Header Ads

ហេតុការណ៍រញ្ជួលចិត្តជាទីបំផុត !!! ស្រ្តីម្នាក់កំពុងបីកូននៅនឹងដៃ កំពុងប្រកែកជាមួយប៉ូលីសបានមួយសន្ទុះ ស្រាប់តែប៉ូលីសចាប់បោកទាំងម្តាយនិងកូនយ៉ាងអាណោចអាធ័ម ដោយសារតែ

ទំព័រហ្វេសប៊ុកល្បីរបស់វៀតណាម Clip Giải Trí បានបង្ហោះវីដេអូហេតុការណ៍អំពើហឹង្សាដែលកើតឡើងនៅសៀងហៃ ប្រទេសចិន ។ វីដេអូនេះបានបង្ហាញអោយឃើញ ស្ត្រីពាក់អាវពណ៌ស៊ីជំពូកំពុងបីក្មេង ឈរប្រកែកគ្មាជាមួយប៉ូលីសនៅមាត់ផ្លូវមួយនៃប្រទេសចិន ។

ក្រោយមក អ្វីដែលអ្នកឃើញហេតុការណ៍នឹកស្មានមិនដល់នោះក៏បានកើតឡើង ពេលប៉ូលីសចាប់ស្ត្រីដែលកំពុងបីក្មេងនោះច្រានទៅលើដីរហូតដល់នាងដួលព្រមជាមួយក្មេងតូចដែលរបូតចេញពីដៃនាងទៅលើដី មុននឹងបញ្ចេញសម្លេងស្រែកដោយក្ដីឈឺចាប់ ក្រោមរូបភាពរន្ធត់របស់ក្រុមអ្នកឃើញហេតុការណ៍ដែលប្រញាប់ស្ទុះចូលមកជួយលើកក្មេងតូចនោះឡើងមក ដោយប៉ូលីសម្នាក់ទៀតនៅលើឡានបានរត់ចុះមកជួយមិត្តភក្ដិជាប៉ូលីសដូចគ្នានោះ ដោយមិនមានអារម្មណ៍ថាខុសចំពោះហេតុការណ៍ចំពោះមុខឡើយ ហើយនៅមិនព្រមលះបង់ក្ដីព្យាយាមចាប់ស្ត្រីខាងលើនោះឡើយ ។

ក្រោយមកដឹងថា ហេតុការណ៍ខាងលើ ដោយស្ត្រីម្នាក់នោះបានចតឡានខុសច្បាប់ ហើយមានការឈ្លោះប្រកែកជាមួយប៉ូលីស ដោយនៅមុននេះប៉ូលីសបានអះអាងថា គេបានប្រាប់អោយនារីខាងលើដាក់ក្មេងចុះតែនាងមិនព្រមធ្វើតាម ។

រហូតដល់កើតមានហេតុការណ៍ប្រើអំពើហឹង្សាចូលមកចាប់ខ្លួនដូចដែលឃើញក្នុងវីដេអូខាងលើ ធ្វើអោយរងរបួសមានស្នាមដាច់រលាត់ទាំងម្ដាយទាំងកូន ដោយខាងខ្លួនសង្កេតបានបញ្ជារអោយប៉ូលីស ២នាក់នេះ បញ្ឈប់ការអនុវត្តន៍តួនាទីបណ្ដោះអាសន្ន ថែមទាំងគណៈកម្មាការស៊ើបអង្កេតខាងវិន័យថា ប៉ូលីសទាំង ២នាក់ ធ្វើហួសហេតុឬអត់ ដែលប្រសិនជារកឃើញថាខុសពិតមែននោះ នឹងត្រូវដំណើរការដាក់ទោស ។

ក្រោយពីវីដេអូខាងលើផ្សព្វផ្សាយចេញទៅ រហូតក្លាយជាពត៌មាននោះ ធ្វើអោយអ្នកលេងអិនធើណែតនាំគ្នាចូលមកទស្សនាជាង ៩លានដងហើយ ថែមទាំងកើតមានការវិភាគវែកញែកពីការធ្វើការរបស់ប៉ូលីសក្នុងវីដេអូនោះថា ជាការប្រើកម្លាំងបាយហួសហេតុពេកហើយ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments