Header Ads

គួរអោយសង្វេគណាស់ !!! អ្នកភូមិចេះតែឆ្ងល់ ហេតុអីម្តាយម្នាក់នេះដាក់ច្រវាក់កូនប្រុសអស់ ១២ឆ្នាំចឹង ដល់ពេលដឹងការពិត ម្នាក់ៗស្ទើរស្រក់ទឹកភ្នែក

វេបសាយ ដេលីម៉េល បានបង្ហាញពីជីវតដ៏គួរអោយសង្វេគរបស់នាយ វ័ង ជឺឈាង អាយុ ៤០ឆ្នាំ ដែលត្រូវម្ដាយបង្កើតដាក់ច្រវ៉ាក់ចាក់សោរទុកនៅក្នុងផ្ទះ នៅក្រុង ទើងហ្វើង ប្រទសចិន ដោយសារតែគេមានជំងឺផ្លូវចិត្ត ។

អ្នកស្រី យ៉េវ រ៉ុង អាយុ ៧៧ឆ្នាំ ព្រមទទួលថា នាយ វ័ង ជាមនុស្សគ-ថ្លង់ មកតាំងពីកំណើត ហើយចាប់ផ្ដើមមានអាការៈជំងឺផ្លូវចិត្ត ដោយម្ដាយត្រូវដាក់ច្រវ៉ាក់កូនប្រុសខ្លួនមកអស់រយៈពេល ១២ឆ្នាំ ដើម្បីការពារមិនអោយកូនប្រុសទៅធ្វើបាបអ្នកស្រុកផ្សេងទៀតអោយរងរបួស ។

នៅមុននេះ នាយ វ័ង ត្រូវបញ្ចូនទៅរៀននៅសាលារៀនសម្រាប់សិស្សគ-ថ្លង់ តាំងពីក្មេង ។ ក្រោយមកក៏ចាប់ផ្ដើមមានបញ្ហាផ្លូវចិត្ត ដោយសារតែត្រូវមិត្តភក្ដិរួមថ្នាក់ស្អប់ខ្ពើម មុននឹងត្រូវបញ្ជូនត្រឡប់មកផ្ទះវិញ ក្រោយមកក៏ត្រូវបានដាក់ច្រវ៉ាក់តាំងពីពេលនោះមក ។

“ ពេលដែលស្វាមីនាងខ្ញុំនៅមានជីវិត អាចមើលថែកូនប្រុសបាន តែ ១២ឆ្នាំ មកនេះ ស្វាមីបានចាកចេញទៅ នាងខ្ញុំមិនអាចមើលថែកូនប្រុសតែម្នាក់ឯងបាន “ អ្នកស្រី យ៉េវ និយាយទៀតថា អ្នកស្រីគ្មានផ្លូវជ្រើសរើសហើយត្រូវដាក់ច្រវ៉ាក់ចាក់សោរកូនប្រុសនៅក្នុងផ្ទះ ។

ខណៈពេលដែល អ្នកស្រី វ័ង ឈូហ្វើង អាយុ ៥០ឆ្នាំ ដែលត្រូវជាបងស្រីរបស់នាយ វ័ង បានយំស្រែករាល់លើកពេលដែលមកលេងប្អូនប្រុសហើយសុំអង្វរនាំប្អូនប្រុសចេញខាងក្រៅផ្ទះ ។

ខាងលោក ទីង យ៉ានហ្វាន លេខាធិកាបក្សកុម្មុយនិស្តប្រចាំភូមិ បាននិយាយថា ពេលនាយ វ័ង នៅក្មេង ជាក្មេងឆ្លាតណាស់ទោះជាគ-ថ្លង់ ក៏ដោយ ។ ដោយរដ្ឋាភិបាលក្នុងតំបន់បានរៀបចំចាត់ចែងផ្ដល់លុយអោយរាល់ខែដល់គ្រួសាររបស់នាយ វ័ង ។ លោក វ័ង សង្ឃឹមថា អ្នកស្រុកនឹងចូលរួមជួយរ៉ៃអង្គាសប្រាក់គ្នាថែមទៀតដើម្បីជួយនាំខ្លួននាយ វ័ង ទៅកាន់មន្ទីរពេទ្យថែទាំសុខភាពផ្លូវចិត្តដើម្បីចូលទទួលការព្យាបាល ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments