Header Ads

អ្នកទេសចរណ៍ ព្រឺរោមខ្ញាកតែម្តង !! ពេលឃើញរបស់អាថ៌កំបាំងដែលលាក់ទុក ក្នុងរូងភ្នំមួយនេះ…(មានវីដេអូ)

រាប់​ពាន់​ឆ្នាំ​កន្លង​មក​ហើយ ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ជុំវិញ​ពិភព​លោក​តែង​​តែ​ធ្វើ​ដំណើរ​កាត់​ព្រៃ​ភ្នំ សមុទ្រ​បឹងបួ ដើម្បី​ស្វែង​រក​រឿង​រ៉ាវ​ដែល​បង្កប់​​ពី​អតីត​កាល​ឲ្យ​មនុស្ស​ជំនាន់​ថ្មី​បាន​ដឹង ​បាន​សិក្សា​ស្រាវជ្រាវ។រឿង​រ៉ាវ​ទាំង​នោះ​នឹង​ជួយ​ពន្យល់​ពី​ការ​កកើត ឬ​ការ​បាត់​បង់​អ្វី​មួយ។ ជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង ពួក​គេ​ពិត​ជា​បាន​រក​ឃើញ​​អ្វី​ថ្មីៗ​មែន​ដូច​ជា ​ឆ្អឹង​សត្វ​ផុត​ពូជ ប្រពៃណី​ទំនៀម​ទម្លាប់ ការ​រស់​នៅ​របស់​មនុស្ស​មួយ​ក្រុម​ជា​ដើម ដើម្បី​កត់​ត្រា​ចង​ក្រង​​ជា​ប្រវត្តិសាស្ត្រ។

ជា​យូរ​ឆ្នាំ​​ដែរ​ហើយ ​មនុស្ស​មួយ​ក្រុម​បាន​​ទៅ​ដល់​ជួរ​ភ្នំ Pulag ​ក្នុង​ខេត្ត Ifugao ប្រទេស​ហ្វីលីពីន ​និង​បាន​ប្រទះ​ឃើញ​រូង​ភ្នំ​ចំណាស់​មួយ​ផ្ទុក​ទៅ​ដោយ​សាកសព​មនុស្ស​ជា​ច្រើន​ដែល​ជា​ប្រពៃណី​របស់​បុព្វ​បុរស​រស់​នៅ​តំបន់​ក្បែរ​ៗ​នោះ។ ​តំបន់​ខាង​លើ​ពោរពេញ​ដោយ​អាថ៌កំបាំង​មនុស្ស​ជំនាន់​មុន ធ្វើ​ឲ្យ​គេ​ត្រូវ​ធ្វើ​ស្ពាន​ឆ្លង​សម្រាប់​ឲ្យ​អ្នក​ទេសចរ​ចូល​ទស្សនា​តែ​ម្ដង។

អ្នក​ទេសចរ​ដែល​ចង់​ចូល​ទៅ​មើល​ក្នុង​រូង​ភ្នំ​​មិន​អាច​ទៅ​មើល​តែ​ខ្លួន​ឯង​បាន​ទេ ពួក​គេ​ត្រូវ​មាន​ជំនួយ​ពី​មគ្គុទ្ទេសក៍ ឬ​អ្នក​នាំ​ផ្លូវ ព្រោះ​អ្នក​ទាំង​នេះ​អាច​និយាយ​បួង​សួង​សុំ​ម្ចាស់​ព្រៃ​ភ្នំ​ដូន​តា​ឲ្យ​ខមាទោស​មុន​ពេល​ចូល​​ទៅ​ដល់​។ ​បន្ទាប់​ពី​សុំ​រួច​រាល់ ​អ្នក​ទេសចរនឹង​​ឃើញសាក​សព​​ជា​ច្រើន​មាន​ដេក​ផង អង្គុយ​ផង​នឹង​​​ថ្កល់។ ​សាក​សព​ទាំង​នោះ​គេ​ហៅ​ថា ម៉ាំមី​ភ្លើង ឬ​ម៉ាំមី Ibaloi ​របស់​កុលសម្ព័ន្ធ​ជា​ច្រើន​បង្កើត​ឡើង។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​នាំ​ផ្លូវ​ ដំណើរ​ការ​ម៉ាំមី​នេះ​មាន​តាំង​ពី ២​ពាន់​ឆ្នាំ​មុន​គ្រិស្ដសករាជ​មក​ម៉្លេះ​។ ​តាម​ប្រភព​ដដែល ពិធី​នេះ​ធ្វើ​ឡើង​នៅ​ពេល​មនុស្ស​ជិត​ស្លាប់​មែន​ទែន ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ផឹក​ទឹក​ម្យ៉ាង​មាន​រស់​ជាតិ​ប្រៃ​ខ្លាំង​ណាស់។ បន្ទាប់​ពី​ស្លាប់​ ពួក​គេ​នឹង​ត្រូវ​យក​ទៅ​លាង​សម្អាត រួច​ដាក់​ឲ្យ​​អង្គុយ​ឱប​ក្បាល​ជង្គង់ ​និង​ចុង​ក្រោយ​ដាក់​ឆ្អើរ​លើ​​ភ្លើង ដើម្បី​ឲ្យ​សាក​សព​ស្ងួត​ក្រៀម មិន​ធុំ​ក្លិនស្អុយ​។ ដំណើរ​ការ​នេះ​ប្រព្រឹត្តិ​ទៅ​ជា​ច្រើន​ថ្ងៃ ឬ​​ជា​ច្រើន​សប្ដាហ៍​។

នៅ​ពេល​សាក​សព​ក្រៀម​ពេញ​លេញ​ហើយ ​ពួក​គេ​នឹង​ត្រូវ​ដាក់​ដេក​ដូច​ទារក​ក្នុង​សុក។ ​ជួន​កាល​គ្រួសារ​ខ្លះ​នឹង​កប់​ជាមួយ​សាច់​ញាតិ​មុន​ៗ ​និង​ពេល​ខ្លះ​​​កប់​តែ​ឯង​ក៏​មាន​ដែរ​។ ទោះ​យ៉ាង​ណា​ពិធី​នេះ ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​ឆ្នាំ ១៥០០ ​នៃ​គ្រិស្ដសករាជ ​ក្រោយ​ពេល​អ្នក​រុក​រក​កាន់​សាសនា​គ្រិស្ដ​ជា​ច្រើន​នាក់​មក​ពី​ប្រទេស​អេស្ប៉ាញ មក​ដល់។ ​រូង​ទាំង​នេះ​ត្រូវ​បាន​ទុក​ចោល​ជា​ច្រើន​សតវត្ស តែ​​ក៏​មាន​​មនុស្ស​​ជំនាន់​ថ្មី​ខ្លះៗ​​​នៅ​ប្រកាន់ខ្ជាប់​គោរព​ប្រពៃណី​​​ខាង​លើ​ដែរ​​។ ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ហ្វីលីពីន​បានចាត់​​ទុក​តំបន់​នេះ​ជា ​រតនសម្បត្តិ​វប្បធម៌​ជាតិ​ទៀត​ផង​៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments