងទ្វីបទៅឆ្ងាយក្រោមក្ដីព្រួយបារម្ភរបស់គ្រួសារលោក ចូសេប និងអ្នកស្រី ខារ៉ា ស្វីនឌើល ព្រមទាំងកូនប្រុសអាយុ ៧ខែ និងកូនស្រីអាយុ ២ឆ្នាំ ព្រោះតែកំហុសឆ្គងរបស់ក្រុមហ៊ុនអាកាសចរណ៍ ។

ក្រុមគ្រួសារអ្នកស្រី ស្វីនឌើល បានរើពីរដ្ឋ Oregon ទៅនៅក្រុង Wichita រដ្ឋ Kansas សហរដ្ឋអាមេរិក ទើបប្រើប្រាស់សេវាដឹកសុខនរបស់ក្រុមហ៊ុនអាកាសចរណ៍ តែប្រទះឃើញថាក្រុមហ៊ុនអាកាសចរណ៍ផ្ញើរច្រឡំសុនខ ធ្វើអោយ អឺកូ ដែលមានអាយុ ១០ឆ្នាំ ត្រូវផ្ញើរទៅឆ្ងាយដល់ជប៉ុន ។ក្រោយមកក្រុមហ៊ុនអាកាសចរណ៍បានចាត់ចែងដោះស្រាយបញ្ហាដោយការប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនដើម្បីបញ្ជូន អឺកូ ពីជប៉ុនត្រឡប់ទៅរកម្ចាស់របស់វានៅ Kansas វិញ ។

តាមរយៈហេតុការណ៍ខាងលើធ្វើអោយអ្នកស្រី ស្វីនឌើល គម្រាមប្ដឹងក្រុមហ៊ុនអាកាសចរណ៍ រួមផ្សំជាមួយអំឡុងពេលនោះមានពត៌មានថាបុគ្គលិកបំរើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មួយបានអោយអ្នកដំណើរយកកាបូបដាក់ឆ្កែទៅដាក់ញាត់នៅកន្លែងដាក់សំភារៈខាងលើកន្លែងអង្គុយរហូតដល់ឆ្កែងាប់នៅលើយន្តហោះ ។

ចំណែកមូលហេតុដែលមានការច្រឡំឆ្កែនោះមកពីបុគ្គលិកនៅព្រលានយន្តហោះ ឌេនវើល រដ្ឋ ខូឡូរ៉ាដូ ច្រំឡំហើយក្រុមហ៊ុនអាកាសចរណ៍ក៏មិនបានត្រួតពិនិត្យអោយគ្រប់ជ្រុងជ្រោយ រហូតធ្វើអោយផ្ញើរឆ្កែច្រឡំទៅដល់ជប៉ុនវិញ ។

ក្រុមហ៊ុនអាកាសចរណ៍ យូណៃតេតអ៊ែរឡាញ បានព្យាយាមដោះស្រាយបញ្ហា ធ្វើអោយអ្នកស្រី ស្វីនឌើល ពេញចិត្តណាស់ ក្រៅពីខ្លួននិងកូនៗនឹងបានជួបសុខនជាទីស្រឡាញ់ម្ដងទៀត ខាងក្រុមហ៊ុនអាកាសចរណ៍ក៏បានផ្ញើរសំបុត្រសុំទោសទៅកាន់ក្រុមគ្រួសាររបស់អ្នកស្រីដែរ ។

អ្នកស្រី ស្វីនឌើល និយាយថា ទោះបីជាពេញចិត្តណាស់ដែលក្រុមហ៊ុនអាកាសចរណ៍សុំទោសនិងបញ្ជូនសុខនជាទីស្រឡាញ់ត្រឡប់មកវិញបានក៏ដោយ តែនឹងនៅតែប្ដឹងក្រុមហ៊ុនអាកាសចរណ៍មួយនេះដោយសារតែមិនចង់អោយមានហេតុការណ៍ធ្វេសប្រហែសនេះកើតឡើងម្ដងទៀតនៅថ្ងៃមុខ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments