Header Ads

ភ្ញាក់ផ្អេីលយ៉ាងខ្លាំង !!! កងកម្លាំងកំពុងរត់ហាត់ប្រាណ ស្រាប់តែឮសូរសំលេងក្តាំងចេញពីសំណង់អាគារកំពុងសាងសង់ ដល់ពេលចូលទៅជិត….

វេបសាយ សៀងហៃហ៊ីត របស់ចិនបានបង្ហើបរឿងរ៉ាវបាដិហារ្យ ពេលកើតហេតុស្រុតដីធ្លាក់មនុស្សទៅក្នុងដី នៅតំបន់ការដ្ឋានក្នុងក្រុង ណានឆង ភាគខាងត្បូងប្រទេសចិន ធ្វើអោយកម្មករសំណង់ ២នាក់ ត្រូវដីកប់ទាំងរស់ខណៈពេលដែលដាក់លូទឹកនៅតំបន់ការដ្ឋានខាងលើ ។

ដោយអំឡុងពេលដែលកើតហេតុ កងកម្លាំងប៉ូលីសនៃប្រទេសចិន ៥០នាក់ កំពុងរត់ហាត់ប្រាណនៅពេលហ្វឹកហាត់ល្មម ពេលកម្មករផ្សេងទៀតឃើញពួកគេក៏ប្រញាប់រត់ទៅសុំជំនួយ ។ ហេតុការណ៍លើកនេះអញ្ចឹង ៕

កងកម្លាំងប៉ូលីសចាប់ផ្ដើមជួយសង្គ្រោះជីវិត កម្មករ ២នាក់ដែលត្រូវកប់ទាំងរស់ក្នុងដី ។ ដោយប្រធានកងកម្លាំងប៉ូលីសបានបញ្ជារអោយប៉ូលីសប្រើចបប៉ែលនិងដៃទទេកាយដីនិងយកកម្មករចេញមកជំនួសអោយការប្រើប្រាស់ឡានកាយដី ដោយសារតែឃើញថាបើប្រើប្រាស់ឡានកាយដីនិងធ្វើអោយស្ថានការណ៍កាន់តែយ៉ាប់ឡើង ។

ក្រោយពីកន្លងទៅ ១ម៉ោង នៅទីបំផុតក្រុមកងកម្លាំងប៉ូលីសចិនយកកម្មករសំណង់ទាំងពីរនាក់ដែលជាប់នៅក្នុងដីចេញមកបាន ។ រឿងរ៉ាវខាងលើក៏បានផ្សព្វផ្សាយចេញទៅក្នុងបណ្ដាញសង្គមរបស់ចិន រហូតក្លាយជាទីកោតសរសើរនៃការធ្វើអំពើល្អ ដោយមានប៉ូលីសម្នាក់ដែលនៅក្នុងកងកម្លាំងនោះបង្ហើបថា ហេតុផលសំខាន់ដែលចង់ក្លាយជាប៉ូលីសព្រោះត្រូវការជួយសង្គ្រោះអ្នកដ៏ទៃ ដូចជាការជួយសង្គ្រោះកម្មករក្នុង

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments