Header Ads

ហេតុតែស្រលាញ់ខ្លាំងពេក !! ឪពុកមិនព្រមឲ្យរៀបការ សុខចិត្តបោះចោលមរតក ៤០០លានដុល្លារ ទៅតាមប្រុសដែលខ្លួនស្រឡាញ់ ព្រោះតែ…

ម៉ាឡេស៊ី៖ កូនស្រីអ្នកជំនួញជនជាតិម៉ាឡេស៊ីដ៏ជោគជ័យម្នាក់ បានប្រកាសមិនទទួលកេរ្តិ៍មរតក ព្រោះតែក្តីស្នេហាស្មោះស្ម័គ្ររបស់នាង។

នាង Angeline Francis Khoo អាយុ ៣៤ឆ្នាំ បានប្រកាសដើរចេញពីមុខជំនួញរបស់គ្រួសារ និងផ្តាច់ការទាក់ទងជាមួយឪពុករបស់ខ្លួន គឺលោក Tan Sri Khoo Kay Peng ដែលជានាយកក្រុមហ៊ុនច្នៃម៉ូត Laura Ashley។

មូលហេតុនោះគឺ ដោយសារឪពុករបស់នាង មិនព្រមឲ្យនាងរៀបការជាមួយសង្សារ ដែលមានឈ្មោះថា Jedidiah Francis ជាអ្នកវិទ្យាសាស្ត្រផ្នែកទិន្នន័យ។ ពួកគេទាំងពីរបានស្គាល់គ្នា តាំងពីពេលដែលពួកគេរៀននៅឯសាកលវិទ្យាល័យ Oxford មកម្ល៉េះ។

អ្នកច្នៃម៉ូតរូបនេះ គឺជាអ្នកទទួលមរតកដែលមានតម្លៃប្រមាណជាង ៤០៧លានដុល្លារអាមេរិកឯណោះ។

អ្នកនាង Angeline បានប្រាប់ទៅកាន់សារព័ត៌មាន Daily Mail ថា “ខ្ញុំជឿថា គោលជំហររបស់ឪពុកខ្ញុំ ពិតជាមិនត្រឹមត្រូវទេ ដូច្នេះគ្មានអ្វីដែលចាំបាច់ត្រូវសួរថា អ្វីជារឿងត្រឹមត្រូវនោះទេ”។

កញ្ញា Angeline ត្រូវបានគ្រួសាររៀបចំឲ្យគ្រប់គ្រងលើមុខជំនួញតាំងតែពីតូចមកម្ល៉េះ។ កញ្ញាបាននិយាយថា “ពួកគាត់តែងតែមានគម្រោងសម្រាប់ខ្ញុំជានិច្ច ហើយវាប្រៀបដូចជាវាសនាដែលបានកំណត់មកលើខ្ញុំយ៉ាងអ៊ីចឹង។ ម្តាយរបស់ខ្ញុំ ធ្លាប់ទិញខោអាវម៉ាក Laura Ashleyនេះ ឲ្យខ្ញុំពាក់ មុនពេលដែលប៉ារបស់ខ្ញុំទិញយកម៉ាកនេះទៅទៀត”។

គួរបញ្ជាក់ដែរថា កាលពីខែមេសាកន្លងទៅ ឪពុកនាង Angeline ទើបតែលែងលះដាច់ស្រេចជាមួយម្តាយរបស់នាង។ ខាងតុលាការសម្រេចឲ្យលោក Tan Sri Khoo បង់លុយចំនួន ១១២លានដុល្លារ ទៅឲ្យភាគីខាងប្រពន្ធ។

ឥឡូវនេះអ្នកនាង Angeline កំពុងរស់នៅជាមួយប្តីរបស់នាង នៅទីក្រុងឡុងដ៍។ ទោះជាយ៉ាងណា នាងនៅតែសង្ឃឹមថា នៅថ្ងៃណាមួយ នាងនឹងអាចផ្សះផ្សាជាមួយឪពុករបស់នាងវិញបាន ព្រោះនាងនៅតែបារម្ភពីសុខភាពរបស់គាត់ជានិច្ច។ នាងបាននិយាយថា “គាត់(ឪពុក) មានគ្រប់យ៉ាង ដូចជា ភាពស្មោះត្រង់ ប្រពន្ធស្អាត និងកូនៗដែលស្រឡាញ់គាត់ ទោះបីជាគាត់មានលុយ ឬអត់លុយក៏ដោយ។ ខ្ញុំគិតថា មនុស្សអាយុច្រើនដូចគាត់ ងាយនឹងមានបញ្ហាណាស់។ នៅពេលដែលគាត់មិនមានពេលវេលាច្រើនទៅមុខទៀតនោះ គាត់មិនគួរយកពេលវេលាដែលនៅសល់ ទៅចំណាយលើការខឹងសម្បា ឬអន់ចិត្តនោះទេ”៕ ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments