Header Ads

ភ្ញាក់ផ្អើលជាខ្លាំង !! ក្រោយរកឃើញ សាកសពម៉ាំម៉ី អាយុ១៥០០ឆ្នាំ តែនៅជើងបែរជាមានពាក់.. (មានវីដេអូ)

កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយខ្សែ ដែលបង្ហាញឲ្យឃើញ ពីសាកសពខ្មោចម៉ាំម៉ី ដែលត្រូវបានគេរកឃើញ នៅក្នុងរូងភ្នំមួយ នៃប្រទេសម៉ុងហ្គោលី បានធ្វើឲ្យអ្នកវិទ្យាសាស្រ្ត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញ ខ្មោចម៉ាំម៉ីនោះ មានពាក់ស្បែកជើង ស្រដៀងនឹងម៉ូតរបស់ម៉ាកស្បែកជើងល្បី Adidas។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកបុរាណវិទូ បានរកឃើញ សាកសពខ្មោចម៉ាំម៉ីស្រីម្នាក់ ដែលមានអាយុកាល ១,៥០០ឆ្នាំ នៅក្នុងរូងភ្នំមួយ ឈ្មោះថា Altai Mountains ក្នុងប្រទេសម៉ុងហ្គោលី ដែលហាក់បីដូចជា មានពាក់ស្បែកជើង ពណ៌ក្រហម ដែលមានឆ្នូតពណ៌ស ចំនួន៣ ដែលជានិមត្តិសញ្ញា នៃម៉ាកកីឡាដ៏ល្បី នាពេលបច្ចុប្បន្ននេះ គឺម៉ាក Adidas។

ជាមួយគ្នានេះដែរ ក្រោយពេលដែល វីដេអូឃ្លីបមួយខ្សែនោះ ត្រូវបានបង្ហោះទៅលើ បណ្តាញអ៊ីនធឺណែត អ្នកទស្សនាជាច្រើន បានចាប់អារម្មណ៍ភ្លាមៗតែម្តង ចំពោះស្បែកជើង ដែលសាកសពម៉ាំម៉ីនោះបានពាក់។ ជាងនេះទៅទៀត អ្នកជំនាញ ក៏បានអះអាង ផងដែរថា សាកសពម៉ាំម៉ីស្រីនោះ ពិតជាមានពាក់ស្បែកជើងធម្មតា ដែលមានឆ្នូតពណ៌ស ចំនួន៣ ពិតប្រាកដមែន។

គួរបញ្ជាក់ផងដែរថា សាកសពខ្មោចម៉ាំម៉ីនោះ ត្រូវគេរក្សាទុក បានយ៉ាងល្អ ដោយសារតែ សីតុណ្ហភាពជិតសូន្យអង្សាសេ ពេញមួយឆ្នាំ នៅក្នុងរូងភ្នំ ដែលគេបានរកឃើញនោះ។

អ្នកឯកទេសផ្នែក Information Database Specialist នៅឯសារមន្ទីរ Khovd Museum លោក B. Sukhbaatar បាននិយាយថា «យើងបានរកឃើញ កន្លែងបញ្ចុះសព នៅក្នុងភ្នំ នៅរយៈកម្ពស់ ២,៨០០ម៉ែត្រ។ សីតុណ្ហភាពជាមធ្យម នៅទីនោះ គឺពី ២ ទៅ ៤ អង្សាសេ… វាស្ទើរតែ សូន្យអង្សាសេទៅហើយ ដូច្នេះសាកសពខ្មោចម៉ាំម៉ីនោះ ត្រូវបានរក្សាទុកយ៉ាងល្អ។ ក្រៅពីសាកសពខ្មោចម៉ាំម៉ី យើងក៏បានរកឃើញ សាកសពសត្វសេះ ទាំងមូលមួយក្បាល រួមទាំងកៅអីលើខ្នងសេះ ខោអាវជាច្រើនកំប្លេរ កំសៀវទឹកដែកមួយ ថូផ្កាធ្វើពីឥដ្ឋមួយ និងចានមួយទៀត ដែលត្រូវបានគេ ពង្រាយពេញនៅលើដី»។

យ៉ាងណាមិញ ក្រុមអ្នកបុរាណវិទូ ជឿជាក់ថា រូងភ្នំដែលគេបានរកឃើញ សាកសពខ្មោចម៉ាំម៉ីនោះ គឺជាផ្នែកមួយ នៃកន្លែងបញ្ចុះសព របស់ជនជាតិភាគតិចបុរាណ «Turkic»។ គួរឲ្យដឹងផងដែរថា ប្រជាជន Turkic គឺជាការប្រមូលផ្តុំគ្នា នៃក្រុមជនជាតិភាគតិច ដែលរស់នៅ ភូមិភាគកណ្តាល ភាគខាងកើត ភាគខាងលិច និងភាគខាងជើង តំបន់អាស៊ី ព្រមទាំងផ្នែកខ្លះ នៃអឺរ៉ុបខាងកើតទៀតផង៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments