Header Ads

អ្នកលេងហ្វេសប៊ុកជាច្រើនរិះគន់ខ្លាំងៗ !! និងសំណូមពរដល់ក្រសួងពាក់ព័ន្ធ ចាត់វិធានការលើ ម្ចាស់វីដេអូយូធូបមួយដែលសម្លាប់សត្វព្រៃធ្វើជាម្ហូបអាហារ (មានវីដេអូ)

នាពេលបច្ចុប្បន្ននេះសត្វព្រៃនៅកម្ពុជាបន្តការថយចុះជាលំដាប់ដោយសារតែការបាញ់សម្លាប់ ប្រមាញ់ខុសច្បាប់ រួមជាមួយគ្នានេះផងដែរក៏មានខាងអង្គការ និងក្រសួងពាក់ព័ន្ធបានកំពុងតែសកម្មជាខ្លាំងដើម្បីអភិរក្សសត្វព្រៃដែលមួយចំនួនស្ទើរតែផុតពូជទាំងស្រុង។

យ៉ាងណាមិញថ្មីៗនេះមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការរិះគន់ទៅលើ ឆែននែលយូធូប មួយដែលឈ្មោះ Natural Life TV។ ដោយវីដេអូពីឆែននែលយូធូប មួយនេះតែងតែបង្ហាញនូវសកម្មភាពមនុស្សស្រីមួយរូបដែលស្លៀកពាក់សម្លៀកបំពាក់បែបសុិចស៊ី និងច្រើនធ្វើវីដេអូដោយសម្លាប់សត្វព្រៃ ចម្អិនជាម្ហូបអាហារ។

ជាហេតុធ្វើឲ្យមហាជនជាច្រើនសម្តែងការខឹងសម្បារ និងសំណូមពរដល់ក្រសួងពាក់ព័ន្ធ មានការត្រួតពិនិត្យ និងចាត់វិធានការ ដល់ម្ចាស់ឆែននែលយូធូបមួយនេះផងដែរ។ ដោយមានការលើកឡើងថាពីមហាជនថា “សូមក្រសួងពាក់ព័ន្ធមេត្តាពិនិត្យលើម្ចាស់ឆែននែល Natural Life TV ផង ឆែននែលរបស់គាត់ ឃើញតែសម្លាប់សត្វព្រៃបង្ហោះដើម្បីលុយពីយូធូប មិនយូរទេអស់ហើយសត្វព្រៃក្នុងប្រទេសខ្មែរ”។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបញ្ហានេះ?

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments