Header Ads

កក្រេីកទៀតហេីយ !!! ស្រីស្អាតមួយក្រុមរាំបែបស្ទាវ ពីមុខមេរុ ដើម្បីជូនដំណើរមិត្តសម្លាញ់ជាលើកចុងក្រោយ

បណ្ដាញសង្គមហ្វ៊េសបុក បានវិភាគវែកញែកពីឃ្លីបវីដេអូក្រុមក្មេងស្ទាវដោយមានស្រីម្នាក់ចាក់ចម្រៀងខ្លាំងៗរាំមុខមេរុបូជាសពមិត្តសម្លាញ់ក្នុងវត្ត ជាការជូនដំណើរវិញ្ញាណជាលើកចុងក្រោយ។

ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា ‘ មនុស្សអាក្រក់គ្មានផ្លូវដើរ ’ បានបង្ហើបនូវឃ្លីបវីដេអូហេតុការណ៍ ក្មេងស្ទាវស្រីមួយក្រុម ចាក់ចម្រៀងពីរថយន្តដែលចតទុកមុខមេរុក្នុងវត្តមួយ ហើយរាំដូចនារីរាំលើឡានមុខមេរុបូជាសព សម្លេងខ្លាំងពេញវត្ត ដោយមានប្រជាជនឈរមើលជាច្រើន ។

រឿងរ៉ាវនេះបានក្លាយជាការវិភាគវែកញែកយ៉ាងខ្លាំង ព្រោះជាការបើកចម្រៀងខ្លាំងក្នុងវត្ត និងរាំក្នុងលក្ខណៈស៊ិចនោះជារឿងដែលមិនសមរម្យ ។ ទោះបីជាយ៉ាងណាក៏ដោយ នៅមានអ្នកលេងអ៊ិនធើណែតមួយចំនួនមើលឃើញថា រឿងនេះអាចជាពាក្យសុំចុងក្រោយរបស់អ្នកស្លាប់ ធ្វើអោយមិត្តចាំបាច់ត្រូវតែធ្វើតាម៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments