Header Ads

អស់ស្ទះ !! នារីបំរើការលើយន្តហោះម្នាក់ រកស៊ីមុខរបរអោយឆាប់ក្លាយជាមហាសេដ្ឋី ត្រូវប៉ូលីសចាប់ខ្លួនបាន ដោយសារតែ

វេបសាយដឺស្តារ បានរាយការណ៍ថា បុគ្គលិកបំរើការលើយន្តហោះរបស់ជើងហោះហើរ ជេត អ៊ែរវេស ត្រូវប៉ូលីសចាប់ខ្លួនពីបទព្យាយាមលួចលាក់ជញ្ជូនលុយចំនួន ៥០០,០០០ដុល្លារ ពីទីក្រុងញូវដេលី នៃប្រទេសឥណ្ឌាចូលទៅកាន់ទីក្រុងហុងកុង។

នាង ទេពវេស៊ី គុនសេតសាក់ថា នារីបំរើការលើយន្តហោះ អាយុ ២៥ឆ្នាំ ត្រូវប៉ូលីសក្រុមប្រឹក្សាប្រាក់ចំណូលឥណ្ឌា ចាប់ខ្លួននិងរឹបអូសវត្ថុតាងជាលុយចំនួន ១០០ដុល្លារជាច្រើនសន្លឹក លាក់នៅក្នុងស្លាបយន្តហោះជាច្រើនឆ្នាំនិងលាក់តាមស្បែកជើង កាបូបគ្រឿងសំអាង តាមសំលៀកបំពាក់ និងក្នុងវាលី។

ប៉ូលីសស៊ើបអង្កេតបង្ហើបថា នារីបំរើការលើយន្តហោះរូបនេះមានចំណែកពាក់ព័ន្ធជាមួយនាយ អមិត្ត ម៉ាត់ហូត្រាក់ អាយុ ៤០ឆ្នាំ ម្ចាស់បណ្ដាញដឹកជញ្ជូនលុយខុសច្បាប់ ដោយនាយម៉ាតហូត្រាក់បានជួលនាងក្រោយពីស្គាល់គ្នាជាមួយនាង គុនសេរសាក់ថាអស់រយៈពេល ៦ឆ្នាំ អោយលាក់លុយដុល្លារដែលបានមកពីអ្នកលក់មាសក្នុងក្រុងញូវដេលី ដើម្បីទៅទិញមាសនៅហុងកុងនិងជញ្ជូនមកប្រទេសឥណ្ឌា។
ខាងជើងហោះហើរ ជេត អ៊ែរវេសបានទទួលស្គាល់ថាមានបុគ្គលិកជានារីបំរើការលើយន្តហោះរបស់ខ្លួនត្រូវបានចាប់ខ្លួនពិតមែន ។ នាងគុនសេតសាក់ថា ធ្វើការជាមួយជើងហោះហើរនេះមក ៦ឆ្នាំជាងហើយ ក្រោយពីបញ្ចប់ការហ្វឹកហាត់នៅស្ថាប័ន៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments