Header Ads

អាណិតពលរដ្ឋខេត្តក្រចេះណាស់ !!! អស់ពីពុលទឹកអូរ ស្លាប់ជាង១០នាក់… ឥឡូវកំពុងផ្អើល ពុលត្រីជាច្រើននាក់ បន្ថែមទៀត

ខេត្តក្រចេះ៖ ដោយយោងទៅលើ ប្រភពព័ត៌មានបឋមមួយ បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជិត៥០នាក់ ដែលរស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ កំពុងតែប្រឈមមុខនិងបញ្ហាពុល ជាច្រើននាក់ ហើយការពុលនេះ ត្រូវបានគេសន្និដ្ឋានជំហ៊ានដំបូងថា សង្ស័យជាការពុលត្រី។

ពិតជាគួរឲ្យអាណិត ដល់អ្នកខេត្តក្រចេះណាស់ បន្ទាប់ពីមានការភ្ញាក់ផ្អើលរឿង ពុលទឹកអូរ ស្លាប់អស់ជាង១០នាក់ និងសង្គ្រោះបន្ទាន់ជាច្រើននាក់ ទើបរំលងបាន១ថ្ងៃ ស្រាប់តែឥឡូវ ពលរដ្ឋជាច្រើននាក់ ដែលរស់នៅក្នុងស្រុកឆ្លូង បានពុលជាបន្តបន្ទាប់ទៀត ដោយមានការសង្ស័យជាជំហានដំបូងថា ពួកគាត់បានពុលត្រី តែទោះជាយ៉ាងណា មូលហេតុពិតប្រាកដ នៅមិនទាន់មានមន្ត្រីណាម្នាក់ អះអាងឲ្យដឹងឡើយ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments