Header Ads

ខ្លាំងបាត់ !!! អ្នកស្រុកអ្នកភូមិ ទិញក្បាលជ្រូក ៥០០ក្បាល ពងមាន់ ១០០០០គ្រាប់ យកមកថ្វាយទេវតាម្ចាស់ទឹកម្ចាស់ដី

កាលពីវេលាម៉ោង 10.30 នាទី អ្នកយកពត៌មានបានរាយការណ៍ពីវត្ត ក្លាងបាងព្រះ ឃុំ បាងព្រះ ស្រុក នគរជ័យស៊ី ខេត្ត នគរបឋម ថាមាន សាធុជន ៣នាក់ យកក្បាលជ្រូកមកលាបំណន់ ចំនួន ៥០០ ក្បាល ក្រោយបន់ស្រន់បានដូចបំណង ។

អ្នកទាំង ៣ បានធ្វើដំណើរមកសុំពរ ពេលទៅដល់វត្តឃើញថា នៅទីវាលខាងមុខជណ្ដើរផ្លូវឡើងឃើញរូប លោកឪស៊ុមវាំងស័ក្ដសិទ្ធនៃវត្តក្លាងបាងព្រះ ដែលមានកំពស់ដល់ទៅ ៣០មែត្រ ដែលអ្នកស្រុកគោរពបូជា និងជឿថាស័ក្ដសិទ្ធ ពេលនេះឃើញមាន ក្បាលជ្រូកតម្រៀបគ្នាចំនួន ៥០០ ក្បាល ពងមាន់ ១០០០០គ្រាប់ អង្ករ ២០០បាវ កម្រងផ្កា ២០០ ភួង ត្រូវដាក់តម្រៀបជាជួរយ៉ាងច្រើននៅពីមុខ ។ ខាងព្រះគ្រូ ស៊ុតាកន បានអោយព្រាហ្មណ៍ជាអ្នកប្រកបពិធីប្រាប់ទេវតាម្ចាស់ដី ព្រមទាំងប្រោះព្រំទឹកមន្តក្រោយពីពិធីស្រេចរួចរាល់ ។

តាមរយៈការសាកសួរបានអោយដឹងថា ម្ចាស់រូបនៅក្នុងថ្ងៃនេះបាននាំយកក្បាលជ្រូកមកថ្វាយគឺ អ្នកស្រី វិភាវណ្ណ មីថាក់វីសុខ អាយុ ៦០ឆ្នាំ នៅក្រុម ៤ ឃុំ បាងព្រះ ស្រុក នគរជ័យស៊ី ខេត្ត នគរបឋម បង្ហើបថា ខ្លួនធ្វើជំនួញផ្ទាល់ខ្លួន មុននេះបានធ្វើដំណើរមកលាបំណន់ដែលបន់អោយលក់ដាច់ ពេលបានដូចបំណងហើយ ទើបធ្វើដំណើរនាំយកក្បាលជ្រូកមកលាបំណន់ចំនួន ៥០០ក្បាល តាមដែលបានបែរបន់ ។ ខ្លួនមានជំនឿថា លោកឪស៊ុមវាំង មានភាពស័ក្ដសិទ្ធណាស់ ដោយសារតែឃើញមានប្រជាជនធ្វើដំណើរមកបែរបន់ ហើយបានសម្រេចដូចចិត្ត ទើបមកបែរបន់ខ្លះហើយក៏សមបំណងពិតមែន ។

ចំណែក ២នាក់ទៀតគឺ ក្រុមគ្រួសាររបស់លោក ផាត់ឆនផុន ដេតសិរី អាយុ ៣២ឆ្នាំ អ្នកស្រុក ប៉ាកថុមថានី បានបង្ហើបថា ថ្ងៃនេះបានធ្វើដំណើរមកជាមួយអ្នកស្រី ហាក់ថៃ កាំណារ៉ាយ អាយុ ៤៥ឆ្នាំ ជាបងស្រី នៅផ្ទះលេស 288/68 ។

ដោយនៅថ្ងៃនេះបាននាំយកក្បាលជ្រូកចំនួន ១០០ក្បាល ពងមាន់ ១០០០០គ្រាប់ កម្រងផ្កា ២០០ ភួង មកលោកឪស៊ុនវាំង ដោយកាលពីឆ្នាំ ២០១៧ បានចូលមកលេងវត្តនិងបែរបន់សុំអោយលក់ដីដាច់ រហូតដល់ចុងឆ្នាំ ២០១៧ កន្លងមក មានមនុស្សមកទាក់ទងនិងទិញលក់សម្រេចរៀបរយហើយនៅចុងឆ្នាំ ២០១៧ ទើបក្នុងថ្ងៃនេះខ្លួននិងបងស្រី ធ្វើដំណើរមកលាបំណន់ ។

អ្នកស្រី ហាក់ថៃ បានបង្ហើបថា លោកឪស៊ុមវាំង ស័ក្ដិសិទ្ធពិតមែន ដោយក្នុងការលក់ដីលើកនេះ ខ្លួនបានចំណេញច្រើនជាង ១០លានបាត ទើបតាំងចិត្តនឹងយកប្រាក់ចំណេញមួយផ្នែកនេះមកបែងចែកធ្វើបុណ្យផង ។

ចំណែកអ្នកទី ៣ គឺ អ្នកស្រី ផុតម៉ាន សារៈជ័យ អាយុ ៦០ឆ្នាំ អ្នកស្រុក កំផែងពេជ្រ បានទាក់ទងមកខាងវត្ត ដើម្បីសុំមកធ្វើពិធីលាបំណន់ ក្បាលជ្រូក ចំនួន ៥០០ក្បាល តែពេលដែលជិតដល់ថ្ងៃលាបំណន់ បែរជាជ្រូកមិនគ្រប់ ទើបប្ដូរជាការថ្វាយបច្ច័យជំនួសវិញចំនួន ២សែនបាត ដើម្បីអោយវត្តបានយកទៅចាត់ចែងទិញដី ទើបខាងវត្តប្រគល់ លោកឪស៊ុមវាំង ព្រមទាំងចេញប័ណ្ឌអនុមោទនាផង ។

អ្នកយកពត៌មានរាយការណ៍បន្ថែមថា ខណៈពេលដែលធ្វើពិធីខាងក្នុងវត្ត មេឃដែលរកកលចង់ភ្លៀងក៏បាត់វិញទៅ មានផ្ទៃមេឃស្រឡះឡើងវិញ តែនៅក្រៅវត្តបែរជាមានភ្លៀងរលឹមស្រិចៗ ផ្ទៃមេឃងងឹត មានភាពអស្ចារ្យណាស់សម្រាប់អ្នកដែលមកចូលរួមពិធីលាបំណន់ និងជឿថាជាបារមីរបស់លោកឪស៊ុមវាំងពិតមែន ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments