Header Ads

ពិន័យបុគ្គលិកអីក៏ខ្លាំងបែបនេះ !! មិនត្រឹមតែឈរឲ្យទះកំផ្លៀងទេ ថែមទាំងឲ្យលុតជង្គង់វារទៀត! (មានវីដេអូ)

ចិន៖ ថ្មីៗនេះ វីដេអូឃ្លីបមួយដែលកំពុងវាយលុកបណ្តាញសង្គមចិនខ្លាំងនោះ បានបង្ហាញពីសកម្មភាពបុគ្គលិកប្រុស ៦នាក់ ឈរជាជួរ ដើម្បីឲ្យអ្នកគ្រប់គ្រងស្រីរបស់ពួកគេ ធ្វើការទះកំផ្លៀង។

វីដេអូនេះ ត្រូវបានថតជាប់ ខណៈដែលក្រុមហ៊ុនអចលនាទ្រព្យមួយនៅក្នុងទីក្រុង Yichang ខេត្ត Hubei ប្រទេសចិន ធ្វើការប្រជុំក្រុម។

សកម្មភាពទះកំផ្លៀងរបស់អ្នកគ្រប់គ្រងស្រីឆ្លើយតបជាមួយនឹងប្រតិកម្មយ៉ាងច្រើនទៅលើវីដេអូនោះ ខាងក្រុមហ៊ុនដែលមិនបញ្ចេញឈ្មោះបានអះអាងថា បុគ្គលិកប្រុសទាំង៦នាក់នោះ ស្ម័គ្រចិត្តទទួលយកការពិន័យនេះ ដោយសារតែ ពួកគេមិនអាចបំពេញកាតព្វកិច្ច ជាបុគ្គលិកបានត្រឹមត្រូវ។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានអះអាងដែរថា អ្នកគ្រប់គ្រងស្រីនោះ ដូចជាខឹងជ្រុលបន្តិច ហើយក៏ទះកំផ្លៀងខ្លាំងបែបនោះតែម្តង។ បន្ទាប់ពីនាងបានទះកំផ្លៀងរួច គេក៏បានឮសម្លេងអ្នកឈរមើលដទៃទៀត ទះដៃអបអរសាទរផងដែរ។

នៅជិតចុងបញ្ចប់នៃវីដេអូឃ្លីបនោះ គេក៏បានឃើញបុគ្គលិកមួយក្រុមធំ ត្រូវបានគេបង្ខំឲ្យលុតជង្គង់វារជុំវិញក្នុងបន្ទប់នោះផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments