Header Ads

ថោកទាបណាស់ !! តាមពិតនេះជាល្បិចកូនកំលោះ ឲ្យដៃមិត្តភក្តិរំលោភកូនក្រមុំ១យប់៣ដង នៅខេត្តព្រៃវែង កាលពីដើមឆ្នាំ២០១៨

ដឹងល្បិចកូនកំលោះ ឲ្យដៃមិត្តភក្តិរំលោភកូនក្រមុំ១យប់៣ដងនៅខេត្តព្រៃវែងកាលពីដើមឆ្នាំ២០១៨ ព្រៃវែង ៖ ករណីភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងកាលពីដើមឆ្នាំ២០១៨ ខណៈមានផ្ទុះព័ត៌មានដល់ថ្ងៃការ ស្រាប់តែកូនក្រមុំត្រូវបុរសម្នាក់ចូលទៅរួមដំណេកជាមួយធ្វើឲ្យកូនកំលោះស្រងាកចិត្តរហូតឈានដល់ការសងបណ្ដាការដល់ខាងប្រុសវិញ។

ករណីនេះមហាជនប្រាកដជានៅចាំច្បាស់ហើយ។ រឿងរ៉ាវដ៏កម្រនេះ បានកើតឡើងស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ក្រោយពីកើតមានរឿងរ៉ាវនេះឡើងកូនកំលើ និងក្រុមគ្រួសារបានបដិសេធដោយមិនទទួលយកកូនក្រមុំទេ គឺទាមទារបណ្ណាការពី ខាងស្រី ចំនួន១៤០០ដុល្លារ។ យ៉ាងមិញថ្ងៃនេះយើងខ្ញុំ សូមធ្វើការផ្សាយលម្អិតខ្លះៗជុំវិញដើមហេតុនៃរឿងមួយនេះ។

បើតាមការរៀបរាប់ពីនារីរងគ្រោះដែលជាកូនក្រមុំ កំពុងតែរស់នៅក្នុងអង្គការមួយកន្លែងបានចេញមកបកស្រាយតាមរយៈលោក តាន់ គីមសួរ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ ថា ករណីនេះគឺកូនកំលោះជាអ្នករៀបចំគម្រោង ពីព្រោះកូនកំលោះធ្លាប់ចាប់រំលោភនាងមុនពេលរៀបការ តែគេមិនហ៊ានគេចវេះ ដោយសារខ្លាចនាងប្ដឹង ទើបប្រើល្បិចមកចូលស្ដីដណ្ដឹង និងរៀបការ ហើយរៀបចំគម្រោងដាក់ថ្នាំឲ្យនាងដេកលក់ និងឲ្យមិត្តភក្ដិរបស់គេមកផ្សំដំណេកជំនួស។

នារីរងគ្រោះបាននិយាយទាំងអារម្មណ៍ក្តុកក្តួលនិងហូរទឹកភ្នែកថា ករណីនេះដំបូងឡើយគឺកូនកំលោះ និងរូបនាងបានស្គាល់គ្នាតាមហ្វេសប៊ុក ហើយបានប្រើល្បិចដ៏គម្រក់បំផុតដោយបបួលនាងដើរលេង ហើយបានដាក់ថ្នាំនៅក្នុងទឹកសុទ្ធ និងភេសជ្ជៈឲ្យនាងផឹក ចាប់តាំងពីពេលផឹករួចមក នាងលែងដឹងខ្លួន ហើយគេនាំទៅក្នុងផ្ទះសំណាក់ ក៏នាងមិនបានដឹងខ្លួនថា គេបានធ្វើអ្វីមកលើរូបរាងនាងដែរ។

អតីតកូនក្រមុំរូបនេះបានបញ្ជាក់ថា ក្រោយពេលកើតមានរឿងអាស្រូវនោះមក អតីតកូនកំលោះនេះក៏ធ្លាប់មានបំណងដោះដៃទើបអ៊ំ និងក្រុមគ្រួសាររបស់នាងបានតេទូរស័ព្ទទៅជននោះថា បើរូបគេមិនព្រមទទួលខុសត្រូវនឹងទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តមកលើនាងទេ ពួកគាត់នឹងប្ដឹងទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួន។

ប្រភពបន្តថា ដោយសារតែអតីតកូនកំលោះកំហូចរូបនេះខ្លាចក្រុមគ្រួសាររបស់នាងប្ដឹងទៅតុលាការ ទើបក្រុមគ្រួសាររបស់គេ បានចូលខ្លួនមកចរចាជាមួយនឹងក្រុមគ្រួសាររបស់នាង ហើយពួកគេបានចូលមកស្ដីដណ្ដឹងនិងរៀបការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នោះ។ ប៉ុន្តែស្រាប់នៅយប់នៃថ្ងៃពិធីមង្គលការនោះ កូនកំលោះ បានហៅនាងឲ្យមកជួបជុំមិត្តភក្ដិរបស់គេ ហើយបានហុចស្រាឲ្យនាងផឹកដែលនៅក្នុងកែវស្រានោះនាងមិនបានដឹងថា គេដាក់អ្វីនោះទេ។

នារីរូបនេះបានបន្តទៀតថា ក្រោយពេលផឹកហើយនាងក៏ចាប់ផ្ដើមទន់ដៃជើងរួចបានឡើងទៅដេកនៅក្នុងបន្ទប់លើផ្ទះ គ្រានោះនាងក៏ដេកលង់លក់លែងដឹងខ្លួន ស្រាប់តែភ្ញាក់ពីដំណេកឡើង ក្រឡេកមើលអ្នកដេកឱបនាង គឺមិនមែនជាប្ដីរបស់នាងដែលទើបនឹងរៀបការថ្មីៗនោះទេ ផ្ទុយទៅវិញបែរជាបុរសផ្សេងទើបមានការឆោឡោបង្កឲ្យភ្ញាក់ផ្អើលដល់បងប្អូនដែលនៅទីនោះ។

ដោយសាររឿង អាស្រូវនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់នាងជាពិសេសរូបនាងផ្ទាល់បានរងនូវការអាម៉ាស់យ៉ាងខ្លាំង ត្រូវអ្នកភូមិត្មះដៀល ហើយជួនកាលនាងខ្មាសគេស្ទើរតែលែងចង់រស់បន្តទៅទៀត។ រីឯក្រុមគ្រួសាររបស់នាងតែងតែតាមឃ្លាំមើល និងលួងលោមឲ្យនាងបំភ្លេចនូវរឿងនោះចោល រហូតដល់នាំនាងមករស់នៅក្នុងអង្គការមួយកន្លែង។ យ៉ាងណាមិញជនរងគ្រោះ ក៏សូមអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច ជាពិសេសស្ថាប័នតុលាការ មេត្តាជួយស្វែងរកយុត្តិធម៌ឲ្យរូបនាងផង ដើម្បីធ្វើយ៉ាងណាឲ្យអ្នកប្រព្រឹត្តអាក្រក់ ទទួលនូវតាមអំពើរបស់គេ។

សូមបញ្ជាក់ថា ករណីផ្សំដំណេកជាមួយកូនក្រមុំចំនួន៣ដង ជំនួសកូនកំលោះនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅចំណុចផ្ទះការមួយកន្លែង ស្ថិតនៅ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីវេលាម៉ោង ២០ និង ០០ នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ឈឹន ចាន់សេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ចំណែកឯជនរងគ្រោះដែលជាកូនក្រមុំមានឈ្មោះ ប ស.ជ.ន ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅឃុំកើតហេតុខាងលើ៕ ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments