Header Ads

មិនគួរសោះ !!! មេជាងម្នាក់ នាំកូនជាងលើកសសរបេតុង ស្រាប់តែសសររលំ សង្កត់ខ្លួនឯងបណ្តាលឲ្យ…

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៩ មេសា ២០១៨ បុរសជាមេជាងធ្វើផ្ទះម្នាក់ ដោយសារតែខឹងកូនចៅ មកធ្វើការយឺតពេល ក៏បាននាំកូនជាងម្នាក់ទៀត ទៅរំកិលសសរបេតុងតែ២នាក់ តែអកុសល្យដោយសារតែបេតុងនោះ ធ្ងន់ខ្លាំងពេកទប់មិនជាប់ ក៏បានរលំសង្កត់បុរសដែលជាមេជាង ស្លាប់យ៉ាងអាណោចអាធម ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុច ភូមិពោធិរាម្មា ឃុំព្រែកស្តី ស្រុកោះធំ ខេត្តកណ្តាល។

បើតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះ ដែលជាមេជាងដែលស្លាប់នោះ មានឈ្មោះ អ៊ូច អេម អាយុ៣១ឆ្នាំ មុខរបរមេជាងធ្វើផ្ទះ មានទីលំនៅភូមិឃុំកើតហេតុខាងលើ នៅមុនពេលកើតហេតុ ជនរងគ្រោះជាអ្នកម៉ៅការ ទទួលសាងសង់ផ្ទះឲ្យអ្នកភូមិ នៅចំណុចកើតហេតុខាងលើ ។

ស្រាប់តែដល់ម៉ោងកើតហេតុខាងលើ ដោយសារតែជនរងគ្រោះជាមេជាងនោះ បានខឹងកូនជាងរបស់ខ្លួន ដល់ម៉ោងធ្វើការហើយ នៅតែមិនទាន់មកទៀត ក៏បានហៅកូនជាងម្នាក់ផ្សេងទៀត ឲ្យមកជួយលើករំកិល សសរបេតុងតែ២នាក់ ដោយជនរងគ្រោះ ជាមេជាងបានឈរទប់សសរនោះ ប៉ុន្តែដោយសារទំងន់សសរធ្ងន់ខ្លាំងពេក ទប់មិនជាប់ក៏បានដួលរលំ មកលើមេជាងដែលឈរទប់នោះ បណ្តាលឲ្យសង្កត់ស្លាប់ភ្លាមៗ គួរឲ្យសង្វេគខ្លាំងណាស់ ។

ក្រោយពីឃើញជនរងគ្រោះ ត្រូវសសររលំសង្កត់ដូច្នេះ អ្នកភូមិក៏បានជួយដឹកបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យស្រុកកោះធំ ភ្លាមៗផងដែរ ប៉ុន្តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ហើយសាកសពត្រូវបានអាជ្ញាធរ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments